រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមបច្ចេកទេសពិនិត្យផ្លូវ២ខ្សែ នៅស្រុកព្រៃកប្បាស តាមបទបញ្ជាសម្ដេចនាយករដ្ឋមន្រ្ដី
ខេត្តតាកែវៈ
ដោយ៖ ហុង ចំណាប់
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ
បានអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ
កម្ពុជា
នៅពេលសម្ដេចអញ្ជើញចុះពិនិត្យស្ថានភាពនៃការបង្កបង្កើនផលស្រូវ របស់កសិករនៅស្រុកព្រៃកប្បាស
ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
បន្ទាប់មក នៅព្រឹកថ្ងៃទី២៤
ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹក
នាំក្រុមការងារបច្ចេកទេស
ទៅពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីធ្វើការសាងសង់ទៅជាផ្លូវក្រាលក្រួសក្រហម។
លោក លីវ សំណាង
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ បានឲ្យដឹងថា ផ្លូវទាំង២ខ្សែនេះរួមមាន៖ ខ្សែទី
១
មានប្រវែង ២,៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ មានលូដោះទឹកចំនួន៥កន្លែង
តភ្ជាប់ពីក្លោងទ្វារវត្តសេដ្ឋី ទៅដល់
ភូមិពន្ទង ដែលឆ្លងកាត់ឃុំព្រៃល្វា
និងឃុំបានកាម និងភូមិចំនួន២ គឺភូមិព្រៃល្វា និងភូមិពន្ទង។
ខ្សែទី២ មានប្រវែង ៤,៨០០ម៉ែត្រ ទទឹងខ្នងលើពី៣ទៅ៦ម៉ែត្រ មានលូដោះទឹកចំនួន៣កន្លែង តភ្ជាប់ពីស្ថា
នីយបូមទឹកកាស៊ូងភូមិពន្ទង
ទៅដល់ស្ទឹងបទ ដោយឆ្លងកាត់ឃុំបានកាម និងឃុំពោធិ៍រំចាក និងភូមិចំនួន ២ គឺភូមិពន្ទង
និងភូមិគោកអង្គង។
លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន
មានប្រសាសន៍ថា ជាការឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋក៏ដូចជាបទ
បញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្ដី
បានទាន់ពេលវេលា ក្រុមអ្នកបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បាន ចុះមកពិនិត្យជាក់ស្ដែង
ដើម្បីកំណត់ពេលសាងសង់។
សូមរំលឹកកថា
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន
ក្នុងឱកាសអញ្ជើញពិនិត្យការធ្វើស្រែ
និងសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស
ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចបានដាក់បទបញ្ជា ឲ្យលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ
ធ្វើការស្ថាបនាផ្លូវលំចំនួន២ខ្សែ ដែលមួយខ្សែមានប្រវែង ២ ៨០០ម៉ែត្រ និងផ្លូវមួយខ្សែទៀតមានប្រវែង
៤ ៨០០ម៉ែត្រ ដើម្បីងាយស្រួលធ្វើដំណើរ និងដឹកកសិផល។
បទបញ្ជានេះ បានធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋ
រស់នៅក្នុងស្រុកព្រៃកប្បាស ដើម្បីបង្កលក្ខណៈ
ងាយស្រួលដល់ការធ្វើដំណើររបស់ពួកគាត់ឆ្លងកាត់ពីភូមិមួយ
ទៅកាន់ភូមិមួយទៀត ដូចជាការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀនផងដែរ៕
Post a Comment