Header Ads

ក្រុមហ៊ុនសែលកាត ប្រកាសដាក់ប្រើប្រាស់បច្ចេកវិទ្យា 5G លើកដំបូងនៅប្រទេសកម្ពុជា


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ក្រុមហ៊ុនសែលកាត បានប្រកាសដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា 5G ជាលើកដំបូងនកម្ពុជា លើសេវាកម្មឱសថ​សាស្រ្ត​​​តាមបច្ចេកវិទ្យាឌីជីថល (Telemedicine) តាមទីតាំងចំនួនបួននៅទូទាំងរាជធានីភ្នំពេញ ដើម្បីជួយ​ប្រជាជន​កម្ពុជា ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ នៃវិបត្តិ Covid-19 កាលពីថ្ងៃទី២៧ មីនា ២០២០ ។

ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តតែមួយគត់ គ្រប់គ្រងដោយជនជាតិខ្មែរ ដែលបាន​បំរើ​ប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។

សេវាកម្មនេះ ជួយដល់ក្រុមវេជ្ជបណ្ឌិតជួរមុខនៅទីក្រុងភ្នំពេញ ក្នុងការពិនិត្យ និងវាយតម្លៃអ្នកជម្ងឺទូទាំង

​ប្រទេស​តាមរយៈតំណភ្ជាប់ (Video conference link) ការខលវីដេអូជាក្រុម ទៅកាន់ទូរស័ព្ទចល័ត និង

​ឧបករណ៍នានា នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

សេវាកម្មនេះ អាចត្រូវបានប្រើដើម្បីភ្ជាប់ទៅតាមផ្ទះអ្នកជំងឺ នៅតាមគ្លីនិក ឬមន្ទីរពេទ្យផ្សេងៗទៀត។ ហើយ
​វេជ្ជបណ្ឌិតគ្រប់រូប អាចផ្តល់នូវការព្យាបាលតាមបែបវេជ្ជសាស្រ្ត ការប្រឹក្សាយោបល់ និងការព្យាបាលតាម​
លក្ខណៈ​​​ស្តង់ដារ តាមពេលវេលាជាក់ស្តែង ក៏ដូចជាការអប់រំសម្រាប់អ្នកជំងឺ និងការពិគ្រោះយោបល់ និងការ
​ត្រួតពិនិត្យសម្រាប់ក្រុមវេជ្ជសាស្ត្រនៅនឹងកន្លែង។
 
ថ្មីៗនេះ ក្រុមហ៊ុនសែលកាត បានបង្ហាញពីល្បឿនបច្ចេកវិទ្យា 5G របស់ខ្លួន ដែលមានល្បឿនរហូតដល់ 1.6 
ជីហ្គាបៃក្នុងមួយវិនាទី នឹងមានការតំឡើងសេវាកម្មនេះ នៅតាមបណ្តាទីតាំងមួយចំនួនដូចជា៖
-          មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
-          មណ្ឌលសុខភាពចាក់អង្រែ
-          ក្រសួងសុខាភិបាល
-          ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 
លោកឧកញ៉ា គិត ម៉េង បានសហការយ៉ាងពេញលេញជាមួយក្រសួងទាំងពីរ។ ក្រុមការងារសែលកាត គឺ​កំពុង​តែ
ស្ថិតក្នុងដំណាក់កាលរៀបចំផែនការចុងក្រោយរបស់ខ្លួន សម្រាប់ដំណោះស្រាយ​ដែលនឹងត្រូវដាក់ឲ្យ​ដំណើរការ
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។
លោក អៀន វ៉ាត់សុន( Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា សេវាកម្ម​ឱស
ថ​សាស្រ្តតាមបច្ចេកវិទ្យាឌីជីថល (Telemedicine) នេះ នឹងក្លាយជាជំហានដំបូងដ៏សំខាន់ ដែលជាការ​ផ្តល់​​នូវ
ចក្ខុវិស័យរបស់លោកអគ្គនាយក សម្រាប់ប្រទេសកម្ពុជា ដែលមានលក្ខណៈឌីជីថលពេញលេញ។
 
លោក Watson បានបន្តទៀតថា យើងតែងតែអះអាងថា ក្រុមហ៊ុនសែលកាត​នឹងឈានមុខគេ ក្នុងការចាប់​ផ្តើម
បច្ចេកវិទ្យា 5G ដំបូងគេបំផុតនៅកម្ពុជា ហើយយើងនឹងធានាថា បច្ចេកវិទ្យានេះ ពិតជាធ្វើឲ្យជីវិតរស់នៅ​កាន់តែ
ប្រសើរឡើង។ 
 
បច្ចេកទេស 5G របស់សែលកាត  ភ្ជាប់ជាមួយបណ្តាញខ្សែរកាបអុបទិករបស់អ៊ីហ្ស៊ីខម រាល់វេជ្ជបណ្ឌិតទាំង​អស់ 
នឹងអាចផ្តល់ការពិគ្រោះយោបល់លើល្បឿនលឿនបំផុតរបស់បច្ចេកវិទ្យា 5G (5G Ultra-High Speed) ជាមួយ
នឹងវីដេអូកម្រិតខ្ពស់ ដែលមើលឃើញច្បាស់ (High Definition video) នៅទូទាំងប្រទេស៕




 



No comments

Powered by Blogger.