កុំទិញម្តងៗច្រើនពេក និងកុំទិញរបស់បញ្ចុះតម្លៃ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
គ្រន់តែដល់រដូវបន្លែបង្កា
ឬផ្លែឈើស្រស់ៗ ផ្លែធំៗ ព្រោះជារដូវកាលរបស់វា ឬក៏មានតម្លៃថោកនោះ លោក
អ្នក
អាចនឹងទិញមកគរទុកជាច្រើន។ ហើយត្រូវបរិភោគឲ្យអស់ ព្រោះតែការស្តាយបន្លែផ្លែឈើទាំងនោះ។
រីឯលទ្ធផលចុងក្រោយ
គឺបរិភោគតែរបស់មិនស្រស់ ព្រោះថាទុកយូរថ្ងៃវាមិនល្អដល់សុខភាព ព្រោះបន្លែផ្លែ
ឈើជិតរលួយមែនទែនហើយ។ ហេតុនេះ ចូរទិញក្នុងបរិមាណសមល្មម គឺថា
បន្លែយើងអាចទិញជាប្រចាំថ្ងៃ ល្អជាង ព្រោះបានទាំងស្រស់ និងគុណតម្លៃអាហារថែមទៀតផង។
សំខាន់ត្រូវរាប់ពីចំនួនសមាជិកក្នុងផ្ទះថា មានតិច ឬច្រើនប៉ុណ្ណា? ប្រសិនបើទិញតិច យើងអាចទិញថែមល្អជាងការទិញមកច្រើន
ហើយយកមកគរទុកចោល ដោយសារតែបរិភោគមិនអស់។
កុំទិញរបស់បញ្ចុះតម្លៃ
របស់បញ្ចុះតម្លៃ
មានដូចជា ឧបករណ៍ប្រើប្រាស់មួយចំនួន អាចនឹងមានគុណភាពល្អ។ ប៉ុន្តែម្ហូបអាហារដែល
បញ្ចុះតម្លៃថោកៗ ដូចបានទទេៗនោះ យើងមិនគួរទិញទេ ព្រោះភាគច្រើន គឺជារបស់ស្អុយរលួយ
ជិតផុតថ្ងៃ កំណត់ មានជាតិពុលច្រើន មានប្រភពមកពីកន្លែងដែលមិនគួរឲ្យទុកចិត្ត។
ចំណែកបន្លែបញ្ចុះថ្លៃ ក៏ដូចគ្នា ដែរ ប្រសិនបើចង់ទិញមិនគួរទិញច្រើនពេកទេ
ហើយត្រូវពិនិត្យមើលគុណភាពជាមុនសិន តើវាស្រស់កម្រិត ណា?
Post a Comment