រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ក្នុងខេត្តកំពង់ធំ
ខេត្តកំពង់ធំៈ
ដោយ៖ ឌឹម គឹមហាក់
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ លោករដ្ឋលេខាធិការ លោកអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្ដី
បច្ចេកទេស
បានអញ្ជើញចុះទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ DBSTចំនួនពីរខ្សែក្នុង
ខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។
លោក មុំ ចែម
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ
DBST
មួយខ្សែដែលកំពុងស្ថាបនានាពេលនេះ មានប្រវែង២០,១០គីឡូម៉ែត្រ
តភ្ជាប់ពីភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ទៅដល់ភូមិងន ឃុំងន ស្រុកសណ្ដាន់។
ជាផ្លូវស្ថិតនៅក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ (RRIP 2) របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ការដ្ឋាននេះ បានចាប់ផ្ដើមដំណើរការ កាលពីខែធ្នូ
ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបាន ៩៥%ហើយ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមិថុនាខាងមុខនេះ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ
និងប្រតិភូរួមដំណើរ បានបន្តចុះទៅពិនិត្យការដ្ឋានស្ថាបនាផ្លូ
វក្រាលកៅស៊ូពីរជាន់ប្រភេទ
DBST មួយខ្សែទៀតមានប្រវែង ២០,៤០គីឡូម៉ែត្រ
តភ្ជាប់ពីភូមិត្រាច ឃុំត្បែង
ស្រុកកំពង់ស្វាយ ឆ្ពោះទៅភូមិស្មោញ ឃុំផាន់ញើម
ស្រុកប្រាសាទបល្ល័ង្គ ដែលជាផ្លូវស្ថិតនៅក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី២
របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
លទ្ធផលនៃការសាងសង់នេះ សម្រេចបាន
៤៥% ហើយ គ្រោងនឹងក្រាលកៅស៊ូឲ្យរួចរាល់នៅក្នុងខែធ្នូ ឆ្នាំ
២០២០។ ផ្លូវទាំងពីរខ្សែនេះ
ប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានរបស់ធនា
គារអភិវឌ្ឍន៍អាស៊ី(ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) និងរដ្ឋាភិបាលអូស្រ្ដាលី(GOA)។
ក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ នៅខេត្តកំពង់ធំ មានចំនួន ៤ខ្សែ សរុបប្រវែង
១២២,៧ គីឡូម៉ែត្រ
នៅក្នុងភូមិសាស្រ្ដស្រុកស្ទោង ប្រាសាទបល្ល័ង្គ ប្រាសាទសំបូរ
សណ្ដាន់ និងស្រុកកំពង់ស្វាយ។
លោករដ្ឋមន្ត្រី
បានមានប្រសាសន៍ថា គម្រោងកែលម្អផ្លូវជនបទជំហានទី ២ ជាគម្រោងរបស់រាជរដ្ឋាភិបាល
គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយធ្វើការកែលម្អផ្លូវក្រាលក្រួសក្រហម នៅជនបទឲ្យទៅជាផ្លូវ
ក្រាលកៅស៊ូពីរជាន់ប្រភេទ
DBST
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់
ប្រជាពលរដ្ឋ
។
គម្រោងនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងដល់ការធ្វើដំណើរ
របស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត គោល
ដៅទាំង១០ ងាយស្រួលទៅកាន់ទីផ្សារ
ស្វែងរកការងារធ្វើ ងាយស្រួលក្នុងការទទួលបានសេវាសង្គម និងផ្ដោត
ការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសង្គម
ភាពធន និងអាកាសធាតុ ដែលធ្វើឲ្យមានប្រសិទ្ធភាពក្នុងការធ្វើ
ដំណើរគ្រប់រដូវកាលក្នុងតំបន់
ដែលមានវិសាលភាពវិស័យកសិកម្មខ្ពស់។
លោករដ្ឋមន្ត្រី
បានបន្ថែមទៀតថា គម្រោងនេះ មានរយៈពេល ៦ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០២០
មានថវិកាសរុប ១៩២,៧១ លានដុលារអាមេរិក
ក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ធនា
គារអភិវឌ្ឍន៍អាស៊ី(ADB)ធនាគារអាហរ័ណ នីហរ័ណកូរ៉េ(Kexim Bank)រដ្ឋាភិបាលអូស្រ្ដាលី
(Australian Govenement)មូលនិធិអភិវឌ្ឍន៍ណ័រឌិក(NDF)ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD)និងមូលនិធិអាកាសធាតុជាយុទ្ធសាស្រ្ដ(Strategies
Climate Fund)សម្រាប់ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST
សរុបប្រវែង១ ២០០គ.ម
នៅក្នុងខេត្តគោលដៅទាំង១០ គឺ ខេត្តត្បូងឃ្មុំ កំពង់ចាម តាកែវ កំពង់ស្ពឺ
កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ
ខេត្តកំពង់ធំ និងខេត្តសៀមរាប។
លោករដ្ឋមន្រ្ដី អ៊ុក
រ៉ាប៊ុន បានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋដែលមានដែលមាន
លំនៅដ្ឋានតាមដងផ្លូវ
ចូលរួមសហការឲ្យបានល្អជាមួយអ្នកទទួលការសាងសង់ ព្រមទាំងបានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេស
ប្រចាំការនៅការដ្ឋានអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេស ដើម្បីធានាបានទាំងគុណភាព
និងសោភ័ណភាព៕
Post a Comment