ប្រវត្តិៈ បដិមាករទេវីនៅអង្គរវត្ត
ខេត្តសៀមរាបៈ
ដោយ៖ សេង ស៊ីដារ៉ូ
សា្នដៃសិល្បៈ ក្នុងរចនាបថសម័យអង្គរវត្ត
ដែលតំណាងឲ្យព្រះមហេសីអាទិទេព មានលក្ខណៈប្រហាក់ប្រហែ
លគ្នាទាំងរូបភាព និងទាំងការតុបតែងលម្អតែម្តង។
លក្ខណៈរួមរបស់បដិមាករស្រីទាំងនោះ
រួមមាន បដិមាករស្រីមកពីប្រាសាទគោកពោធិ៍ ខេត្តសៀមរាប ម្កុដមាន
ក្បាំងធំខ្ពស់
លម្អដោយធរណីមាត្រជាច្រើនថ្នាក់ ពីក្រោមឡើងលើមានក្បាច់កញ្ចាំង អមដោយក្បាច់ខ្សែមួយគូ
ក្បាច់ពងត្រី ក្បាច់ផ្កាចន្ទ័ន៍ អមដោយក្បាច់ខ្សែមួយគូ ក្បាច់ពងត្រី និងក្បាច់ត្របកឈូក
បំបែកឆ្លាស់ទៅដោយផ្កាមួយទងៗ។ កំពូលម្កុដ មានរាងជាសាជី លម្អដោយក្បាច់បួន ឬប្រាំថ្នាក់។
ត្រង់ករាងមូល និងតុបតែងជាក្បាច់
ជួរខាងក្រៅមានក្បាច់កន្ទុយហង្ស ឬក្បាច់ពាក់កណ្តាលត្របកឈូក រង្វង់
ទី២ មានក្បាច់ចក
បំបែកសង្កត់ដោយក្បាច់ផ្កាដកចន្ទ័ន៍បួន ខាងមុខមួយ និងខាងក្រោយមួយ និងពីរទៀតនៅលើស្មា។
សំពត់ ជាសំពត់ភ្លីសេផ្នត់ទទឹង ពោះមានរាងបួនជ្រុងទ្រវែង គ្របលើឆ្នូតចង្កេះ។ ឆ្នូតចង្កេះលម្អដោយក្បាច់ពងត្រីពីរខ្សែ
និងក្បាច់រាងពងក្រពើ មួយគូរៗ ខណ្ឌដោយក្បាច់ពងត្រីពីរជួរ និងលម្អដោយ ផ្ការំយោលព័ទ្ធជុំវិញចង្កេះ។
ជាទូទៅ
ក្បាច់លម្អរបស់ក្បាំង និងកំពូលម្កុដ តែងតែប្រែប្រួលទៅតាមចំណង់ចំណូលរបស់សិល្បករ។ នៅគែម
ខាងក្រោមរបស់ក្បាំង
ជួនកាលក្បាច់ពងក្រពើ មួយគូរៗ ឬជាក្បាច់ដកចន្ទ័ន៍ ដែលក្លាយជាក្បាច់ពេញនិយមនៅរចនាបថបាយ័ន។
ចំពោះសំពត់របស់ទេវរូបភេទស្រីវិញ គេសង្កេតឃើញថា នៅក្នុងរចនាបថអង្គរវត្ត ជាទូទៅសំពត់ទាំងនោះ
ជាសំពត់បតមកស្តាំ(តាមទម្លាប់)៕
Post a Comment