Header Ads

ប្រវត្តិស្មៅ ដែលមានប្រយោជន៍ខ្ពស់ សម្រាប់ចិញ្ចឹមសត្វគ្រប់ប្រភេទ នៅកម្ពុជា

ខេត្តកំពង់ឆ្នាំងៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

ស្មៅ ចំណីសត្វ ស្ថិតនៅក្នុងស្រុករលាប្អៀរ ដែលមានគុណភាពខ្ពស់ សម្រាប់សត្វគ្រប់ប្រភេទ ទើបនឹងនាំចូល​មកពីប្រទេសក្រៅ មាន​ដូច​ជា ស្មៅសូហ្គុំ  ស្មៅនេពាខៈ ស្មៅស៊ុបព័រនេពា និងស្មៅផ្អែមអ៊ីស្ត្រអែល។
 
ស្មៅទាំង ៤ប្រភេទនេះ មានគុណប្រយោជន៍ល្អខ្ពស់៖ ដើមនិងស្លឹកទន់​ ផ្អែម ស្លឹកច្រើន ទិន្នផលខ្ពស់  ប្រូតេ​អ៊ីន​​ខ្ពស់​ជាងស្មៅផ្សេងៗ សត្វចូលចិត្តស៊ី​ ងាយស្រួលសម្រាប់ចិញ្ចឹម​ ដូចជា គោ​ ក្របី​ ពពែ​ ចៀម មាន់ ទា​ ក្ងាន ទន្សាយ....​ ឆាប់ធំធាត់ ទទួលបានផលលឿន។ មានសេវាសម្រាប់ដឹកជញ្ជូន​ទូទាំងប្រទេស (សេវា​គិត​តាមទីតាំងជិត ឬឆ្ងាយ) អតិថិជន អាចកម្មង់តាមតម្រូវការ។ លេខទូរស័ព្ទៈ 089 491 397,096 808 40 88
, 011 20 75 21 ,016 20 75 21,071 712 7799

ប្រវត្តិស្មៅ នៅលើទឹកដីកម្ពុជា

លោក Segoshi (ជនជាតិជប៉ុន) ​និងជាពាណិជ្ជករជប៉ុនមួយរូប ​បានខិតខំប្រឹងប្រែងរកគ្រប់​មធ្យោបាយ​ដើម្បីជួយធ្វើទំនើបកម្ម កសិកម្មនៅកម្ពុជា​ តាមរយៈការដាំដុះស្មៅ sorghum ដែលជាប្រភេទដំណាំកសិកម្ម​អាចបំរើគោលដៅឧស្សាហកម្មបានយ៉ាងងាយ ដូចជា ការ​ផលិតជាប្រេងជីវចំរុះ​ អគ្គសនី​ ស្កស​ និងចំណី​សត្វ​ពាហន:គ្រប់ប្រភេទ​។

ដំណាំនេះ មានការដាំដុះយ៉ាងទូលំទូលាយនៅអាមេរិក​ អូស្ត្រាលី​ ប្រេស៊ីលជាដើម។ ពិសេសក្នុងការផលិត​ជាចំណីសត្វពាហន: ជាកញ្ចប់ ដែលអាចរក្សាទុកបានយូរ​ មានអនាម័យ និងគុណភាពខ្ពស់។

ដំណាំsorghum ត្រូវបានលោក Segoshi និងក្រុមហ៊ុនYanmar សហការជាមួយអង្គភាពស៊ីម៉ាក់​ ដើម្បី​ស្រាវជ្រាវសាកល្បង​ ដោយមានការគាំទ្រពីក្រសួងកសិកម្ម​ ប្រើអស់រយៈពេលជិត៥ឆ្នាំមកហើយ។ ដំណាក់​កាល​ឆ្នាំ២០១៨-២០១៩នេះ បានទទួលការគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈJICA ដោយបានផ្តល់ថវិការ ជិត​១លានដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំង​ ទិញសំភារៈរួមមានត្រាក់ទ័រ​ ម៉ាស៊ីនច្រូតកាត់ និងវេចខ្ចប់​ជាដម។
វិញ្ញាសារទាក់ទងទំនើបកម្មកសិកម្មនេះ​ ជាទិសដៅតែមួយគត់នៃបដិវត្តន៍ផ្លាស់ប្តូរឥរិយាបថ របស់​ប្រជាកសិ​ករ​ ឲ្យវិវត្តន៍ប្រែប្រួលទៅតាមតំរូវការទីផ្សារ និងវិទ្យាសាស្ត្រ​ ដែលបង្កើនផលចំណេញ​និងកាត់បន្ថយ​ហនិភ័យ​ផេ្សងៗ​។
ប្រជាជនខែ្មរអាចធ្វើបាន​ ផលិតបាន​លើការធ្វើទំនើបកម្មកសិកម្មនេះ ​តាមរយៈពង្រឹងចំណេះដឹ​ង​ សំភារៈ​បច្ចេក ទេស​ ប្រពន្ធ័ធារាសាស្ត្រ​ សហគមន៍កសិកម្ម​ និងទំនាក់ទំនងទីផ្សារទាំងក្នុងនិងក្រៅប្រទេស។

ករណីនេះ កសិករអាចដាំដុះស្មៅ sorghum ផលិតចំណីផ្អាប់ទុក​ ចិញ្ចឹមសត្វ​បានយ៉ាងងាយស្រួលបំផុត ​ 

កសិករអាចផ្សាំខ្លួន និងធន់ជាមួយការប្រែប្រួលនៃបរិស្ថានទីផ្សារកសិកម្មបាន។ 

No comments

Powered by Blogger.