បារាំងបរាជ័យ នៅដៀនបៀនភូ ឆ្នាំ១៩៥៤ វៀតណាមខាងត្បូង កម្ពុជា ឡាវ ក្លាយជាកុម្មុយនីស្ត នៅឆ្នាំ១៩៧៥
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ក្រោយពីបរាជ័យរបស់កងទ័ព្វអាណានិគមន៍បារាំង
នៅដៀនបៀនភូ ឆ្នាំ១៩៥៤ អាមេរិក បានចេញមុខការ
រកុំឲ្យវៀតណាមខាងត្បូងធ្លាក់ទៅក្នុងកណ្តាប់ដៃ វៀតណាម កុម្មុនីស្តខាងជើង
ក៏ប៉ុន្តែចំពោះការគាបសង្កត់របស់មតិអន្តរជាតិ និងភាពសាហាវយង់ឃ្នងនៃសង្គ្រាម
ដែលរីករាលដាលទៅដល់កម្ពុជា និងឡាវ អាមេរិ ត្រូវបង្ខំដកទ័ព្វចេញពីឥណ្ឌូចិន
ហើយបណ្តោយឲ្យវៀតណាមខាងត្បូង កម្ពុជា ឡាវ ក្លាយជាកុម្មុយនីស្ត នៅឆ្នាំ១៩៧៥។
ពីពេលនោះមក អាមេរិក
ផ្តើមកាត់បន្ថយទម្ងន់យុទ្ធសាស្ត្រ និងយោធា របស់ខ្លួននៅអាស៊ី ជាក់ស្តែងនៅពេល
ដែលវៀតណាមចូលមកផ្តួលរំលំរបបខ្មែរក្រហម
និងឈ្លានពានយកកម្ពុជា និងខណៈពេលដែលសូវៀត ចូល ឈ្លានពានអាហ្កានីស្ថាន នៅឆ្នាំ១៩៧៩
អាមេរិ ឈរឱបដៃមិនព្រមធ្វើអ្វីទាំងអស់។
បន្ទាប់មក អាមេរិក
សម្រេចចិត្តបញ្ចប់សង្គ្រាមនៅវៀតណាម តាំងពីឆ្នាំ១៩៦៩ មកម្ល៉េះ កាលនោះតាមរយៈ
សន្ទរកថាមួយ
រីឆា និច្សសុន (Richard Nixon) ដែលជាប្រធានាធិបតី
អាមេរិក បានថ្លែងថា លោកនឹងផ្តើម
ដកកងទ័ព្វអាមេរិក ចេញពីវៀតណាម។ ក្រោយមកទៀត
អាមេរិក ក៏ថែមទាំងសម្រេចចិត្ត កាត់បន្ថយទម្ងន់ យុទ្ធសាស្ត្រ និងយោធារបស់ខ្លួន
នៅចុងបូព៌ាទៀតផង។
នៅឆ្នាំ១៩៧២ អាមេរិ
សម្រេចចិត្តប្រគល់កោះ អូគីណាវ៉ា ដែលខ្លួនកាន់កាប់តាំងពី ឆ្នាំ១៩៤៥ មកម្ល៉េះ ទៅឲ្យ
ជប៉ុនវិញ។
នៅឆ្នាំ១៩៨០ ជីមី ខាធឺ (Jimmy
Carter) ដែលជាប្រធានាធិបតី អាមេរិក ជំនាន់នោះបាននិយាយថា លោក
មានបំណងដកកងទ័ព្វ
អាមេរិក ចេញពីកូរ៉េខាងត្បូង។
នៅចុងទសវត្សទី៨០
អាមេរិក និងប្រទេសសម្ព័ន្ធមិត្រអាស៊ីរបស់ខ្លួនខ្លះ បានទាស់ទែងគ្នា ពីព្រោះមូលហេតុ
ជប៉ុននិងប្រទេសនាគសេដ្ឋកិច្ចអាស៊ីមួយចំនួន ក្លាយជាគូប្រជែងពាណិជ្ជកម្ម ជាមួយអាមេរិក
ផ្ទាល់តែម្តង ដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ច អាមេរិក កើនឡើងឥតឈប់ឈរ។ ពេលនោះហើយដែល
អាមេរិក ផ្តើមទិតៀនកូរ៉េខាងត្បូងថា មិនគោរពសិទ្ធិមនុស្ស
ផ្តើមប្រើទណ្ឌកម្មពាណិជ្ជកម្ម និងគំនាបតាមផ្លូវទូតបង្ខំជប៉ុន សិង្ហបុរី
ឬកូរ៉េខាងត្បូង ឲ្យបើកទីផ្សារធំទូលាយជាងមុន ដើម្បីទទួលផលិតផល អាមេរិក។
លើសពីនេះទៅទៀត អាមេរិក បង្ខំឲ្យជប៉ុន និងកូរ៉េខាងត្បូងជួយធ្វើវិភាគទានក្នុងការចិញ្ចឹម
និងផ្គត់ផ្គង់ទាហានអាមេរិក ដែលឈរជើង នៅតំបន់អាស៊ីចុងបូព៌ាថែមទៀតផង។
Post a Comment