Header Ads

ម្ចាស់សិប្បកម្មចម្អិនគ្រាប់ស្វាយចន្ទី ឡឺង ម៉ានុត ថា នៅតែមានអ្នកទទួលទានច្រើន លើទីផ្សារ


 ខេត្តកំពង់ចាមៈ

​ដោយ៖ សេង ស៊ីដារ៉ូ


សិប្បកម្មគ្រាប់ស្វាយចន្ទី ដែលធ្វើការចម្អិនរួចរបស់អ្នកស្រី ឡឹង ម៉ានុត ក្នុងស្រុកចម្ការលើ ខេត្តកំពង់ចាម​កំពុង

មាន​សកម្មភាពចរាចរលើទីផ្សារនានា ពិសេសទីផ្សារម៉ាតធំៗ ក្នុងរាជធានីភ្នំពេញ។


អ្នកស្រី ឡឹង ម៉ានុត ជាម្ចាស់សិប្បកម្មចម្អិនគ្រាប់ស្វាយចន្ទី ដែលមានបទពិសោធន៍យូរឆ្នាំមកហើយ ​បានឲ្យ​
ដឹងថា​ សិប្បកម្មរបស់អ្នកស្រី ​មាន២ប្រភេទ ក្នុងនោះមានការចម្អិនទាំងសំបក ដែលមានរសជាតិចត់ៗតិចៗ ហើយឆ្ងាញ់ស្រួយ ដោយលក់ចេញក្នុង ១គីឡូក្រាម ៧ម៉ឺនរៀល​ និងអត់សំបក ១គីឡូក្រាមថ្លៃ ៨ម៉ឺនរៀល​ហើយក្នុងនោះបើដាក់កំបុ័ងថ្លៃ ៨ម៉ឺនរៀល និងដាក់កញ្ចប់៧ម៉ឺនរៀល។

អ្នកស្រី ឡឹង ម៉ានុត​ បានបន្តទៀតថា​ឆ្នាំ ក្នុង២០២០​នេះ​ សិប្បកម្មរបស់អ្នកស្រី​ ​ចរាចរចែកចាយលក់ក្នុង​ទី
ផ្សារ​ហាក់ធ្លាក់ចុះបន្តិច​ ដោយសារតែជំងឺកូវិដ១៩ ​រីករាលដាល​ពេញផ្ទៃប្រទេស​ ទើបធ្វើឲ្យគ្រាប់ស្វាយចន្ទី​ធ្លាក់ចុះប្រមាណ២០% បើប្រៀបធៀបឆ្នាំទៅ មានការលក់ចេញលើទីផ្សារបានប្រមាណ៨០%នោះ។

ម្ខាស់សិប្បកម្ម ឡឺង ម៉ានុត បានបញ្ជាក់ឲ្យដឹងទៀតថា គ្រប់សកម្មភាពទីផ្សារម៉ាតធំៗ នៅតែមានការគាំទ្រ​ស្នា​​
ដៃផលិតផលរបស់ខ្មែរយើងដដែល ដោយសារការកែច្នៃ និង កែលម្អ​ ឲ្យមានសោភ័ណភាពក្នុងការវេចខ្ចប់​​​ទាំងមានគ្រាប់សំបក និងអត់សំបក ឲ្យមានគុណភាពខ្ពស់ រួមទាំងរសជាតិឆ្ងាញ់ពិសារទៀតផងដែរ៕


No comments

Powered by Blogger.