Header Ads

អាមេរិក ងាកចាប់អាស៊ី ដើម្បីក្តោបសេដ្ឋកិច្ច ពាណិជ្ជកម្ម យោធា និងអាវុធជីវសាស្ត្រ



ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


នៅក្នុងឆ្នាំ១៩៩១ សហរដ្ឋអាមេរិក ចាប់ផ្តើមងាកចាប់ទ្វីបអាស៊ីវិញ តាមរយៈមធ្យោបាយសេដ្ឋកិច្ច និងពាណិ ជ្ជកម្ម យោធា និងអាវុធជីវសាស្ត្រ។ នៅដើមសតវត្សទី៩០ ធានាធិបតីអាមេរិក ប៊ូស បានព្រួយ​បារម្មណ៍​​​​ខ្លាំង​ចំពោះ សេដ្ឋកិច្ច​ជប៉ុន  និងការត្រដែតឡើងនៃបណ្តាប្រទេស នាគសេដ្ឋកិច្ច រួមមាន កូរ៉េខាងត្បូង តៃវ៉ាន់ និង​សិង្ហបូរី ជាដើម​។


ក្តីបារម្មណ៍នេះ ​បានបន្តដល់អាណត្តិរបស់ធានាធិបតី ប៊ីល គ្លិនតុន ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០០។ អាមេរិ​​​ចាប់​​ផ្តើម ប្រើទណ្ឌកម្មសេដ្ឋកិច្ច និងដាក់គំនាបផ្លូវទូត ដើម្បីបង្ខំជប៉ុន និងបណ្តាប្រទេសនាគសេដ្ឋកិច្ចអាស៊ី ​​ឲ្យបើកទីផ្សារពួកគេឲ្យធំទូលាយជាងមុន​ សម្រាប់ផលិតផលអាមេករិក។ ​ចាប់ពីឆ្នាំ១៩៩៣​ ជាឆ្នាំជំនួប​កំពូលលើកទី១ របស់អង្គការសហប្រតិបត្តិការណ៍អាស៊ីប៉ាស៊ីហ្វិក អេប៉ិច (APEC) នៅទីក្រុងសៀតធល អាមេ​រិក​ បន្ទន់ឥរិយាបថវិញ។ អាមេរិ​ក ឈប់ប្រើការគាបសង្កត់ ហើយបែរមកចរចាវិញ ពីព្រោះអាមេរិក​ចង់​លើកតម្កើង​គោការណ៍ នៃការផ្តោះប្តូរពាណិជ្ជកម្មដោយសេរី។

អាមេរិក បានបង្កើតក្រុមការងារមួយឈ្មោះថា ក្រុមចក្ខុវិស័យ ហើយបេសកកម្មរបស់ក្រុមចក្ខុវិស័យនេះ ដឹក នាំដោយសេដ្ឋវិទូ ហ្វៀដ បែស្ទេន (Fred Bergsten) ដើម្បីពន្យល់ថ្នាក់ដឹកនាំអាស៊ី ឲ្យយល់នូវប្រយោជន៍ធំ ធេងនៃការផ្តោះប្តូរសេរី។

ក៏ប៉ុន្តែការវិលត្រឡប់របស់អាមេរិក មកកាន់ទ្វីបអាស៊ីវិញ តាមរយៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជួបនឹងឧបសគ្គ ចាប់ពីឆ្នាំ១៩៩៧ ​ពីព្រោះតែវិបត្តិហិរញ្ញវត្ថុ អាស៊ី។ មូលហេតុមកពី ជប៉ុន មិនព្រមបើកចំហទីផ្សាររបស់ខ្លួន នៅ​វិស័យនេសាទនិងរុក្ខាប្រមាញ់។ បន្ទាប់ទីផ្សារអាស៊ី ចាប់ផ្តើមបើកចំហទទួលវិនិយោគបរទេស ជាពិសេស វិនិយោគអាមេរិកតែម្តង។ ម្ល៉ោះហើយបានជាតាំងពីពាក់កណ្តាលទសវត្សទី៩០ មក មូលធនជាច្រើនសន្ធឹក​សន្ធាប់បានបង្វិលចុះឡើងពីទីផ្សារហិរញ្ញវត្ថុ​ អាមេរិក ទៅទីផ្សារហិរញ្ញវត្ថុអាស៊ី និងទីផ្សារហិរញ្ញវត្ថុអាស៊ី មកទីផ្សារហិរញ្ញវត្ថិអាមេរិកវិញ។
ជប៉ុន​ និងចិន ប្រមូលបានមូលធនច្រើនសន្ធឹកសន្ធាប់ ដោយសារតែឱនភាពនៃជញ្ជីងពាណិជ្ជកម្ម​របស់​អាមេ​រិក។ ក៏ប៉ុន្តែមួយភាគធំនៃមូលធនអស់ទាំងនេះ ត្រូវជប៉ុន និងចិន បង្វិលបញ្ចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុ អាមេ​រិក​វិញ តាមរយៈទិញប័ណ្ណរតនាគារ។

