Header Ads

ការទុកចោលប្រាសាទនានា ក្នុងរជ្ជកាលស្តេចនីមួយៗ ពិសេសប្រាសាទតាកែវ ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន​ទី៥


ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ


ប្រាង្គប្រាសាទបុរាណខ្មែរ គឺជាស្នាព្រះហស្តរបស់អង្គក្សត្រនីមួយៗ ដោយប្រាសាទទាំងនេះ ជាប្រាសាទ​ផ្ទាល់​​
ខ្លួន​របស់ព្រះមហាក្សត្រ​តែម្តង​។​ ដោយហេតុនេះហើយ​ នៅពេលដែលអ្នកគ្រប់គ្រងប្រាសាទនោះ បាន​ស្លាប់​ទៅ​ ទើបគេធ្វើការបោះបង់ចោលប្រាសាទទាំងនោះតែម្តង។

ឧទាហរណ៍៖ យ៉ាងជាក់ស្តែងគឺប្រាសាទ «តាកែវ» នៅខាងកើតអង្គរធំ ដែលគេស្ថាបនាមិនទាន់ហើយផង​ត្រូវ
បានគេបោះបង់ចោល ពីព្រោះព្រះមហាក្សត្រជ័យវរ្ម័នទី៥ ជាម្ចាស់ប្រាសាទនេះ ​ទ្រង់ចូលទីវង្គត់ នៅពេល​ដែលកំពុងសាងសងក្នុងឆ្នាំ៨៦៩។​

គេត្រូវដឹងថា ក្រៅពីប្រាសាទ «តាកែវ» ត្រូវបានបោះបង់ចោលនោះ មិនមែនមានន័យថា គេទុកចោលក្នុងព្រៃ 
ឥតមានអ្នកណាមួយនៅទីនោះទេ។ ប្រាសាទនីមួយៗ របស់អង្គណាក៏ដោយ ​ឲ្យតែមានទំហំធំបន្តិច ត្រូវតែ​ប្រគល់ឲ្យព្រាហ្មណ៍ មកនៅទីកន្លែងដើម្បីថែរក្សា។​ ដល់ពេលម្ចាស់ប្រាសាទនោះស្លាប់ទៅ ព្រាហ្មណ៍​ដែល​នៅ​​ទីនោះ នៅតែបន្តការថែទាំដូចពីមុនដដែល។

នាសម័យអង្គរ​ ខ្មែរមិនមែនមានសាសនាតែមួយ ដែលជាព្រហ្មញ្ញសាសនានោះទេ។ គេមានព្រះពុទ្ធសាសនា

​ដែរ តែព្រះពុទ្ធសាសនានេះ គឺព្រះពុទ្ធសាសនាមហាយាន មិនមែនព្រះពុទ្ធសាសនាហិនយាន ឬថេរវាទទេ។ 

ស្តេចសុរិយាវរ្ម័នទី១ និងស្តេចជ័យវរ្ម័នទី៧ គឺជាក្សត្រ ដែលកាន់ព្រះពុទ្ធសាសនាមហាយាន។ ​ក្នុងសាសនា​នេះ

គេគោរពច្រើន ដល់ព្រះពោធិ៍សត្វ ដែលមានរូបចម្លាក់ថ្មយ៉ាងធំ យ៉ាងច្រើន នៅលើកំពូលប្រាសាទ «បាយ៉ាន្ត» 
សព្វថ្ងៃ គេហៅថា បា្រសាទបាយ័ន។ ក្នុងការគ្រប់គ្រងរដ្ឋ ព្រះមហាក្សត្រទាំងនោះ គោរពតាម វប្បធម៌ព្រហ្មញ្ញសាសនាទាំងអស់ ពិតមែនតែព្រះអង្គកាន់ព្រះពុទ្ធសាសនា។ គេទុកព្រះពុទ្ធជាព្រះវិស្ណុ ដែល​បាន​ក្លែងខ្លួនមក តែប៉ុណ្ណោះ។ គេគោរពយ៉ាងត្រឹមត្រូវ នៃគម្ពីរ«វិដា» ដែលជាគម្ពីរធម៌របស់ព្រហ្មញ្ញសាសនា​ផង និងជារដ្ឋធម្ម នុញ្ញរបស់រដ្ឋផង។

ព្រះមហាក្សត្រខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាមហាយាន ទ្រង់រស់នៅជាមួយអ្នកកាន់ព្រហ្មញ្ញសាសនា យ៉ាង

​ត្រជាក់ត្រជុំ ត្រឹមត្រូវ ​ដោយសន្តិភាព។ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់មានព្រះមហេសីមួយ ដែលជាបុត្រី​របស់​

ព្រាហ្មណ៍ទៀតផង។ ព្រះគ្រូរបស់ព្រះអង្គ ក៏ជាព្រាហ្មណ៍មួយអង្គដែរ ដែលមកពីតំបន់ យៈមុណា នៅស្រុក​

ក្លឹង្គ ឬឥណ្ឌា ហើយដែលមានព្រះនាមថា «ហរាជឥសីកេសា»។ ដោយមានការគោរព ដល់ព្រហ្មញ្ញ​សាស​នា​
នេះ ហើយបានជាគេឃើញនៅប្រាសាទបាយ័ន រូបលឹង្គ និងយោនី ដែលជាតំណាងព្រះឥសូរ ព្រមទាំងរូប​ផ្សេង​ៗ របស់ព្រះនារាយណ៍ទៀតផង៕


No comments

Powered by Blogger.