Header Ads

លោក សីហា ម្ចាស់ចម្ការក្រូចឆ្មា ថា ដំណាំក្រូចឆ្មា ក្នុងតំបន់វាលវែង កំពុងមានតម្លៃក្នុងទីផ្សារ


ខេត្តពោធិ៍សាត់ៈ

ដោយ៖ សេង ស៊ីដារ៉ូ


ក្រូចឆ្មា គឺជាប្រភេទដំណាំ ដែលមានតម្រូវការនៅលើទីផ្សារចាំបាច់រាល់ថ្ងៃ ក៏ប៉ុន្តែដំណាំក្រូចឆ្មានេះ ​ប្រជា​
កសិករ​​យើងមានការដាំតិចតួចណាស់ ព្រោះធ្វើ​ការនាំចូលប្រទេសថៃច្រើនពេក។

ចំពោះពូជក្រូចឆ្មាខ្មែរ មានផ្លែតូចៗ​ ចំណែកក្រូចឆ្មាថៃវិញ  ផ្លែធំ ទឹកច្រើន ដែលធ្វើឲ្យកសិករយល់ឃើញថា 
ក្រូច​ឆ្មាខ្មែរ មានរសជាតិឆ្ងាញ់ជាង ក្រូចឆ្មាថៃ ម៉្លោះហើយមួយរយៈចុងក្រោយនេះ ទើបមានអ្នកដាំក្រូចឆ្មា ទាំងពីរប្រភេទនេះ គឺ​ក្រូចឆ្មាថៃ​ និងក្រូចឆ្មាខ្មែរតែម្តង នៅក្នុងតំបន់វាលវែង ខេត្តពោធិ៍សាត់ លើផ្ទៃដី​៥០​ហិក​តា។

លោក សីហា ម្ចាស់ចម្ការក្រូចឆ្មា​ ក្នុងតំបន់វាលវែង ​បានឲ្យដឹងថា នៅក្នុងផ្ទៃដី១ហិកតា អាចដាំបានក្រូច​ឆ្មា
​៤៨០​ដើម ប្រើរយៈពេលជាង១ឆ្នាំ ទើបទទួលបានផល។ សព្វថ្ងៃនេះ​ក្រូចឆ្មាខ្មែរ ១គីឡូក្រាមថ្លៃចាប់​ពី​៦០០០​រៀល ទៅ៧៥០០រៀល ដោយក្នុងនោះក្រូចឆ្មាថៃ មានតម្លៃក្នុង​១គីឡូក្រាមថ្លៃ​៧០០០រៀលទៅ​៩០០០​រៀល។

ដើម្បីឲ្យក្រូចឆ្មា ក្នុងស្រុកមានតម្លៃកាន់តែខ្ពស់ គឺមានតែការបង្កាត់ពូជប៉ុណ្ណោះ ដើម្បីឲ្យផ្លែកាន់តែធំ ទឹក​ច្រើន

មានទាំងរសជាតិឆ្ងាញ់ផងនោះដែរ។

លោកសីហា បាននិយាយប្រាប់ថា ត្រូវយកក្រូចឆ្មាខ្មែរ មកធ្វើការបង្កាត់ពូជ ដើម្បី​ឲ្យក្រូចឆ្មាខ្មែរមានផ្លែធំ សំបូរ
​ទឹកច្រើន​ថែមទាំងមានរសជាតិកាន់តែឆ្ងាញ់ ទៅតាមស្តង់ដា​ យើងនឹងអាច​នាំចេញ​ក្រូចឆ្មាខ្មែរទៅ​លក់​នៅ​ឯក្រៅប្រទេសបានផងដែរ។​

លោកសីហា មានគម្រោងពង្រីកការដាំដុះ ​ឲ្យបានច្រើនរាប់រយហិកតាបន្ថែមទៀត ​ក្នុងការនាំចេញផលិតផល​

ដំណាំកសិកម្មមួយនេះទៅក្រៅប្រទេស៕


No comments

Powered by Blogger.