សែលកាត ប្រារព្ធកម្មវិធី Super Data Race ប្រចាំឆ្នាំ២០២០
ដោយ៖ ហុង ចំណាប់
កម្មវិធី Data Races បានបង្ហាញវត្តមានជាលើកដំបូងក្នុងឆ្នាំ២០២០(គឺជាលើកទី ៨)ហើយ ដែលក្រុម ហ៊ុនសែលកាត បានរៀបចំកម្មវិធីប្រណាំងប្រជែងដ៏មានប្រជាប្រិយភាពមួយនេះឡើង។ យ៉ាងណាមិញ កម្ម វិធីសម្រាប់ឆ្នាំ២០២០នេះ កាន់តែអស្ចារ្យជាងឆ្នាំកន្លងទៅ ដោយយុវជនមកពីបណ្តាខេត្តផ្សេងៗ ក៏អាចចូលរួមប្រណាំងប្រជែងនៅក្នុងព្រឹត្តិការណ៍នេះបានផងដែរ។
ការចូលរួមទស្សនាក្នុងឆ្នាំនេះ នឹងកាន់តែអធិកអធមអស្ចារ្យ ហើយការប្រណាំងប្រជែងដើម្បីឈ្នះរង្វាន់វិញ ក៏កាន់តែស្វិតស្វាញដូចគ្នា។ រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា iPhone 11 Pro, Apple Watch, Ipad, Airpods, JBL Go និងគម្រោងផ្តល់ទិន្នន័យ និងបញ្ចូលទឹកប្រាក់ដោយឥតគិតថ្លៃ។
Super Data Race គឺជាកម្មវិធីហ្គេមលេងលើទូរស័ព្ទចល័តដ៏ពេញនិយមបំផុត របស់ក្រុមហ៊ុនសែលកាត ដែលត្រូវបង្កើតឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់យុវជន ក៏ដូចជាអនុញ្ញាតឲ្យពួកគេទទួលបាននូវ បទពិសោធន៍ពិតប្រាកដនៃការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនបំផុត នៅលើបណ្តាញ 4GLTE ដែលជាបណ្តាញលឿនជាងគេបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សិស្ស និស្សិត ដែលចូលរួមលេងនឹងត្រូវប្រណាំងប្រជែងជាមួយពេលវេលា ក្នុងការដោះស្រាយកិច្ចការឌីជីថល ដើម្បីឈានទៅដល់ការរកឃើញតម្រុយ និងភាពភ្ញាក់ផ្អើល ដោយក្នុងនោះអ្នកចូលរួមប្រកួតប្រាំនាក់ដំបូង ដែលអាចបញ្ចប់គ្រប់វគ្គដោយជោគជ័យ នឹងទទួលបានរង្វាន់ធំពិសេសអស្ចារ្យពីកម្មវិធី។
កម្មវិធីប្រណាំងប្រជែងនេះ បានទាក់ទាញអ្នកចូលរួមដែលជាយុវវ័យពោរពេញ ទៅដោយភាពស្វាហាប់ជាង ២០០០នាក់។ ក្រុមការងារសែលកាតរំពឹងទុកថា នឹងអាចបំបែកកំណត់ត្រាបាននៅចុងសប្តាហ៍នេះ ដោយសារមានសិស្ស និស្សិ ១៥00នាក់ បានទាញយកកម្មវិធីនេះសម្រាប់ទុកប្រើប្រាស់រួចរាល់ហើយ។
កម្មវិធី Super Data Race បានទទួលពានរង្វាន់យុទ្ធនាការទីផ្សារឆ្នើមបំផុតប្រចាំឆ្នាំ (Best Marketing Campaign Of the Year) ពី CMO Asia កាលពីខែសីហាឆ្នាំ២០១៩ កន្លងទៅនេះ។ ចាប់តាំងពីពេលនោះមក កម្មវិធីនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ នៅទូទាំងប្រទេសកម្ពុជា។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឲ្យដឹងថា ក្រុមការងាររបស់លោកបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍ដ៏ធំ នៅចុងសប្តាហ៍នេះ ដោយក្នុងនោះក្រុមការងារលោក ក៏បានរៀបចំដំឡើងបណ្តាញបន្ថែមនៅជុំវិញទីតាំងប្រារព្ធកម្មវិធី ដើម្បីអនុញ្ញាតឲសិស្សនិស្សិតចូលរួមប្រណាំងប្រជែង ទទួលបាននូវបទពិសោធន៍ ដ៏អស្ចារ្យមិនអាចបំភ្លេចបាន។
ក្រុមតន្រ្តីករ អ្នកចម្រៀង និង Influencer មួយចំនួនទៀត ក៏ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីតន្រ្តីខ្នាតតូច ដើម្បីជួយបង្កបរិយាកាសឲ្យកាន់តែសប្បាយអធិកអធម នៅក្នុងបរិវេណសាលា បន្ទាប់ពីការប្រណាំងប្រជែងត្រូវបានបញ្ចប់ទៅ។
Post a Comment