Header Ads

បុណ្យភ្ជុំបិណ្ឌនេះ សែលកាតបានសហការជាមួយក្រុមហ៊ុនដៃគូ លក់ទូរស័ព្ទបញ្ចុះតម្លៃ ជាពិសេស និងផ្តល់ជូនប្រព័ន្ធអ៊ីនធើណិត ឥតគិតថ្លៃ

ភ្នំពេញ:

ដោយ៖ ទេព កញ្ញា


ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាមួយក្រុមហ៊ុនដៃគូ របស់សែលកាត ដូចជា ក្រុមហ៊ុន Nоkіа Huawei Vіvо  Phіlірѕ Oukitel  InFocus និង LG បានបញ្ចុះតម្លៃលក់ទូរស័ព្ទដៃជាពិសេស និងដើម្បីឲ្យអតិថិជនរបស់ខ្លួនទទួលបានបទពិសោធន៍អ៊ីនធើណិត 4G កាន់តែប្រសើរជាងមុន។

ដោយកម្មវិធីនេះ នឹងធ្វើឡើងនៅការិយាល័យកណ្តាលសែលកាត ចាប់ពីថ្ងៃ ១៤ ដល់ថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ២០១៧។ កម្មវិធីពិសេសនេះ មានការលក់បញ្ចុះតម្លៃលើទូរស័ព្ទជាច្រើនម៉ូដែល ហើយថែមទាំងទទួលបានកញ្ចប់អ៊ីនធើណិតឥតគិតថ្លៃ កាដូ និងការចូលរួម ការចាប់រង្វាន់ ដើម្បីឈ្នះរង្វាន់ ជាច្រើនទៀត។

ការបញ្ចុះតម្លៃនេះ មានរហូតដល់ ២០% ហើយអតិជនទាំងអស់ក៏ទទួលបានកញ្ចប់អ៊ីនធើណិតរយៈពេល ១ឆ្នាំ គឺតេទូរស័ព្ទក្នុងប្រព័ន្ធ និងផ្ញើសារ ឥតគិតថ្លៃ។

អតិថិជនអាចចូលរួមកម្មវិធីពិសេសនេះ ដើម្បីជ្រើសរើសទូរស័ព្ទម៉ូដែលជាច្រើន ដើម្បីទិញផ្ញើក្រុមគ្រួសារ មិត្តភក្តិរបស់ខ្លួន នៅឯស្រុកកំណើត ក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ៕

No comments

Powered by Blogger.