ត្រីកេះ ជាប្រភេទត្រីល្អ និងមានតម្លៃខ្ពស់ ឥឡូវកំពុងចាប់អារម្មណ៍ លើបណ្តាញអនឡាញ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ត្រីកេះ ជាប្រភេទត្រីទឹកសាប
ដែលមានតម្លៃខ្ពស់ នៅក្នុងទីផ្សារ ត្រីនេះមានអ្នកចូលចិត្តទទួលទានច្រើន ព្រោះ
វាឆ្ងាញ់។
នាពេលបច្ចុប្បន្ននេះ ត្រីកេះ
ជាប្រភេទត្រីកំពុងមានការចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅតាមប្រព័ន្ធអនឡាញ ដូច្នេះអ្នកលក់ជាច្រើន
បានធ្វើការផ្សព្វផ្សាយលក់ត្រីប្រភេទនេះ ទៅតាមគេហទំព័រ និងផេករបស់គេ ហើយត្រីនេះ ចែកចេញជាពីរប្រភេទ
គឺប្រភេទលេខមួយ និងលេខពីរ ដែលមានតម្លៃខុសៗគ្នា ដូចជាត្រីកេះលេខ១ ដែលប្រឡាក់ហើយ
តម្លៃក្នុង ១គីឡូក្រាម ១៧ម៉ឺនរៀល ចំណែកត្រីកេះប្រភេទលេខ២ មិនអាចកំណត់តម្លៃ បានឡើយ
ព្រោះវាអាស្រ័យទៅតាមការសម្បូរណ៍ ឬមិនសម្បូរណ៍។
អ្នកលក់ត្រីកេះប្រឡាក់
ទៅតាមប្រព័ន្ធអនឡាញ នៅភ្នំពេញ បានឲ្យដឹងថា ត្រីកេះនេះ មានពីរប្រភេទ គឺត្រី
កេះ ប្រភេទលេខ១
និងលេខ២ ដោយក្នុងនោះត្រីកេះប្រឡាក់ប្រភេទលេខ១ ដោយហាលថ្ងៃឲ្យស្ងួតទៅតាម
បែបធម្មជាតិ
(ដោយធ្វើរួចស្អាតល្អ) លក់ក្នុងតម្លៃ១គីឡូក្រាម ១៧ម៉ឺនរៀល។
ចំណែកត្រីកេះប្រឡាក់លេខ២
ពុំអាចកំណត់តម្លៃបានឡើយ អាស្រ័យទៅតាមស្ថានភាពសម្បូរណ៍ ឬមិន
សម្បូរណ៍។ អ្នកលក់ត្រីកេះប្រឡាក់
តាមអនឡាញនេះ បានបញ្ជាក់ទៀតថា ប្រភេទត្រីកេះប្រឡាក់នេះ អាចលក់បានក្នុង១ថ្ងៃ ១០ទៅ២០គីឡូក្រាម
ហើយជាត្រីដែលនាំចូលពីខេត្តកំពង់ឆ្នាំងតែម្តង៕
Post a Comment