លោកឧកញ៉ា គិត ម៉េង ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបផ្នែក ICT រៀបចំគម្រោងជួយការពារអតិថិជនរបស់ខ្លួន និងធានារក្សាទំនាក់ទំនង សុវត្ថិភាព ផ្តល់ព័ត៌មានជាក់លាក់ ក្នុងពេលលំបាក
ភ្នំពេញៈ
ដោយ៖ ហុង
ចំណាប់
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
ផ្នែក ICT មានការផ្តល់នូវភាពសំបូរបែប នូវអត្ថប្រយោជន៏ជាច្រើន
ដូចជាល្បឿនអ៊ីនធើណិតលឿន ការបន្ថែមកម្រិតសេវាកម្ម និងការជំរុញជាសកលសម្រាប់ការទូទាត់ប្រតិបត្តិការ
តាមអ៊ិនធើណិត ក៏ដូចជាការគាំទ្រដល់ក្រសួងសុខាភិបាលលើការប្រកាសជាសាធារណៈ និងការផ្សាយផ្ទាល់
និងកម្មវិធីអប់រំសម្រាប់សិស្ស និស្សិត។
លោកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានធ្វើការឆ្លើយតប ដែលជាផ្នែកមួយនៃការប្តេជ្ញា
ចិត្តផ្ទាល់ខ្លួន ដើម្បីធានាថា ក្រុមហ៊ុនរបស់លោក កំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីរក្សា
ព្រះរាជាណាចក្រកម្ពុជា ឲ្យនៅមានការភ្ជាប់ទំនាក់ទំនង ហើយនឹងឆ្លើយតបតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។
កិច្ចការនេះ គឺចាប់ផ្តើមឡើងបន្ទាប់ពីការបរិច្ចាគថវិការរបស់អ្នកឧកញ៉ា កាលពីសប្តាហ៍មុនដែលមានចំនួនរហូត
ដល់ ៥០ម៉ឺនដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាល ដើម្បីគាំទ្រដល់វិបត្តិនេះ និងការបរិច្ចាគរម៉ាស ទឹកលាងសម្អាត
ដៃ និងឧបករវាស់កំដៅ ជូនទៅដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីការពារបុគ្កលិក មន្រ្តីរាជការ
អំឡុងពេលពួកគាត់បន្តប្រតិបត្តិការ។
សប្តាហ៍នេះដែរ សែលកាតបានប្រកាសដោយដាក់ចេញនូវគម្រោងសែលកាត ហ័្វរយូ (CELLCARD 4U) ដែល
ផ្តល់អត្ថប្រយោជន៍ដល់អតិថិជន ក្នុងការរក្សាទុកសមតុល្យដែលមិនបានប្រើប្រាស់ ហើយបន្ថែមលើការផ្តល់ជូន
រៀងរាល់សប្តាហ៍ទីបួន ដោយឥតគិតថ្លៃ។
គម្រោងថ្មីនេះ ធ្វើឡើងនៅពេលដែលក្រុមហ៊ុនសែលកាតបង្កើនកម្រិតសេវាកម្មរបស់ខ្លួន ដោយពន្យាម៉ោងបំរើសេ
វាកម្មដល់អតិថិជនរបស់ខ្លួន និងផ្តល់ជូនស៊ីមកាតដោយឥតគិតថ្លៃដល់អ្នកដែលមិនអាចទៅដល់ហាង ឬបណ្តា
សាខាចែកចាយរបស់ក្រុមហ៊ុនបាន។
អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិតឈានមុខគេនៅកម្ពុជា ក៏កំពុងបង្កើនល្បឿនអ៊ីនធឺណេតទ្វេដង
ដល់អតិថិជន ដែលមានស្រាប់ដោយមិនគិតថ្លៃរយៈពេលបីខែ ហើយលើកទឹកចិត្តអតិថិជន ឲ្យធ្វើការទូទាត់តាម
អ៊ិនធើណេត ដើម្បីសុវត្ថិភាពរបស់អតិថិជន និងនិយោជិក។
