Header Ads

លោក ធី ជាអ្នកចិញ្ចឹមគោ ថា មុខរបរចិញ្ចឹមគោ ទើបធ្វើឲ្យគ្រួសាររបស់លោក​ធូរធារ​


ខេត្តកណ្តាលៈ

ដោយ៖ សេង ស៊ីដារ៉ូ


ការចិញ្ចឹមគោ មានពីរប្រភេទ ដូចជា ការចិញ្ចឹមគោយកសាច់ និងគោពូជ ដោយការចិញ្ចឹមនេះ គឺ​មានរយៈ​ពេល
យូរខែដូចគ្នា។

បើតាមការលើកឡើងរបស់អ្នកចិញ្ចឹមគោ ជាលក្ខណៈគ្រួសារ ​បានឲ្យដឹងថា ទោះបីជាតម្លៃគោធ្លាក់ថ្លៃ​យ៉ាង​ណា​​​
ក៏​ដោយ ក៏ពួកគាត់មិនអាចបោះបង់ចោលការចិញ្ចឹមគោនេះបានឡើយ ព្រោះជាមុខរបរមួយជាប្រចាំទៅ ហើយ មិនត្រឹមប៉ុណ្ណោះ មុខរបរចិញ្ចឹមគោនេះ វាអាចជួយដោះទាល់ ដល់សេដ្ឋកិច្ចគ្រួសារមួយចំណែកធំផង ដែរ។

លោក ធី ជាអ្នកចិញ្ចឹមគោ រស់នៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តា​ល បានលើកឡើងថា រូប

​លោក បាន​ចិញ្ចឹមគោពូជ អស់រយៈពេលជាង១០ឆ្នាំមកហើយ ក្នុងការចិញ្ចឹមគោពូជនេះ គឺរូបលោក​ បានធ្វើ​

ការ​ទិញគោតាំងតែពីនៅតូច យកមកចិញ្ចឹម (បីទៅបួនក្បាល) ហើយទទួលផលមកវិញក្នុង១ឆ្នាំ លក់បាន

​១ក្បាលចាប់ពី ២ពាន់ ទៅ ៣ពាន់ដុល្លារ ឯណោះ។

លោក ធី បានបន្តទៀតថា​ ក្នុងរយៈពេលប៉ុន្មានឆ្នាំមុន តម្លៃគោធ្លាក់ថ្លៃយ៉ាងខ្លាំង ​ហើយរូបលោក គិតថា​មិន​
ខ្វល់​ពីតម្លៃថោក ឬថ្លៃនោះឡើយ ព្រោះដោយឆន្ទៈរបស់លោក ​មានបំណងចាប់យកមុខរបរចិញ្ចឹមនេះ​ជារៀង​រហូតទៅ។​

គោពូជ និងគោសាច់ ឬគោបាយ មានលក្ខណៈចិញ្ចឹមខុសៗគ្នា ដោយអ្នកខ្លះចិញ្ចឹមគោមិនសូវថែទាំប៉ុន្មានទេ
ដោយផ្តល់ចំណីតាមលក្ខណៈធម្មតា។ គោដែល រូបលោក​ចិញ្ចឹម ​គឺជាគោពូជ ឬគោបា ដែលត្រូវថែទាំឲ្យ​ទឹក​ឲ្យ​ស្មៅវាស៊ីគ្រប់គ្រាន់ ក្នុងការបំប៉នឲ្យវាឆាប់ធំ និងរូបរាងវាឲ្យស្អាតល្អ។

លោកធី បន្ថែមទៀតថា ត្បិតតែរូបលោកចិញ្ចឹមតិចតួច ជាលក្ខណៈគ្រួសារ ដែលអាចលក់បានក្នុងមួយឆ្នាំ​បាន​
តិចក្បាលក៏ដោយ ព្រោះតម្លៃគោ ​ដែលរូបលោក ចិញ្ចឹម​នោះ គឺចាប់ពី ២ពាន់ ទៅ ៣ពាន់ដុល្លារ​ ទើបធ្វើ​ឲ្យ​ជីវភាពគ្រួសាររបរ់លោកធី មានការធូរធារជារៀងរាល់ឆ្នាំដែរ៕


No comments

Powered by Blogger.