Header Ads

ប្រេងកាត ជាចំណីប្រូតេអ៊ីន សម្រាប់ថ្ងៃស្អែក



ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ




ថ្ងៃស្អែក វិទ្យាសាស្ត្រថ្មី(Alehimie)បានសន្យាថា និងផ្តល់ភោគសម្បត្តិយ៉ាងច្រើនដល់មនុស្សលោក តាមការ 
ស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិត កាល់វ៉ាំង (Melvin calvir) សាស្ត្រចារ្យមហាវិទ្យាល័យ បែរគឺឡៃ (Barke ley) បានឲ្យដឹងថា មនុស្សអាចបង្កើតអាហារថ្មី ដោយពុំមានពឹងផ្អែកនឹងដី ដើមឈើ ឬសត្វឡើយ។

អាហារថ្មីនេះ គឺជាតិប្រូតេអ៊ីន ដែលបានផលិតចេញពីប្រេងកាត។ ឧស្សាហកម្មប្រេងកាត អាចបង្កើតក្នុងមួ​យ
ឆ្នាំ ជាតិប្រូតេអ៊ីន ២០លានតោន សម្រាប់ផ្គត់ផ្គង់ការខ្វះខាតមួយផ្នែកធំរបស់មនុស្ស។

ដោយសារភោគសម្បត្តិ ប្រេងកាត មានបរិបូរណ៍ ហេតុនេះ ក្នុងពេលអនាគតដ៏ខ្លី វិទ្យាសាស្ត្រនឹងផ្តល់អាហារ 
ថ្មី​ ដែលស្ទើររកជឿមិនបាន។ ចំណីគីមី សម្រាប់ពួកអវកាស ដូចជា ទឹកលាយអាស៊ីដអាមីណេ អំបិល វីតាមីន និងជាតិកាបូន។ល។

ដែលធ្វើចេញពីសាលពីសោធន៍ នៃក្រុងស៊ុននីវាល Sunnyvale រដ្ឋកាលីហ្វរីនី (Califorine) នេះជាចំណីអា 

ហារអនាគតរបស់មនុស្ស៕

No comments

Powered by Blogger.