Header Ads

សិប្បកម្មផលិតទោងពីឈើ ក្នុងស្រុកអន្លង់វែង ជាយដែនថៃ



ឧត្តរមានជ័យៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ


សិប្បកម្មផលិតទោងឈើ គឺផលិតគ្រប់ប្រភេទឈើ ទាំងអសើល្អៗ ពោលគឺឈើប្រភេទលេខ ៣ និងលេខ ៤ ក៍អាចកែច្នៃផលិតជាគ្រឿងសង្ហារឹមផងដែរ អាស្រ័យទៅលើទេពកោសល្យច្នៃប្រឌិតខ្ពង់ របស់សិប្បករ។ យ៉ាងណាមិញទោងឈើបានត្រូវសិប្បករក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានគំនិតច្នៃប្រឌិតបង្កើតឡើង ដើម្បីទាក់ទាញអ្នកប្រើប្រាស់ និងសំដៅរកទីផ្សារផងដែរ។

លោក រតនា ដែលជាម្ចាស់ដេប៉ូលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ ក្នុងស្រុកអន្លង់វែង បានឲ្យដឹងថា  សិប្បកម្មផលិតទោងឈើនេះ ទើបតែបង្កើតឡើងរយ:ពេលប៉ុន្មានខែប៉ុណ្ណោះ ហើយទោងឈើនេះពុំមានការកម្ម៉ង់ពីក្រៅទេ គឺជាគំនិតច្នៃប្រឌិតរបស់សិប្បករយើងតែម្តង។ សិប្បកម្មមានពី២កន្លែង ក្នុងស្រុកអន្លង់វែង ដែលបានកែច្នៃសិប្បកម្មតាមផ្ទះរបស់បងប្អូនយើង។ ទោងឈើនេះ កកើតឡើងពីឈើចំរុះមានឈើគ្រឿងផ្ទះ និងឈើប្រភេទលេខ៣ និងលេខ៤ ដោយទោងនីមួយៗ មានតម្លៃចាប់ពី ២៨០ដុល្លារ ទៅដល់ ៣៨០ដុល្លារ។ លោក បានបន្តទៀតថា ដោយសារទើបតែផលិតបានក្នុងរយៈពេលខ្លី ការផ្សព្វផ្សាយក៍ពុំទាន់បានស៊ីជំរៅ នៅក្នុងស្រទាប់អ្នកប្រើប្រាស់នោះទេ៕

No comments

Powered by Blogger.