Header Ads

ដំឡូងបារាំង


ដោយ៖ ស៊ីដាណារៀប


ក ប្រយោជន៍

១ ផ្តល់ថាមពលខ្ពស់ ដែលជួយឲ្យរាងកាយមានកម្លាំងក្នុងការធ្វើកិច្ចការធ្ងន់ៗ ដូចជាការលេងកីឡា ការ ធ្វើកិច្ចការផ្ទះ ការធ្វើការដោយប្រើកម្លាំងពលកម្ម ដូច្នេះគួរតែបរិភោគដំឡូងបារាំង មុននឹងធ្វើការធ្ងន់ៗ ប្រ មាណ ២ ទៅ ៣ ម៉ោង គឺជាការល្អប្រសើរ។
២ ទោះបីដំឡូងបារាំងផ្តល់ថាមពលខ្ពស់ តែវាផ្តល់នូវការឡូរីទាប បរិភោគហើយមិនធាត់ និងអាចបរិភោគ ជំនួសអាហារប្រភេទកាបូអ៊ីដ្រាត តែគួរចម្អិនដោយកុំប្រើប្រេងច្រើនពេក។
៣ ធ្វើឲ្យបរិភោគបានច្រើន។
៤ ជួយបំប៉នកម្លាំង និងរាងកាយ។
៥ ធ្វើឲ្យការបន្ទោបង់ងាយស្រួល មិនឈឺពោះ ហើយលាមកមិនរឹង ព្រោះក្នុងដំឡូងបារាំងមានកាកសរសៃ អាហារខ្ពស់។
៦ ជួយបឺតស្រូបយកជាតិពលផ្សេងៗ ក្នុងរាងកាយ និងការពារជម្ងឺមហារីកពោះវៀនបាន ព្រោះមានកាក សរសៃខ្ពស់សម្រួលលើផ្នែកនេះ។
៧ មានការចាំបាច់ដល់ការរីកលូតលាស់ របស់ទារកនៅក្នុងផ្ទៃ ព្រោះដំឡូងបារាំងមានសារធាតុក្លូស៊ីត ដែលជួយក្នុងផ្នែកនេះ។
៨ ជួយកាត់បន្ថយការប្រឈមមុខ ជាមួយនឹងជម្ងឺមហារីកបាន។
៩ ការពារជម្ងឺខ្វះឈាមបាន ព្រោះដំឡូងបារាំងមានជាតិដែក ហ្វូលិកនិងវីតាមីន C ខ្ពស់។
១០ ការពារជម្ងឺស្ពឹកបាន ព្រោះវាមានវីតាមីន B1 ច្រើន។

ខ សារធាតុដែលទទួលទានបាន

វីតាមីន B1 B2 B6 វីតាមីន C ប្រូតេអ៊ីន ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក កាកសរសៃអាហារ ហ្វូលិក ប្រេង៕

ដកស្រង់ចេញពីសៀវភៅ អាហារកម្ចាត់ រ៉ាឌីកាល់សេរី AXIDANT មេក្លោងបង្កជម្ងឺ ធ្វើឲ្យសព៌ាង្គកាយឆាប់ទ្រុឌទ្រោម នៅមានបន្ត។

No comments

Powered by Blogger.