Header Ads

បច្ចេកវិទ្យាទំនើប Lidar ឆ្លុះមើលឃើញកាន់តែច្បាស់ គ្រប់ផ្នែកនៃតំបន់អង្គរ



ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ


បច្ចេកវិទ្យា Lidar ជាឧបករណ៍សម្រាប់ធ្វើការស្រាវជា្រវប្រសាទបុរាណ ដែលឆ្លុះបញ្ចាំងឲ្យឃើញចំងាយជាង 
៣០០ម៉ែត្រការ៉េ ដើម្បីមើលគ្រប់ផ្នែកនៃតំបន់អង្គរ ហើយឧបករណ៍នេះ នាំចូលមកកម្ពុជា​ នៅខែមេសា ឆ្នាំ​២០១២។

បន្ទាប់មកមានស្ថាប័នចំនួន៨ ចូលរួមសហប្រតិបត្តិការណ៍លើគម្រោងហៅកាត់ថា KALC (Khmer Archaeo
lo​​gy Lidar Consortium) បានយកបច្ចេកវិទ្យា Lidarនេះ  មកសាកល្បងឆ្លុះបញ្ខាំងមើល ​ប្រសាទ​កោះ​កេរ្តិ៍ និង​ភ្នំ​គូលែន ទើបដឹងច្បាស់ថា ឧបករណ៍នេះ​ ពិតជាទទួលបានរូបភាពច្បាស់ល្អប្រាកដ​មែន ។

លទ្ធផលចម្បងមួយទៀតរបស់​ Lidar គឺបានបង្ហាញឲ្យឃើញនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដ៏លម្អិតក្នុង 
ប្រាសាទអង្គរវត្ត។ កំពែងមិនមែនមានតែមួយទេ គឺមានបីជាប់ៗគ្នា ​ហើយកំពែងនីមួយៗសំខាន់ ព័ទ្ធដោយ​កសិណទឹក ដែលគេធ្លាប់ស្គាល់ថា មានស្រះខ្លះៗ និងផ្លូវ ពេលនេះបង្ហាញឲ្យយើងឃើញជាបណ្តាញ ប្រព័ន្ធ​ផ្លូវពេញលេញ និងស្រះទឹកជាហែរៗ​ អមសងខាងផ្លូវ ហើយបែងចែកជាក្រឡាចត្រង្គ។​

នៅខាងត្បូវកសិណទឹក ប្រាសាទអង្គរវត្ត យើង​មើលឃើញភាពអស្ចារ្យមួយគឺ រចនាសម្ព័ន្ធដីទួលរត់ព័ទ្ធ​ចុះ​ឡើង​ 
ជារាងគូថខ្យងស្ថិតនៅក្នុងបរិវេណចតុកោណកែងមួយ ដែលយើងមិនដែលធ្លាប់ឃើញនៅអង្គរ  និង​ក្នុងវិស័យបដិមានសាស្ត្រ។ ក្នុងរចនាសម្ព័ន្ធនេះ​ មានរងនីមួយៗ​នៃដីទួលទទឹង ១០ម៉ែត្រ និងបណ្តោយ​រាប់​រយម៉ែត្រ តំរៀបគ្នាជាច្រើនជួរស្របគ្នា​ ហើយកន្លែងខ្លះ រងរត់ព័ទ្ធជុំវិញត្រពាំងតូចៗ។

នៅចន្លោះរងនីមួយៗ មានប្រឡាយទឹក ទំហំស្មើរងដី។ រចនាសម្ព័ន្ធនេះ មានការផ្គុំឡើងជា៣កន្លែងផ្សេងគ្នា

ប៉ុន្តែមានតែផ្នែកខាងកើតនៃកសិណប្រាសាទអង្គរវត្តទេ ដែលមើលឃើញច្បាស់ រីឯផ្នែកកណ្តាល និងខាង 

លិច ​ត្រូវរលប់ដានជាច្រើន​ ប្រហែលដោយសារសាងសង់បណ្តាញផ្លូវទឹក យ៉ាងធំរត់ពីលិច ទៅកើតដែលអ្នក

​ស្រុកហៅថា «វាលសេរី» ហើយក៏មានគេធ្លាប់សង្ស័យថា​ ជាកសិណរបស់រាជធានី​យសោធបុរៈ​នាចុងសត​វត្សរ៍​​

ទី៩៕


No comments

Powered by Blogger.