Header Ads

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំគោលនយោបាយជាតិ អភិវឌ្ឍន៍ជនបទ ២០២១-២០៣០


ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មា​ធិ​ការ​​​
ដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ និងផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី ការបង្កើត​​គណៈកម្មាធិការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

សេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០ 
នេះ ត្រូវបានបង្កើតក្រុមការងារបច្ចេកទេសពីរផ្សេងទៀតគឺ ១-ក្រុមការងារតាក់តែងគោលនយោបាយ យុទ្ធ​សា​ស្រ្ដ ផែនការសកម្មភាពសូចនាករ គោលដៅ ក្របខណ្ឌ និងយន្ដការដឹកនាំ គ្រប់គ្រង តាមដាន ត្រួត​ពិនិត្យ វាយតម្លៃការអនុវត្ត។ ២-ក្រុមការងារតាក់តែងសមិទ្ធផល បញ្ហាប្រឈម ព័ត៌មាន ទិន្នន័យ វិធីសាស្ដ្រ យន្ដការគណនា និងប្រើប្រាស់ធនធាន។   

គណៈកម្មាធិការ និងក្រុមការងារនេះ អាចអញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងដៃគូអភិវឌ្ឍន៍

​តាមជំនាញឲ្យចូលរួមប្រជុំ ដើម្បីប្រមូលធាតុចូលតាមការចាំបាច់របស់សាមីក្រសួង ។

លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ បានរួមចំណែកយ៉ាងសកម្ម ក្នុង​សមត្ថ​កិច្ច​របស់ខ្លួន ស្របតាមគោលដៅនៃចក្ខុវិស័យតាមកម្មវិធីអភិវឌ្ឍជនបទចម្រុះ ធ្វើឲ្យសម្រេចបាននូវ​សមិទ្ធផលសំខាន់ៗថ្មីៗជាច្រើន ជំរុញឲ្យមានការផ្លាស់ប្តូរជីវភាពរស់នៅ​ដោយផ្ទាល់ ​របស់ប្រជាជនជនបទ​ប្រកបដោយបរិយាប័ន ទាំងផ្នែកសេដ្ឋកិច្ចសង្គមកិច្ច វប្បធម៌ និងបរិស្ថាន។ ដើម្បីរក្សាបាននូវនិរន្ដរភាព និង របៀបរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទ ដែលមានលក្ខណៈកាន់តែស៊ីវីល័យ ប្រហាក់ប្រហែលនឹង ទី​ប្រជុំជនដែរនោះ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងរៀបចំជាគោលនយោបាយជាតិមួយ ដើម្បីឆ្លុះបញ្ចាំងពីចក្ខុ វិស័យ​វែងឆ្ងាយ ឆ្នាំ២០២១-២០៣០ តាមអាណត្តិរបស់រាជរដ្ឋាភិបាល។​
យោងតាមស្មារតីអង្គប្រជុំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០ នឹងរៀបចំឲ្យបានរួចរាល់​ដើម្បីត្រៀមឆ្លងទីស្ដីការគណៈរដ្ឋមន្រ្ដី នៅចុងឆ្នាំ២០២១ ៕



No comments

Powered by Blogger.