Header Ads

ការដឹកនាំតាម របបអាជ្ញាព្រឹត្តិ (Authоrіtаrіаn Rеgіmе)

ដោយ៖សេង ស៊ីដារ៉ូ 


នៅពេលដែលរូបខ្ញុំ ជ្រើសរើសយករបប នៃការដឹកនាំប្រទេស តាមបែបអាជ្ញាព្រឹត្តិនេះ ឡើងមក ដើម្បីធ្វើការផ្សព្វផ្សាយ ជាសាធារណៈ ក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋ ក្នុង និងក្រៅប្រទេស បានយល់ដឹង និងស៊ីជម្រៅ ពីរបបនេះ។ តើនៅពេលណា ដែលប្រទេសនៅក្នុងពិភពលោក ត្រូវការរបបនេះ ដើម្បីដឹកនាំ ប្រទេស? 

ឧទាហរណ៍ជាក់ស្តែងៈ ដូចជាប្រទេស ថៃ ឈីលី ពិសេស តើប្រទេសខ្មែរ ដឹកនាំប្រទេសតាមរបបអ្វីដែរ? 

សូមបញ្ជាក់ថា របបអាជ្ញាព្រឹត្តិ នេះ កើតឡើងក្រោយពេល ធ្វើរដ្ឋប្រហារ ដើម្បីផ្លាស់ប្តូរ របបថ្មី របស់ប្រទេស។ 
របបអាជ្ញាព្រឹត្តិ គឺជារបបនយោបាយ មួយបែប ដែលអំណាច នយោបាយ ក្តាប់យ៉ាងណែន ក្នុងដៃមេដឹក នាំ តែម្នាក់គត់។ ហើយពុំមានស្ថាប័ន ណាមួយមានអំណាចខ្ពស់ជាងមេដឹកនាំឡើយ។ ឬ! យើងអាច និយាយបានថា របបអាជ្ញាព្រឹត្តិ គឺជាទម្រង់មួយប្រភេទ ដែលនៅក្នុងសង្គម ស្ទើរតែគ្មានកម្លាំងប្រឆាំង ឬុ មានកំរិតអប្បបរមា នៃការប្រឆាំង និងអប្បបរមា នៃអង្គការស្វយ័តក្រៅរដ្ឋាភិបាល។ 

ឧទាហរណ៍ ដូចជាៈ សហជីព ចលនា សហគមន៍ គណបក្ស អង្គការផ្សេងៗ។ល។ 

របបអាជ្ញាព្រឹត្តិ បានផ្តល់ឲ្យពលរដ្ឋនូវសិទ្ធិ និងសេរីភាព ក៏ប៉ុន្តែ សិទ្ធិ ធ្វើនយោបាយត្រូវហាមឃាត់។ ចំណែកឯអំណាចវិញ គឺស្ថិតនៅក្នុងដៃមេដឹកនាំតែម្នាក់គត់។ 
មេដឹកនាំតាមរបបអាជ្ញាព្រឹត្តិ មានលក្ខណៈសំគាល់ដូចខាងក្រោម៖ 

១ ចូលចិត្តបង្ហាញ នូវអំណាច និងដឹកនាំរបៀប បញ្ជាដាច់ខាត។ 
២ មិនចូលចិត្តឲ្យ មានប្រតិកម្មតវ៉ា ឬទាមទារ និងប្រឆាំងខ្លួនឡើយ ពោលគឺធ្វើតាម បង្គាប់ឥតលក្ខខណ្ឌ 
៣ អ្វីដែលអាចឲ្យបាន  មិនធ្វើ បែរជាបង្ខំ ឲ្យគេប្រឹងប្រែងហួសប្រមាណ។ 
៤ រក្សាភាពខុសគ្នា ឬចំងាយ រវាងមេដឹកនាំ និងកូនចៅ។ 
៥ ឲ្យតម្លៃ ទៅលើអ្នកមានតួនាទី ឬអំណាច។ 
៦ ព្យាយាមធ្វើឲ្យ គេគិតថា យើងខ្លាំងជាងគេ ដើម្បីលាក់បាំងភាពទន់ខ្សោយរបស់ខ្លួន។ 
៧ ចាត់ទុករាល់ទស្សនៈ របស់ខ្លួន ត្រឹមត្រូវគ្រប់កាលៈទេសៈ។ 

នយោបាយ និងមនោគមន៍វិជ្ជា នៃរបបអាជ្ញាព្រឹត្តិ មិនបានអនុញ្ញាត ឲ្យមានក្រុមប្រឆាំង ធ្វើសកម្មភាពឡើយ។ គ្រប់អំណាច ទាំងអស់របស់រដ្ឋ បានប្រែក្លាយទៅជាកម្មសិទ្ធិរបស់មេដឹកនាំ ឬបក្សដឹកនាំតែមួយ គត់ ពិសេសនៅក្នុងអំឡុងទសវត្សឆ្នាំ ទី៣០ នៃសតវត្សទី២០ ¬(នៅមានបន្ត)។ ដកស្រង់ចេញពីសៀវភៅ ទ្រឹស្តីវិទ្យា សាស្ត្រនយោបាយ របស់លោក បណ្ឌិត ឈុន ណារ៉េត។ 

No comments

Powered by Blogger.