ពុទ្ធបដិមាប្រក់នាគ ជាស្នាដៃសិល្បករ នៃសម័យអង្គរ ចង់បង្ហាញការលះបង់ជីវភាព សម្ភារៈ ឋានៈ ព្រះអង្គ ជាមហាក្សត្រដ៏កំពូល
ខេត្តសៀមរាបៈ
ដោយ៖ សេង ស៊ីដារ៉ូ
រូបពុទ្ធបដិមាប្រក់នាគ ជារចនាបថនៅសម័យអង្គរ
ដែលធ្វើពីថ្មភក់មានកម្ពស់ ០,៨៧ម៉ែត្រ ទើបយកចេញពី
ល្អាងមួយ
ក្នុងស្រុកសេរីសោភ័ណ្ឌ ខេត្តបាត់ដំបង។ ព្រះពុទ្ធប្រក់នាគនេះ អាចផុសចេញពីសាលាសិល្បៈឬរោងជាងសិល្បៈណាមួយនៃសម័យអង្គរ។
ជាធម្មតាសិល្បករខែ្មរ នៃពុទ្ធសាសនា
ដែលបានចាប់កំណើតតាំងពីសតវត្សរ៍ទី៦ បានបង្ហាញ ឧស្មិសៈ (
ភ្នួងសក់)
ក្រោមទម្រង់ភ្នួងសក់ធម្មជាតិ។ សិល្បករ បានឆ្លាក់សាកល្បងបំពាក់ក្បាំង និងម្កុដ ដល់តួអង្គព្រះពុទ្ធ
ដែលជាគម្រូធំបំផុតក្នុងលោកនេះ ក្នុងការលះបង់ជីវភាពសម្ភារៈ ក្នុងឋានៈ ព្រះអង្គ ជាមហាក្សត្រដ៏កំពូល
ឬមានគំនិតរបស់សិល្បករ ដែលចង់រក្សាកិត្តិយសរបស់ត្រកូលក្សត្រនេះឯង ទើបជម្រុញទេពកោសល្យរបស់គេ
ឲ្យផលិតរូបពុទ្ធបដិមាករនេះ ចេញជាតួអង្គបួស ដើម្បីរក្សាទុកគ្រឿងតុបតែងសក់ តាមបែបអង្គមហាក្សត្រ។
លោក ប៉ូល មុស (Paul
Mus) បានពន្យល់ថា ជាការពិតណាស់ការបង្ហាញបដិមាសិល្បៈ ក្រោមរូបភាព ដូច
ពោលខាងលើ
គឺជាការរំលឹកដល់រូបភាពព្រះពុទ្ធថ្នាក់លើក្រោមលក្ខណៈជា «ស្តេចចក្រវាឡ»។ ទស្សនៈមានការប្រៀបធៀបជាមួយនឹងការរីចម្រើន របស់ពុទ្ធសាសនាថេរវាទ ដែលឈរលើជ័យជំនះពីរគឺទី១
មារាវិជ័យ និងទី២ ជាការត្រាស់ដឹង។ អាស្រ័យដោយឥរិយាបថយើងអាចស្គាល់ជាតួអង្គ ព្រះសមណគោត្តម
ដែលកំពុងស្មឹងស្មាត ក្រោមការការពាររបស់នាគមុជ្ជលិន ក្នុងពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងពេញមួយសបា្តហ៍
ចន្លោះពេលត្រាស់ដឹង និងការប្រទានធម្មទេសនាប្រោសសត្វ។
សិល្បករ បានបង្ហាញនាគមានក្បាល៧
ក្រោមទស្សនជីវិត។ គុណធម៌ដ៏កំពូល នៃទស្សនវិទូ មានកិត្តិយសទូ
ទាំងពិភពទាំងបី។
អាស្រ័យដោយគុណធម៌នេះ ទើបពុទ្ធសាវ័កយល់ថា មិនត្រឹមតែមនុស្សធម្មតាប៉ុណ្ណោះទេ ដែលគោរពបូជាព្រះអង្គ
តែថែមទាំងសត្វមានពិស(នាគមុជ្ជលិន)ក៏ត្រូវគោរពព្រះអង្គដែរ។ បដិមានេះ
បង្ហាញសិល្បៈមើលចំពីមុខភាពស្មឹងស្មាត និងឧត្តមភាពដោយបន្ថយទំហំចម្លាក់បានល្អ ដែលជាលក្ខណៈនៃ
រចនាបថអង្គរវត្ត។ ព្រះនេត្របិទ បបូរមាត់ញញឹម
ប៉ុន្តែមិនបង្ហាញឲ្យយើងឃើញជីវិតខាងក្នុង ឬសេចក្តីមេត្តាធម៌ ដែលសិល្បករ បានបង្ហាញយ៉ាងល្អក្នុងរចនាបថបាយ័ន៕
Post a Comment