Header Ads

ប្រវត្តិ នៃការដឹកនាំរបស់ក្សត្រ ជ័យវរ្ម័នទី៧ ដែលមានឈ្មើល្បីរន្ទឺ និងគោរពតាមគម្ពីរ «វិដា»


ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ




ព្រះបាទជ័យ​វរ្ម័នទី៧ ព្រះអង្គ បានកសាងរាជធានីថ្មីមួយទៀតឈ្មោះថា «ជ័យៈអាទិត្យៈបូរ៉ា» ដែលសព្វថ្ងៃ​គេ

​ហៅ​ថា «អង្គរធំ»​

សម័យអង្គរព្រះមហាក្សត្រ ដែលកសាង ​និងធ្វើសឹកសង្គ្រាម ដ៏មានឥទ្ធិពលខ្លាំងជាងគេនោះ គឺព្រះបាទជ័យ
​វរ្ម័នទី៧ ដោយព្រះមហាក្សត្រអង្គនេះ​ គោរពប្រតិបត្តិនៅសាសនា​ពីរ​ គឺ សាសនាមហាយាន​និងសាសនា​ព្រហ្ម​ញ្ញផងដែរ។

យោងតាមឯកសារប្រវត្តិសាស្រ្តជាច្រើន បានឲ្យដឹងថា កាលនៅរាជកុមារ​ ព្រះអង្គកាន់ព្រះពុទ្ធសាសនា ​មហា
​យាន ដូចព្រះបិតាព្រះអង្គ ព្រះអង្គក៏មានមហាព្រាហ្មណ៍ អ្នកប្រាជ្ញមួយ តាមបង្ហាត់បង្រៀនព្រះអង្គរាល់ថ្ងៃ ដូចជារាជបុត្រ ឬរាជបុត្រីផ្សេងៗទាំងអស់ តាមទម្លាប់ធម្មតានៅពេលនោះ។

ក្រៅពីមានការគោរពព្រះពុទ្ធសាសនាមហាយាន និងព្រះពោធិសត្វផ្សេងៗ ព្រះអង្គក៏រស់នៅក្នុងភាពស្ងប់ល្អក្នុង

មិត្តភាពត្រជាក់ស្មោះត្រង់ជាមួយនឹងព្រហ្មញ្ញសាសនាដែរ។ មិនគ្រាន់តែប៉ុណ្ណោះ គេយកទំនៀមទម្លាប់​របស់

ព្រហ្មញ្ញសាសនា មកប្រើប្រាស់រាល់ថ្ងៃ ដូចជាការគោរពគម្ពីរ «វិដា» ជាដើម។


ព្រះអង្គជ័យវរ្ម័នទី៧ បានរៀនសូត្រចេះដឹងយ៉ាងខ្ពង់ខ្ពស់ជាទីបំផុត ​ដល់ការសិក្សាចប់ទៅ ​ព្រះអង្គចូលបម្រើ
​ក្នុង​កងទ័ព។ នេះមូលហេតុធម្មតា​ ពីព្រោះព្រះអង្គមានវណ្ណៈជាក្សត្រ ដែលប្រែមកថា អ្នកចម្បាំង។ ​ដល់អាយុ​២៥ឆ្នាំ ព្រះអង្គបានទៅជាឧត្តមសេនីទៀតផង។ ព្រះរាជា មានបុត្រ៤ព្រះអង្គទៀត ក៏បានធ្វើជាមេទ័ពដូចគ្នា ហើយ​មានភាពជោគជ័យ ដូចមានចរឹកអក្សរនៅបន្ទាយឆ្មារជាដើម។

កាលឆ្នាំ១១៧៧ ពេលដែលខ្មែរអត់ដឹងខ្លួនសោះ ចាមឡើងមកតាមទន្លេមេគង្គ និងទន្លេសាប វាយប្រហារ 
ក្រុង​​អង្គរ ឬយសោធៈបុរៈ។ ពួកនេះប្លន់អ្វីទាំងអស់ ឥតមានសល់ សម្លាប់ព្រះមហាក្សត្រនៅពេលនោះ គឺ​ស្ដេច​​ត្រីភូវណៈទិត្យវរ្ម័ន រួចកាន់កាប់មហានគរខ្មែរអស់៥ឆ្នាំ។​ ព្រះអង្គជ័យវរ្ម័នទី៧ ​ដែលជាអ្នក​ស្រឡាញ់ជាតិ​យ៉ាងខ្លាំង ស្បថថា នឹងសងសឹកទៅលើពួកចោរចាម ដែលបានឈ្លានពានមហានគរខ្មែរ។

ព្រះអង្គ ប្រយុទ្ធតស៊ូឥតឈប់ឈរ ធ្វើឲ្យពួកចោរចាម​ដកថយចេញពីស្រុកខ្មែរ នូវឆ្នាំ១១៨១។ ​ក្នុងឆ្នាំដដែល