វីង ក៏បានផ្តល់ឲ្យប្រជាជនកម្ពុជាគ្រប់រូបអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់
ដោយឥតគិតថ្លៃ តាមរយៈកម្មវិធី
ស្មាតហ្វូន វីងរបស់ពួកគាត់។
ក្រុមហ៊ុនលំដាប់ថ្នាក់លេខ១ ក្នុងការផ្ទេរប្រាក់
បាននឹងកំពុងតស៊ូយ៉ាងស្វិតស្វាញ លើសេវាទូទាត់តាមអ៊ិនធើណិត
សម្រាប់តម្រូវការប្រចាំថ្ងៃ និងកំពុងពង្រីកភ្នាក់ងារអាជីវកររបស់ខ្លួន ជារៀងរាល់ថ្ងៃ
ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួល ដូចជាការទិញទំនិញតាមអនឡាញ
ការដឹកជញ្ជូនអាហារ ភេសជ្ជះ ការទូទាត់ថ្លៃប្រើប្រាស់
និងការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ។ ក្រុមការងារ កំពុងធ្វើការដើម្បីធានាថា ភ្នាក់ងាររបស់ពួកគាត់
គឺត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបំរើសេវាផ្ទេរសាច់ប្រាក់ តាមពេលវេលាជាក់ស្តែង
ដែលបំរើការជាមួយធនាគារឈាន មុខគេ និងស្ថាប័នហិរញ្ញវត្ថុ ដែលប្តេជ្ញាធ្វើការក្នុងអំឡុងវិបត្តិនេះ។
ក្រុមហ៊ុន ស៊ី ប៊ី អេស
ដែលជាស្ថានីយទូរទស្សន៏ផ្សព្វផ្សាយ កំពុងធ្វើការជាមួយក្រសួងសុខាភិបាល ជារៀង
រាល់ថ្ងៃដើម្បីផ្សព្វផ្សាយព័ត៌មាននិងផ្តល់ការផ្សាយបន្តផ្ទាល់រាល់សន្និសីទសារព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម
តាមបណ្តាញទូរទស្សន៍ CNC CTN
និងទំព័រហ្វេសប៊ុក CBS ទាំងអស់។
ដើម្បីគាំទ្រដល់សិស្ស ដែលបញ្ចប់ថ្នាក់ សេវាកម្មទូរទស្សន៍តាមអ៊ិនធើណិត ឌីជីថលស្កាយ របស់រ៉ូយ៉ាល់គ្រុប
បានបង្កើតប៉ុស្តិ៍ទូរទស្សន៍ថ្មី ដើម្បីចាក់ផ្សាយកម្មវិធីសិក្សាដោយខ្លួនឯង។ ជាដំបូង កម្មវិធីនេះ នឹងចាប់ផ្តើម
បើកដំណើរការក្នុងសប្តាហ៍នេះ សម្រាប់សិស្សថ្នាក់ទី១២ ហើយក្រុមហ៊ុនគ្រោងនឹងពង្រីកសេវាកម្មឥតគិតថ្លៃ
ដល់សិស្សដទៃ ទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោកឧកញ៉ា គិត ម៉េង កំពុងធានាថាក្រុមហ៊ុនផ្នែក ICT មានក្រុមបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន
ដែលរង់ចាំបំរើការ ដែលធានាលើការពង្រីកម៉ោងសេវាកម្មលើអតិថិជន ទាំងអស់របស់ខ្លួន។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងធ្វើជាបង្អែកសំរាប់អតិថិជន និងនិយោជិករបស់ពួកយើង នៅពេលដែលខ្លួននៅតែបន្ត
ធ្វើការជាមួយរដ្ឋាភិបាល ដើម្បីធានាបាននូវការតភ្ជាប់ព័ត៌មាន និងវិធីសាស្រ្តសុវត្ថិភាព ក្នុងការធ្វើប្រតិបត្តិការ
និងធ្វើការ ២៤ម៉ោង ទូទាំងប្រទេស៕
Post a Comment