លោក ឈីន ម៉ុម ជាម្ចាស់ចម្ការទុរេន ក្នុងស្រុកស្ទឹងត្រង់ ថា កសិករខេត្តកំពង់ចាម ចាប់ផ្តើមដាំទុរេនច្រើន ខណៈពេលទីផ្សារទុរេនបានថ្លៃ
ខេត្តកំពង់ចាមៈ
ដោយ៖ សេង ស៊ីដារ៉ូ
កសិករនៅស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម ចាប់ផ្តើមមានការផុលផុសដាំដំណាំទុរេនយ៉ាងច្រើន ព្រោះដោយសារ
ដំណាំនេះមានតម្លៃនៅក្នុងទីផ្សារ។
លោក ឈីន ម៉ុម ជាម្ចាស់ចម្ការទុរេន
ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានលើកឡើងថា ចម្ការទុរេន
នេះ
រូបលោក មានពូជកូនជាង៣០០ដើម បានដាំលើទំហំផ្ទៃដីជាង ២ហិកតា ដាំក្នុងចន្លោះ៨ម៉ែត្រ៤ជ្រុង
ក្នុង
មួយដើម ទើបនឹងសាកល្បងដាំមុនដំបូង។
ទុរេននេះ គឺជាពូជម៉ាឡេស៊ី
និងពូជទុរេនថៃ ក្នុងការដាំទុរេននេះ អស់រយៈពេល៥ឆ្នាំទៅ៦ឆ្នាំមកហើយ ឥឡូវ
នេះ គឺទទួលបានផលជាបណ្តើរៗ
ចំណែកដើមទុរេននេះ មានអាយុកាល៨ឆ្នាំ ទើបមានផ្លែពេញលេញ។
លោកឈីន ម៉ុម បន្តទៀតថា
កាលពីមុននៅក្នុងស្រុកស្ទឹងត្រង់ មិនដែលមានអ្នកដាំទុរេននេះឡើយ ទើបនា
ពេលបច្ចុប្បន្ននេះ
ទើបមានអ្នកដាំយ៉ាងច្រើន។ ក្នុងការដាំដុះទុរេននេះ ត្រូវជីករណ្តៅធំៗ ទៅតាមបច្ចេកទេស
និងប្រើប្រាស់តែជីធម្មជាតិតែប៉ុណ្ណោះ មានដូចជា ជីអាចម៍គោ និងជីអាចម៍ប្រចៀវជាដើម…។
លើផ្ទៃដីជាង២ហិកតានេះ
គឺចំណាយទុន ក្នុងការដាំអស់ប្រមាណជិត៣ម៉ឺនដុល្លារ ព្រមទាំងការទិញពូជកូន
ទុរេន បំពង់បង្ហូរទឹក
និងការថែទាំ៕
Post a Comment