Header Ads

ការដាំកញ្ឆែត ក្នុងបឹងជើងឯក អាចរកចំណូលបាន ២០០០ដុល្លារ ក្នុង១ឆ្នាំ

 ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់


បន្លែកញ្ឆែតជាប្រភេទបន្លែងបៃតង ហើយដំណាំនេះ ដាំលើផ្ទៃទឹកមួយហិកតា ជាមធ្យមអាចរកចំណូលបាន ២០០០ដុល្លារ ក្នុង១ឆ្នាំ។ ភាគីច្រើន ប្រជាកសិកររស់នៅបឹងជើងឯកយើង តែងតែធ្វើការជួលផ្ទៃទឹកបឹងជើងឯកនេះ ពីក្រុមហ៊ុន ឬពីឯកជន តាមបណ្តោយផ្លូវ ៦០ រាជធានីភ្នំពេញ។

ការដាំដំណាំកញ្ឆែតនេះ គឺធ្វើការដាំជាថ្នាល ឬរង នៅលើផ្ទៃទឹក ដែលអាចទទួលបានផលគួរឲ្យគាប់ប្រសើរ ដល់កសិករយើង។

លោក ហៀង ប្រកបរបរការដាំត្រកួន និងកញ្ឆែត ក្នុងបឹងជើងឯកនេះ យូរឆ្នាំមកហើយ រូបលោក រស់នៅ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក ហៀង បានបន្តថា នៅលើផ្ទៃទឹក ១ហិកតា អាចដាំកញ្ឆែត បានចំនួន ៦០រង ហើយគិតជាមធ្យម ក្នុង១ថ្ងៃអាចកាត់ត្រួយកញ្ឆែតយកទៅលក់បានប្រមាណជាង ១០០គីឡូ។

ហើយកញ្ឆែតនេះ មានពីរប្រភេទ គឺកញ្ឆែតខៀវ និងកញ្ឆែតក្រហម ឬស មានរសជាតិ ឆ្ងាញ់ជាកញ្ឆែតខៀវ ។ ក្នុង១ថ្ងៃៗ មានអ្នកប្រមូលទិញច្រើន ដែលទីផ្សារកំពុងតម្រូវការច្រើន និងបន្តចែកចាយទៅដល់ ខេត្តផ្សេងទៀត ព្រោះតែកញ្ឆែតអាចរក្សាទុកគុណភាពបានយូរថ្ងៃ។

កញ្ឆែតលក់ចេញក្នុង ១គីឡូ តម្លៃ ១០០០រៀល ទៅតាមស្ថានភាពសំបូរ ឬមិនសំបូរ ហើយអ្នក ទិញបន្តយកទៅលក់ផ្ទាល់ឯផ្សារ រកបានចំណេញមួយជាបីឯណ្ណោះ។

លោក ហៀង បានបញ្ជាក់បន្ថែមថា គ្រួសារគាត់អាស្រ័យផលទៅនឹងការដាំដុះកញ្ឆែតនេះ យូរឆ្នាំមកហើយ ដោយការជួលដីពីក្រុមហ៊ុន ក្នុង១ហិកតា ថ្លៃ១លានរៀល ក្នុងរយ:ពេល១ឆ្នាំ ហើយទទួលបានចំណូលមកវិញក្នុង ១ឆ្នាំ ២០០០ដុល្លារ សរុបទាំងលើការចាយវាយប្រចាំថ្ងៃទាំងអស់ផង៕

No comments

Powered by Blogger.