លោកធី ជាកសិករដាំចេក ថា កសិករយើង ចូលចិត្តដាំចេកពងមាន់ ច្រើនជាងដាំចេកណាំវ៉ា ព្រោះបានថ្លៃ
ខេត្តកណ្តាលៈ
ដោយ៖ សេង ស៊ីដារ៉ូ
ដំណាំចេក ជាដំណាំមួយយូរអង្វែង
ដែលប្រជាពលរដ្ឋយើងតែងដាំលក់ជាប្រចាំ ប៉ុន្តែភាគច្រើនកសិករយើង
តែងតែនិយមដាំចេកពងមាន់
ច្រើនជាងដាំចេកណាំវ៉ា គឺដោយសារមកពីតម្លៃទីផ្សារ ចេកទាំងពីរប្រភេទនេះមានតម្លៃខុសគ្នាឆ្ងាយ
តែក៏មានអ្នកនិយមដាំចេកណាំវ៉ា ជាលក្ខណៈគ្រួសារជាច្រើនផងដែរ។
លោក ធី ជាកសិករ រស់នៅក្នុងភូមិខ្ពបវែង
សង្កាត់កំពង់សំណាញ់ ក្រុងតាខៅ្ម ខេត្តកណ្តាល បានរៀបរាប់ពីការ
ដាំចេកណាំវ៉ាថា រូបលោក
បានដាំចេកទាំងនេះ លើផ្ទៃដីក្បាល២០ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ ដោយដាំឃ្លាតចន្លោះពីគ្នា
៣ទៅ៤ម៉ែត្រ។ លោក ធី បានបន្តថា ដំណាំចេកនេះ ក្នុងខេត្តកណ្តាល ដាំតិចតួចណាស់តែបើចេកពងមាន់
ប្រជាកសិករយើង មានការដាំច្រើន ព្រោះដោយសារតែចេកពងមាន់នេះ បានថ្លៃខ្ពស់ក្នុងទីផ្សារ។
ម៉្យាងទៀតចេកពងមាន់នេះ គេដាំតម្រូវទៅតាមថ្ងៃចូលឆ្នាំចិន
បានថ្លៃណាស់ដោយក្នុង១ស្ទងមានតម្លៃចាប់ពី
៤ម៉ឺនទៅ៦ម៉ឺនរៀល
ម៉្លោះហើយចេកពងមាន់មានការដាំដុះច្រើន ចំពោះចេកណាំវ៉ាពុំសូវសំបូរច្រើនទេនៅខេត្តកណ្តាលនេះ
គឺភាគច្រើននាំចូលពីខេត្តដទៃវិញ។
លោក ធី បានបញ្ជាក់ទៀតថា
ត្បិតតែចេកណាំវ៉ា មិនសូវបានថ្លៃក៏ដោយ ក៏រូបលោក នៅតែបន្តដាំរហូត
ជិត១០ឆ្នាំមកហើយ។
ចេកណាំវ៉ានេះ ផ្តល់ប្រយោជន៍ ដល់អ្នកដាំ ទាំងស្លឹកទាំងដើមទាំងផ្លែទាំងត្រយ៉ូងចេកផងដែរ។
បច្ចុប្បន្នចេកណាំវ៉ា អាចលក់បាន១ស្និត២ពាន់ទៅ៣ពាន់រៀល
ហើយចេកណាំវ៉ា ដែលលោក ដាំនេះអាចលក់
បានក្នុង១អាទិត្យ បាន៧ម៉ឺនទៅ៨ម៉ឺនរៀល។ ចាប់តាំងពីដាំចេកនេះមក
បានធ្វើឲ្យជីវភាពគ្រួសារលោក ធូរធារច្រើន៕
Post a Comment