ការកំណត់ព្រំដែនសមុទ្រ
នៅសម័យបុរាណ និងជាផ្លូវសេដ្ឋកិច្ចទៅប្រទេស ចិន ឥណ្ឌា អាហ្វ្រិក...
ភ្នំពេញ
ដោយ៖
សេង ស៊ីដារ៉ូ
សមុទ្រ
គឺជាលំហទឹកដ៏ធំល្វឹងល្វើយ ដែលមានរហូតដល់ទៅ៧១% គ្របដណ្តប់លើភពផែនដី។ ជាច្រើន សតវត្សមកហើយ
លំហសមុទ្រមិនត្រូវបានគេបង្កើតឲ្យមានបទដ្ឋានគតិយុត្តណាមួយ ដើម្បីធ្វើការ គ្រប់គ្រងឡើយ
មានន័យថា ពេលនោះលំហសមុទ្រ គឺជាលំហមួយដែលមនុស្សគ្រប់រូបមានសេរីភាព ក្នុងការនេសាទ
ដឹកជញ្ជូនទំនិញ ស្វែងរកធនធានធម្មជាតិនានា ជាដើម។
ប៉ុន្តែក្រោយៗមក
លំហសមុទ្រត្រូវបានគេកំណត់ឲ្យប្រើប្រាស់ក្នុងទំហំតូចប៉ុណ្ណោះ គឺមានន័យថារដ្ឋជាប់ឆ្នេរអាចប្រើប្រាស់តំបន់សមុទ្រក្នុងទំហំតែ
៣ម៉ៃល៍ប៉ុណ្ណោះ។ លុះក្រោយៗមកទៀត ការប្រើប្រាស់លំហសមុទ្រ ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចជាតិរបស់ខ្លួន
ឲ្យកាន់តែមានការកើនឡើងនោះ ទើបធ្វើឲ្យបណ្តារដ្ឋទាំងនានា បានទាមទារឲ្យមានការពង្រីកទំហំសមុទ្រឲ្យធំជាងមុន។
មកដល់សម័យក្រោយសង្គ្រាមលោកលើកទី២
ជម្លោះនៅលើសមុទ្រមាន ច្រើនជាងជម្លោះនៅលើដីគោកដោយសារតែមានការទាមទារខ្លាំងឡើងៗលើការពង្រីកសមុទ្រដែនដី
តំបន់ សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្រ។
តើការកំណត់ដែនសមុទ្រ
ពីសម័យដែលមិនទាន់មានអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រហូតដល់សម័យដែលមានអនុសញ្ញាអង្គការសហប្រជាជាតិ
ស្តីពីនីតិសមុទ្រ មានលក្ខណៈយ៉ាងដូចម្តេចខ្លះ?
ការកំណត់ព្រំដែនសមុទ្រសម័យបុរាណ
ការកំណត់ព្រំដែនសមុទ្រសម័យបុរាណ
គឺសំដៅលើការកំណត់ព្រំដែនសមុទ្រ ដែលមានមុនពេលការបង្កើត ឲ្យមានអនុសញ្ញាអង្គការសហប្រជាជាតិ
ស្តីពីនីតិសមុទ្រ។ កាលពីបុរាណ យើងក៏សង្កេតឃើញមានក្រមសមុទ្រមួយចំនួន ដូចជា
ច្បាប់សមុទ្ររ៉ូឌាន (Rhodian Sea Law) ច្បាប់នៃអូឡឺរ៉ន
(Rules of Oleron) ច្បាប់ខន សូឡាតូឌែលម៉ារេ (Consolato
del Mare) និងខ្លះទៀត គឺអនុវត្តន៍ទៅតាម ទំនៀមទំលាប់នៃការអនុវត្តន៍ជាអន្តរជាតិ។
ទោះបីជាមានច្បាប់ទាំងនេះក៏ពិតមែន ប៉ុន្តែយើងមិនដឹងថា ការកំណត់ព្រំដែនសមុទ្រដោយយោងតាមច្បាប់ទាំងនេះ
មានលក្ខណៈបែបណានោះទេ។
អាស្រ័យហេតុនេះ
យើងលើកយកតែការកំណត់ព្រំដែនសមុទ្រមួយចំនួន ដែលមានលក្ខណៈច្បាស់លាស់ មកបង្ហាញតែប៉ុណ្ណោះ
ដែលការកំណត់ទាំងនោះមានដូចជា សន្ធិសញ្ញាថ័រដេស៊ីឡា របៀបកំណត់ដែន
សមុទ្រតាមរយៈការបាញ់ចេញពីកាំភ្លើងផ្លោង សន្និសីទបង្កើតនីតិអន្តរជាតិឆ្នាំ១៩៣០
និងសេចក្តីប្រកាស ហារីទ្រូមែនឆ្នាំ១៩៤៥។
សន្ធិសញ្ញាថ័រដេស៊ីឡា (Treaty of Tordesillas)
នៅមុនដំណាច់សតវត្សទី១៥
បណ្តាប្រទេសនៅអឺរ៉ុប បានចាប់ផ្តើមបញ្ជូនអ្នកស្រាវជ្រាវរបស់ពួកគេ ឲ្យសិក្សា ស្រាវជ្រាវធ្វើផែនទីពិភពលោក
