Header Ads

ការបរិភោគបន្លែ ផ្លែឈើ តាមរដូវកាល


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


កាលបរិភោគបន្លែ ផ្លែឈើ ដែលមានផ្កាផ្លែតាមរដូវកាលរបស់វា គឺល្អប្រសើរជាងបរិភោគ ដំណាំខុសរដូវកាល 

ព្រោះមូលហេតុដូចតទៅ៖

១​ បានបរិភោគរបស់ស្រស់ៗថ្មីៗ។

២ បានទទួលអាហារដែលមានរសជាតិឆ្ងាញ់។

៣ តម្លៃថោក ពេលខ្លះថោកខ្លាំង ប្រៀបដូចជាបានទទេៗ ព្រោះវាមានច្រើនពោរពាសស្ទើរពេញផ្សារ។ អំ​

ណោយផលល្អ ដល់អ្នកបរិភោគ។

៤ មានផ្លែធំគួរឲ្យចង់បរិភោគ។

៥ មិនប្រឈមនឹងការទទួលសារធាតុពុល ព្រោះដំណាំខុសរដូវ អ្នកដាំដុះតែងតែបង្ខំដំណាំឲ្យឆាប់ផ្កាផ្លែ ដោយ

ប្រើគីមីច្រើន។

បរិភោគបន្លែស្លឹក ល្អជាងបន្លែក្តោបដើម

បន្លែស្លឹក មានដូចជា ខាត់ណា ត្រកួន ក្រកួនចិន ផ្ទី ម្រះព្រៅ ស្លឹកបាស់ ជាដើម។​ ចំណែកបន្លែមើម មានដូច​

ជា​ ប្រកខូលី ស្ពៃក្តោប ផ្កាខាត់ណាដោយសារតែបន្លែស្លឹកលាងជម្រះជាតិពុលបានងាយស្រួល ហើយវាមិន 

ផ្ទុកសារធាតុពុលច្រើន ដូចជាបន្លែក្តោបដើម។ ហេតុនេះ បើបរិភោគបន្លែក្តោបដើម ត្រូវតែលាងជម្រះឲ្យបាន 

ច្រើនដងសិនទើបល្អ។

បរិភោគតាមភាពទុំរបស់វា

ការទទួលទានផ្លែឈើគ្រប់ប្រភេទ យើងត្រូវជ្រើសរើសលើការទុំ រួមជាមួយភាពស្រស់ថ្មីផងដែរ ការជ្រើស​រើស​
យកប្រភេទមិនទាន់ទុំ ហើយ​ត្រូវតែរង់ចាំ ឬត្រូវបន្ទុំច្រើនថ្ងៃ អាចធ្វើឲ្យបាត់បង់រសជាតិរបស់វា។ រីឯភាពផ្អែម គឺប្រៀបដូចជា មនុស្សជាអ្នកផ្តល់ឲ្យវិញ ប្រសិនបើទទួលទានក្នុងរយៈពេលពីរបីថ្ងៃ សូមរើសយកផ្លែណា​ដែល​ទុំស្រាប់ ហើយប្រសិនបើមិនទទួលទានភ្លាមៗ ឬទុកផ្ញើអ្នកដទៃ សូមរើសយកប្រភេទស្រគាល។

យើងអាចឲ្យអ្ន​កលក់រើសឲ្យក៏បាន ប្រសិនបើយើងគ្មានចំណេះដឹងពីរឿងនេះ ហើយអាចយកទៅទុកក្នុងទូ​

ទឹកកកបានជាច្រើនថ្ងៃ តែមិនគួរឲ្យលើសពីមួយអាទិត្យនោះទេ ព្រោះវាមិនស្រស់៕


No comments

Powered by Blogger.