ចាប់ពីពាក់កណ្តាលទសវត្សទី៩០ អាមេរិក បានវិលត្រឡប់មកអាស៊ីវិញ តាមផ្លូវយុទ្ធសាស្ត្រ និងយោធា ដោយ​​សារតែព្រឹត្តការណ៍ពីរគឺ៖

ទី១ ព្រឹត្តិការណ៍ កម្មវិធីនុយក្លេអ៊ែរ កូរ៉េខាងជើង។ អមេរិកចោទ របបកុម្មុយ​​នីស្ត ព្យុងយ៉ាងថា លួចផលិត​អាវុធ​​​​នុយក្លេអ៊ែរ។ អាមេរិក បានស្តីបន្ទោសចិនត្រង់ៗថា បានផ្ទេរបច្ចេកវិជ្ជា នុយក្លេអ៊ែរ ទៅឲ្យប៉ាគីស្ថាន។

ទី២ ព្រឹត្តិការណ៍ជុំវិញ កោះតៃវ៉ាន់ នៅចន្លោះឆ្នាំ១៩៩៥ ដល់ ១៩៩៦ ចិនសម្លុតកំញើញ កោះតៃវ៉ាន់ ខ្លាំង ឡើងៗដោយធ្វើសមប្រយុទ្ធដ៏ធំសម្បើមមួយនៅខែមិនា ឆ្នាំ១៩៩៦​។ ចិន បានបាញ់ពិសោធន៍កាំជ្រួចមី​ស៊ីល រំលងពីលើកោះតៃវ៉ាន់។ ព្រឹត្តិការណ៍ដ៏អាសន្ននេះ ជំរុញអាមេរិក ឲ្យបញ្ជូននាវាចម្បាំងពីរគ្រឿងផ្ទុក ដោយ​យន្ត​​​​​​​​​​​​ហោះ​ប្រដេញទៅកាន់ឆកសមុទ្រហ្វ័រមូស។

សំណុំរឿង នុយក្លេអ៊ែរ កូរ៉េខាងជើង និងការគំរាមគំហែងខ្លាំងឡើងៗរបស់ចិន ទៅលើកោះតៃវ៉ាន់ បានបង្ខំអា មេរិកក្រោមការដឹកនាំរបស់ គ្លិនតុន បានបង្កើតការប្រុងប្រយ័ត្ន បែរមកយកចិត្តទុកដាក់ខ្លាំងជាងមុនទៅលើ​ អាស៊ី។ អាមេរិក ត្រូវរ៉ូវគ្នាជាមួយជប៉ុន នៅឆ្នាំ១៩៩៧ ដើម្បីបន្ថែមសេចក្តីណែនាំមួយចំនួនដាក់ទៅក្នុងសន្ធិ សញ្ញាសន្តិសុខរវាងប្រទេសទាំងពីរ។ កងកម្លាំងការពាររបស់ជប៉ុន អាចដើរតួនាទីសំខាន់ជាងមុននៅក្នុង​តំបន់ អាមេរិក​ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការណ៍ យោធា ជាមួយសិង្ហបុរី ហ្វីលីពីន​ម៉ាលេស៊ី និងឥណ្ឌូនេស៊ី។ នៅឆ្នាំ១៩៩៧ ដល់១៩៩៨ អាមេរិក របបរបស់ គ្លិនតុន ផ្តើមប្តូរយុទ្ធសាស្ត្ររបស់ ខ្លួននៅអាស៊ី ដោយអនុវត្តន៍តាមគំនិតរបស់ ហង់រី គីស៊ីនជឺ (Henry Kissinger) អតីតរដ្ឋមន្ត្រីក្រសួងការបរ ទេស។

ពេលនោះ អាមេរិក ចាប់ផ្តើមទំនាក់ទំនងជាមួយ ចិន ជប៉ុន​ និងឥណ្ឌា​ ធ្វើយ៉ាងណាដើម្បីឲ្យឥទ្ធិពល របស់មហាអំណាចអាស៊ី ទាំងបីមានតុល្យភាពល្អសម្រាប់ផលចំណេញរបស់អាមេរិក។ នៅក្នុងអាណត្តិប្រធា នាធិបតីទីពីរ ប៊ីល គ្លិនតុន បានពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា លើកតម្កើងជប៉ុន ថា ជាមិត្រពិសេសរបស់ អាមិរិក នៅអាស៊ី និងចាត់ទុកចិន ថា ជាដៃគូយុទ្ធសាស្ត្រ។ គេនៅចាំបានឥតភ្លេចទស្សនកិច្ចនៅប្រទេសចិន របស់ ប៊ីល គ្លិនតុន អមទៅដោយប្រតិភូចំនួនបីពាន់នាក់នៅឆ្នាំ១៩៩៨។

No comments

Powered by Blogger.