រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យការដ្ឋានខួងអណ្ដូង ជំនួយរបស់ចិន នៅស្រុកពួក
ខេត្តសៀមរាបៈ
ដោយ៖ ហុង ចំណាប់
លោក អ៊ុក រ៉ាប៊ុន
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ
រួមដំណើរដោយលោក Liu Zhijie អគ្គកុងស៊ុលរបស់ស្ថាន
ទូតចិន
ប្រចាំនៅខេត្តសៀមរាប លោករដ្ឋលេខាធិការ
លោកអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្ដីបច្ចេកទេស បានអញ្ជើញទៅពិនិត្យការដ្ឋានខួងអណ្ដូងទឹកស្អាត
មួយកន្លែងស្ថិតនៅភូមិក្អែកទុំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២៣
ខែមិថុនា ឆ្នាំ២០២០។
លោក ចាន់ ដារ៉ុង
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី
២
បានឲ្យដឹងថា គម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី២
ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋ
ប្រជាមានិតចិន អនុវត្តន៍រយៈពេល ២៤ខែ
ដោយចាប់ផ្ដើមពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ ២០២១។
គម្រោងនេះ មានគោលបំណងធ្វើឲ្យប្រសើឡើងក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ
នៅតំបន់ជនបទ និងចូលរួម
កាត់បន្ថយភាពក្រីក្រ
ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើលើវិស័យផ្គត់ផ្គង់ទឹកស្អាត តាមរយៈការខួង
អណ្ដូង
និងសាងសង់ស្រះទឹកសហគមន៍។ លោក បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះកិច្ចសន្យា
ជាមួយក្រុមហ៊ុន
China
Jiangxi International Economic and Technical Cooperation Co.,Ltd. របស់
ភាគីមិត្តចិន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩
មានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៩០ ០២០ ០០០ RMB ដែលនឹងត្រូវធ្វើការខួងអណ្តូងស្នប់សរុបចំនួន
៩៦៤ អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២
ស្រះ និងជីកស្រះទឹកសហគមន៍ ដែលមានរៀបថ្មសរុបចំនួន
៤២ស្រះ នៅក្នុងតំបន់មួយចំនួន ដែលរងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងខេត្តគោលដៅចំនួន១០
គឺ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង
ស្វាយរៀង និងខេត្តកំពង់ចាម។
ដោយឡែកនៅខេត្តសៀមរាប
អណ្តូងទឹកស្អាតដែលត្រូវខួងមានសរុប ១០០អណ្តូង។ គិតត្រឹមថ្ងៃទី១៥ ខែ
មិថុនា
ឆ្នាំ២០២០ ខួងអណ្តូងបានចំនួន ៥៧អណ្តូង និងសាងសង់ស្រះសហគមន៍មានរៀបថ្មបានចំនួន ៤ស្រះ
សម្រេចបានប្រមាណ ៩០% និងស្រះទឹកសហគមន៍ធម្មតាចំនួន ៣ស្រះ សម្រេចបានប្រមាណ ៩០%
នៃគម្រោង។
លោកបអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូបានរួមដំណើរអញ្ជើញទៅពិនិត្យអណ្តូងស្នប់
ដែលបានសាងសង់រួច
១០០% មួយកន្លែងស្ថិតនៅភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោករដ្ឋន្ត្រី
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន ក៏ដូចជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
ដែលតែងតែជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ទាន់ពេលវេលា ដោយមិនមានលក្ខខណ្ឌស្មុកស្មាញឡើយ។
Post a Comment