​នោះ ព្រះអង្គ ក៏បានឡើងគ្រងរាជ្យក្នុងនាមថា ព្រះបាទជ័យវរ្ម័នទី៧ ដែលមានន័យថា​«មនុស្សដែលមាន​ជ័យ
​ជម្នះការពារ»។ នៅឆ្នាំ១២០២ ការសងសឹកទៅលើពួកចាម  ដោយព្រះអង្គបានវាយកំទេចស្រុកចាមវិញ ហើយ​ត្រួត​ត្រាស្រុកនោះអស់២០ឆ្នាំ។

ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ខំរៀបចំកសាងស្រុកខ្មែរទាំងមូលឡើងវិញ នៃ​រាជធានីយសោធៈបុរៈ ដែលឆេះអស់

ត្រូវ​បានកសាងវិញមុនគេ ហើយដាក់ឈ្មោះថា ក្រុងព្រះខ័នជ័យស្រី​។ ​ក្រោយមកដោយហេតុថា ក្រុងនេះមាន​

ភាពតូចបន្តិចពិបាកការពារ ព្រះអង្គក៏សាងរាជធានីថ្មីមួយទៀតឈ្មោះ «ជ័យៈអាទិត្យៈបូរ៉ា» ដែលសព្វថ្ងៃ​គេ
ហៅថា «អង្គរធំ»​ នៅចំកណ្តាលក្រុងព្រះអង្គស្ថាបនាប្រាសាទ​មួយ សម្រាប់តម្កល់ព្រះរបស់ព្រះអង្គ ដែល​ជា​ព្រះពោធិសត្វ។ ដោយហេតុថា ព្រះអង្គកាន់ព្រះពុទ្ធសាសនាមហាយាន​ ដែលឥតមានកាន់អ្វីពីសាសនា​ដទៃ​ទៀតនោះ ព្រះអង្គក៏បានដាក់ក្នុងប្រាសាទនេះ គ្រប់រូបព្រះទាំងឡាយ របស់ព្រហ្មញ្ញសាសនា​ ដូចជារូប​ព្រះ​នរាយណ៍ ឬព្រះវិស្ណុ ព្រមទាំងរូបលឹង្គ និងយោនី ដែលជាព្រះសិវៈ។

ជ័យវរ្ម័នទី៧ ​ប្រាកដជាអ្នកដែលបានកសាងស្ថាបនាច្រើនជាងគេទាំងអស់ គឺនៅក្នុងរាជកាលព្រះអង្គ ហើយ 
ដែលគេឃើញសំណង់គ្រប់បែបគ្រប់យ៉ាង មិនគ្រាន់តែនៅអង្គរទេ គឺនៅខេត្តនានាទៀតផង។ អ្នកខ្លះគេថា គឺជាស្នាដៃក្សត្រមួយយ៉ាងធំ ខ្លះទៀតទិទានព្រះអង្គ​ ដោយមិនដឹងថា ហេតុអ្វីបានជាព្រះអង្គ​កសាង​​យ៉ាង​ច្រើន​​ដូច្នេះ។ ការពិតមិនមែនមានតែប្រាសាទទេ ដែលព្រះអង្គបានកសាងនោះ។

ជ័យវរ្ម័នទី៧ បានរៀបចំគ្រប់វិស័យ ​មានខាងសាសនា នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច។ល។ ព្រះអង្គ 
បានកសាងផ្លូវថ្នល់យ៉ាងល្អរាប់ពាន់គីឡូម៉ែត្រ កសាងស្ពានថ្មរាប់រយ ព្រមទាំងរោងសំណាក់តាមផ្លូវនោះ​យ៉ាងច្រើន សម្រាប់អ្នកធ្វើដំណើរឆ្ងាយអាចឈប់សម្រាកបាន។ ព្រះអង្គចាយថវិកាផ្ទាល់ខ្លួ​ន​ចិញ្ចឹមសិស្សរាប់ ពាន់​នាក់ នៅតាមខេត្ត ព្រមទាំងនិស្សិតរាប់រយទៀត នៅមហាវិទ្យាល័យគ្រប់មុខ ដូចជាខាងច្បាប់ ខាងអក្សរ​សាស្ត្រ ខាងវិជ្ជាពេទ្យ...។ល។ ព្រះអង្គបានស្ថាបនាមន្ទីរពេទ្យដល់ទៅ១០២ មាននៅគ្រប់ខេត្ត ឲ្យរាស្ត្រទាំង​អស់ ទោះជាវណ្ណៈណាក៏ដោយ ​បានចូលទៅព្យាបាលជំងឺដោយមិនគិតថ្លៃ។ គឺអ្វីៗ​ទាំងអស់នេះ​ហើយដែល​ជា​ភស្តុតាងបញ្ជាក់ថា ព្រះអង្គជាក្សត្រមួយយ៉ាងធំ និងយ៉ាងសាមញ្ញបំផុត ក្នុងចំណោមក្សត្រទាំងអស់​នៅ​ក្នុ​ង​​មហានគរខ្មែរ៕


No comments

Powered by Blogger.