Header Ads

ចិន និង អាមេរិក ប្រឈមមុខដាក់គ្នា ដើម្បីប្រមាញ់ដែនដីអាស៊ី



ភ្នំពេញៈ

ដោយ៖ សេង​ ស៊ីដារ៉ូ


នៅចន្លោះខែមិនា  និងខែមេសា ឆ្នាំ២០០៣ កងទ័ព្វអាមេរិកកំពុងតែធ្វើសង្គ្រាម នៅអ៊ីរ៉ាក់ ដើម្បីផ្តួររលំរបប 
សាដាម ហ៊ូសេន។ ប្រជាពលរដ្ឋនៃប្រទេសអាស៊ី​ មួយចំនួនដូចជា ប៉ាគីស្ថាន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជា​ដើម នាំគ្នាធ្វើបាតុកម្មប្រឆាំងជាមួយអាមេរិក ប៉ុន្តែមិនមែនមានន័យថា រដ្ឋាភិបាលនៃប្រទេសអាស៊ីទាំងនេះ ស្អប់ខ្ពើមអាមេរិក និងរដ្ឋបាល ប៉ូស ដូចប្រជាជនខ្លួននោះទេ។

ផ្ទុយទៅវិញ ក្នុងនាមជាសម្ព័ន្ធមិត្ររបស់អាមេរិក ថ្នាក់ដឹកនាំប្រទេសអាស៊ីទាំងនេះគាំទ្រ ឬត្រូវបង្ខំចិត្តគាំទ្រ​
អន្តរាគមន៍យោធាពីអាមេរិក នៅអ៊ីរ៉ាក់។

ការទំនាក់ទំនងរវាងអាមេរិក និងអាស៊ី ជាមហិច្ចតារបស់អាមេរិក ទៅលើទ្វីអាស៊ីនេះ មានជាយូរយារណាស់ 

មកហើយ។ នៅឆ្នាំ១៨៥៣ មេបញ្ជាការកងទ័ពជើងទឹកអាមេរិក ពែរី (Perry) បានចូលមកប្រទេសជប៉ុន បង្ខំ
ថ្នាក់ដឹកនាំជប៉ុន​ ឲ្យបើកទីផ្សារក្នុងប្រទេស ដើម្បីទទួលផលិតផល និងវិនិយោគអាមេរិក។

នៅឆ្នាំ១៨៩៨ ប្រទេសហ្វីលីពីន ក្លាយជាអាណានិគមន៍របស់អាមេរិក រហូតដល់ឆ្នាំ១៩៤៥ ឆ្នាំដែលសង្គ្រាម 
លើកលោកទី២ ត្រូវចប់ អាមេរិក រមែងតែប្រឆាំងនឹងមហិច្ចតារបស់ជប៉ុននៅអាស៊ី ជាពិសេសនៅពេលដែល ជប៉ុន ច្បាំងឈ្នះរុស្ស៊ី នៅឆ្នាំ១៩០៥ និងនៅពេលដែលជប៉ុន បង្កសង្គ្រាមលោកទី២ នៅអាស៊ីប៉ាស៊ីហ្វិក។

ក្រោយសង្គ្រាមលោកលើកទី២ អាមេរិក ដែលវាយកម្ទេចជប៉ុនតាមរយៈការទម្លាក់គ្រាប់បែក បរមាណូ នៅហ៊ីរ៉ូ
ស៊ីមា និងណាហ្គាស្សាគី បែរជាសម្រេចចិត្តជួយកសាង និងការពារប្រទេសនេះទៅវិញ។​ ជប៉ុនត្រូវតែក្លាយ ជាជន្ទល់មួយដ៏រឹងម៉ាំរបស់អាមេរិក នៅអាស៊ី និងនៅប៉ាស៊ីហ្វិក ព្រោះសង្គ្រាមត្រជាក់រវាង អាមេរិក និងសហ ភាពសូវៀត​ កំពុងផ្តើមឡើង និងលទ្ធិកុម្មុយនីស្ត កំពុងផ្តើមលាតសន្ធឹងទៅដល់អាស៊ី តាមរយៈការប្រកាស ដោយលោក ម៉ៅ សេទុង បង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ១៩៤៩។

មួយឆ្នាំក្រោយមក គឺឆ្នាំ១៩៥០ អាមេរិកបង្កើតឥទ្ធិពល និងវត្តមានរបស់ខ្លួននៅអាស៊ី ដោយបានដឹកមុខកង 
កម្លាំងអន្តរជាតិមួយ​ ទៅជួយរំដោះកូរ៉េខាងត្បូង ឲ្យរួចផុតពីការឈ្លានពានរបស់ កូរ៉េខាងជើង ដែល​គាំទ្រ​ដោយ សូវៀត និងចិន។ ម្លោះហើយបានជាតាំងពីសម័យសង្គ្រាមកូរ៉េ មកទល់សព្វថ្ងៃនេះ អាមេរិកមានតួនាទី​សំខាន់ ក្នុងរក្សាស្ថេរភាព និងសន្តិភាព នៅតំបន់អាស៊ី ចុងបូព៌ា ពីព្រោះ អាមេរិក បានដាក់បញ្ឈរទាហាន ៨ម៉ឺន​នាក់ នៅជប៉ុន និងនៅកូរ៉េខាងត្បូង។


No comments

Powered by Blogger.