រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យសកម្មភាពសាងសង់ផ្លូវ លើគម្រោងសាច់ប្រាក់ពលកម្ម ជូនប្រជាពលរដ្ឋ
ខេត្តព្រៃវែងៈ
ដោយ៖ ហុង ចំណាប់
លោក អ៊ុក រ៉ាប៊ុន
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជា
សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃ
វែង បានអញ្ជើញពិនិត្យសកម្មភាពសាងសង់ផ្លូវក្នុងក្របខណ្ឌ
គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍
ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ
ជំហានទី២ ឆ្នាំ២០២០-២០២២ ចំនួន ៦ខ្សែ ប្រវែងសរុប
៦,៧០៤ម៉ែត្រ
ស្ថិតនៅក្នុងភូមិព្រៃពោន១ ព្រៃពោន២
ជីអក ជាងដែក តាមាស ក្នុងឃុំព្រៃពោន និងឃុំជាង
ដែក ស្រុកកំពង់ត្របែក
ខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ សកម្មភាពសាងសង់ផ្លូវនេះ មានប្រជាពលរដ្ឋចូលរួមប្រមាណ
៣០០គ្រួសារ ស្មើនឹង ៦០០នាក់។
លោក ឡុក វុឌ្ឍី
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង បានបញ្ជាក់ថា នៅទូទាំងខេត្តព្រៃវែង គម្រោងសាច់
ប្រាក់ពលកម្មទទួលបានការអនុម័តចំនួន
១៤១ អនុគម្រោង ប្រវែងសរុប ១៤៤ ២៤៦ម៉ែត្រ។ បច្ចុប្បន្នការងារលើកផ្លូវដីស បានបញ្ចប់ចំនួន
៨ អនុគម្រោង ប្រវែង ៨ ៧៥៧ម៉ែត្រ។
លោក អ៊ុក រ៉ាប៊ុន
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ ក្នុងឱកាសចុះពិនិត្យសកម្មភាពសាងសង់ផ្លូវនេះ
ថា
ការស្តារ និងកែលម្អផ្លូវលំក្នុងភូមិ ឃុំ នឹងរួមចំណែកដល់ការតភ្ជាប់គ្នារវាងភូមិ-ឃុំ
ការតភ្ជាប់ទៅកាន់ទីផ្សារកសិផល និងការតភ្ជាប់ប្រជាជនជនបទ ទៅរកសាធារណៈនានា
ជាពិសេសសេវាសុខាភិបាលសេវាអប់រំ និងសេវារដ្ឋបាលសាធារណៈជាដើម
ដែលជាសេវាតម្រូវការមូលដ្ឋាន។
ការតភ្ជាប់នេះ
នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវ
ភាព
និងសុខុមាលភាពរបស់ប្រជាពលរដ្ឋរស់នៅតាមទីជនបទ៕
Post a Comment