បើមិនចង់ឲ្យ “បដិវត្តន៍ក្រហម” ទទួលបានជ័យជំនៈ ប្រជាពលរដ្ឋត្រូវខំធ្វើ “បដិវត្តន៍ព៌ណបៃតង” ពិតៗ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
លិទ្ធផលនៃពិសោធន៍
អស់រយៈពេលដ៏យូរ នៃប្រទេស មេច ស៊ិច (Mexique) មូលធននិក
(fondation)
Rockefeller បានបញ្ជាក់ថា
គេអាចផលិតស្រូវភោជសាលីបានផលក្នុងមួយហិកតាពី ០.៩តោន (ក្នុងឆ្នាំ១៩
៤៨) ទៅ ២,៦០តោន (ក្នុងឆ្នាំ១៩៦៥)។
ការសិក្សារស្រាវជ្រាវ
នៃវិជ្ជាស្ថាន Los Banos នៃប្រទេសហ្វលព្ពន បានធ្វើឲ្យពូជស្រូវ IR8 ផ្តល់ផលក្នុង
មួយ
ហិកតា ៦,៥ ទៅ ១០តោន នៅលើដីពិសោធន៍ខ្លះ
ផលនេះអាចកើតរហូតដល់ទៅ ២០តោន។
ចំណែកពូជស្រូវ H4 និង H8 របស់ប្រទេសលង្កា (Caylan) និងពូជស្រូវ ADT នៃប្រទេសឥណ្ឌា ក៏ឲ្យផលពុំ
តិចដែរ (in re`alite`s, avril 1978)។
នេះជាលិទ្ធផលល្អប្រពៃ
នៃដើមសម័យ បដិវត្តន៍ខាងផ្នែក កសិកម្ម ដែលគេនិយមដាក់ឈ្មោះថា “បដិវត្តន៍
ព៌ណបៃតង” (Re`volution verle)។ ប្រសិនបើគេពុំចង់ឲ្យ “បដិវត្តន៍ក្រហម” (Re`volution Rouge) ទទួលជ័ជំនៈ គេត្រូវតែខំធ្វើ
“បដិវត្តន៍ ព៌ណបៃតង”
ឲ្យដល់ទីជំរៅបង្កើតផលមួយទ្វេរជាពីរ ឲ្យស្របនឹងពាក្យ “បដិវត្តន៍” ពិតៗ។ ក៏ប៉ុន្តែយើងពុំត្រូវភ្លេចថា ការបដិវត្តន៍នេះ ត្រូវការមូលធនយ៉ាងច្រើន
សម្រាប់ផ្តល់ទឹក ជីរ និងថ្នាំ សម្រាប់សម្លាប់សត្វល្អិតចង្រៃ ហើយការចាំបាច់ គឺការចូលរួមធ្វើសហប្រតិបត្តិការ
ពីសំណាក់មហាជន។
យល់បល់មហាជន
ដីខ្លះអាចបង្កើតផល
ដីខ្លះអាចវិនាសខូចបង់ ដោយសារស្នាដៃមនុស្ស ឬដីខ្លះទៀតក្រៀមក្រោះ អាចក្លាយទៅ
ជាដីមានជីជាតិ
វាលព៌ណត្នោត អាចប្រែទៅព៌ណបៃតង។ ទ្រឹស្តីនេះត្រឹមត្រូវល្អ តែដោយសារគិតពីប្រយោជ
ន៍ផ្ទាល់ខ្លួនអ្នកចិញ្ចឹមសត្វខ្លះ បានបណ្តោយឲ្យហ្វូងសត្វ ស៊ីបំផ្លាញវាលស្មៅ
បំផ្លាញរុក្ខជាតិការពារដី ហើយ មានអ្នកខ្លះទៀត បានដុតបំផ្លាញព្រៃ
ដើម្បីយកផេះធ្វើជីរ ដើម្បីចាប់សត្វអណ្តើក ដែលនាំឲ្យដីប្រែក្លាយជាទី
វាលឆាប់ខ្សោះជីរជាតិ។
នៅប្រទេស Rhode`sie,
Se`ne`gal, Mali, Tchad។ល។ គេឃើញមានដីខូចបង់យ៉ាងច្រើន ដោយសារការ
ចិញ្ចឹមសត្វដែលមានចំនួនច្រើនហួស (In re`alite`s, op.cit)។
ការពង្រីកដីសម្រាប់ដាំដំណាំជាកត្តាមួយ សម្រាប់ជួយបង្កើនផលិតផល
តែការបណ្តោយឲ្យដីខូចបង់ ដោយសារការល្ងិតល្ងង់ ឬដោយសារការលោភ លន់របស់មនុស្ស ក៏ជាគុណវិបត្តិមួយយ៉ាងធំ
ចំពោះវាសនា អនាគត របស់ប្រទេសជាតិទាំងមូល៕
Post a Comment