ក៏ដូចជាផែនទីនៃផ្លូវនាវាចរណ៍ទៅកាន់ទ្វីបអាហ្វ្រិក ប្រទេសចិន ប្រទេស ឥណ្ឌា ដែលពេលនោះការគ្រប់គ្រងទៅលើការធ្វើនាវាចរណ៍នៅលើដែនសមុទ្រ
ពុំទាន់មាននៅឡើយទេ។ ប្រទេសពីរដែលនាំមុខគេក្នុងការដើរសមុទ្រគឺ ព្រះរាជាណាចក្រអេស្ប៉ាញ
និងប្រទេសព័រទុយហ្គាល់ ដែល ប្រទេសទាំងពីរនេះ បានធ្វើដំណើរទៅដល់ឆ្នេរសមុទ្រអាហ្វ្រិក
ហើយថែមទាំងអាចធ្វើពាណិជ្ជកម្មរហូតដល់ ប្រទេសឥណ្ឌាផងដែរ។ នៅពេលនោះដែរព្រះរាជា Pope Sixtus IV បានអះអាងថា ប្រទេសអេស្ប៉ាញជា ប្រទេសដែលគ្រប់គ្រងទៅលើកោះកាណារី
(Canary Islands) និងតំបន់នៅក្បែរកោះនោះ។ ប្រទេស អេស្ប៉ាញ ក៏បានបញ្ជូនអ្នកស្រាវជ្រាវរបស់ខ្លួន
គឺលោក Columbus ទៅកាន់តំបន់ខាងត្បូងនៃកោះកាណារី។
លោក Christopher Columbus បានរកឃើញឥណ្ឌាខាងលិច នៅឆ្នាំ១៩៤២
ដែលគេហៅតំបន់នេះថា “ពិភពថ្មី” (The New
World)។ បន្ទាប់ពីលោក Columbus រកឃើញតំបន់ពិភពថ្មីនេះហើយទំនាស់
ក៏ កើតមានឡើងនៅលើតំបន់នេះ ព្រោះថា តំបន់នេះជាតំបន់ដែលមានអត្ថប្រយោជន៍ ហើយក៏ជាផ្លូវទឹក
សម្រាប់ធ្វើពាណិជ្ជកម្មទៅកាន់អាហ្វ្រិក ប្រទេសឥណ្ឌា ប្រទេសចិន ដែលជាហេតុធ្វើឲ្យប្រទេសអេស្ប៉ាញ
និងប្រទេស ព័រទុយហ្គាល់ដណ្តើមគ្នា។ ការស្វែងរកនូវដែនដីថ្មី
ប្រៀបបាននឹងការរកឃើញទ្រព្យសម្បត្តិ ដ៏មានសក្តានុភាពអស្ចារ្យបំផុត សម្រាប់បណ្តាប្រជាជាតិអឺរ៉ុប។
ដូច្នេះហើយ ការដណ្តើមតំបន់ពិភពថ្មី បាន ក្លាយទៅជារឿងដ៏សំខាន់។
នៅសម័យនោះ
សម្តេចប៉ូប ជាជនដែលមានឥទ្ធិពលជាងគេ នៅបណ្តាប្រទេសអឺរ៉ុប បានធ្វើជាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទរវាងប្រទេសអេស្ប៉ាញ
និងប្រទេសព័រទុយហ្គាល់ ដោយសម្តេចបានបង្កើតឲ្យមាន សន្ធិសញ្ញាថ័រដេស៊ីឡា។ សន្ធិសញ្ញាថ័រដេស៊ីឡា
ត្រូវបានព្រមព្រៀងដោយប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយ ហ្គាល់ ដែលជាមហាអំណាចនៅអឺរ៉ុបនាសម័យនោះ
ហើយនិងអនុម័តនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៤៩៤ ដើម្បីធ្វើការកំណត់
និងគូសខ្សែបន្ទាត់ព្រំដែន។ ខ្សែបន្ទាត់នេះ កំណត់ដោយសម្តេចប៉ូបអេឡិចហ្សិនដ័រទី៦
មានចម្ងាយ ៣៧០ leagues (1 leagues គឺប្រហែលជា
៣ម៉ៃល៍ ឬ៤០០០ម៉ែត្រ) គិតចាប់ពីតំបន់ប្រជុំកោះ ខេបវែដ (Cape Verde
Islands)។ ខ្សែបន្ទាត់ត្រូវបានគូសនៅចំកណ្តាលមហាសមុទ្រអាត្លង់ទិក។
តំបន់ ដែលស្ថិតនៅខាងលិចខ្សែបន្ទាត់ ស្ថិតនៅក្រោមការត្រួតត្រារបស់ប្រទេសព័រទុយហ្គាល់។
សម្តេចប៉ូប អេឡិច ហ្សិនដ័រទី៦ ធ្វើការសម្រេចបែបនេះ ដោយសារតែមានបំណងមិនចង់ឲ្យប្រទេសទាំងពីរវាយច្បាំងគ្នា
ព្រោះ ប្រទេសទាំងពីរកាន់សាសនាកាតូលិកដូចគ្នា។
កាលពីបុរាណ យើង
ក៏សង្កេតឃើញមានក្រមសមុទ្រមួយចំនួនដូចជា ច្បាប់សមុទ្ររ៉ូឌាន (Rhodian
Sea Law) ច្បាប់នៃអូឡឺរ៉ន ...
Post a Comment