ក្រុមហ៊ុនសែលកាត និងដាក់ដំណើរការនូវគម្រោងថ្មី Cellcard 4U ដើម្បីរក្សាទំនាក់ទំនងអតិថិជន
ភ្នំពេញៈដោយ៖ ហុង ចំណាប់
ក្រុមហ៊ុនសែលកាត បានប្រកាសផ្តល់ជូនសេវាកម្មបន្ថែម ដើម្បីជួយដល់អតិថិជនសែលកាតទាំងអស់
ក្នុងគ្រា
លំបាកទាំងនេះ។
ហើយប្រជាជនកម្ពុជា អាចពឹងផ្អែកលើក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុននៅក្បែរ
និងផ្តល់ទំនុកចិត្តបំផុត
របស់អតិថិជន ក្រុមហ៊ុនសែលកាត នឹងធ្វើអ្វីៗគ្រប់យ៉ាង
ដើម្បីរក្សាសេវាកម្មទាំងអស់ឲ្យដំណើរការបានពេញ២៤ម៉ោង។
ក្រុមហ៊ុនសែលកាត នឹងធានាថា យើងគាំទ្រដល់អតិថិជនទាំងអស់របស់យើង ឲ្យទទួលបាននូវការថែរក្សា
សុវត្ថិភាព និងការធានាដែលពួកគាត់ត្រូវការនៅពេលនេះ
ដូច្នេះពួកយើងកំពុងដាក់ចេញនូវវិធានការបន្ថែម ដើម្បីធានានូវការប្តេជ្ញាចិត្តរបស់យើង
ចំពោះពួកគាត់។
លោក អៀន វ៉ាត់សុន (Ian
Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា សែលកាត
កំពុងបង្កើនចំនួនភ្នាក់ងារបំរើអតិថិជន
ដើម្បីបង្កើនសមត្ថភាពសេវាកម្ម ទំនាក់ទំនងអតិថិជនរបស់យើង ឲ្យពេញ២៤ម៉ោងក្នុងមួយថ្ងៃ
និង៧ថ្ងៃក្នុង១សប្តាហ៍។ ប្រសិនបើអតិថិជនត្រូវការជំនួយរបស់យើង គឺយើងនឹងនៅទីនេះ ដើម្បីផ្តល់ការគាំទ្រដល់ពួកគាត់
។
ចាប់ពីថ្ងៃនេះតទៅ គ្រប់សាខាសែលកាតទូទាំងប្រទេស
នឹងពង្រីកម៉ោងប្រតិបត្តិការបន្ថែមមួយម៉ោងទៀតនៅ
ថ្ងៃធ្វើការ
និងថ្ងៃសៅរ៍ចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៦: ៣០ ល្ងាច។ ហើយប្រសិនបើអតិថិជនសែលកាត
ណាមួយ
ដែលបាត់ស៊ីមកាត ហើយមិនអាចទៅដល់ហាង យើងនឹងរៀបចំស៊ីមកាតថ្មីមួយ ដើម្បីបញ្ជូនទៅពួកគេដោយផ្ទាល់
មិនគិតថ្លៃសេវាទូទាំងប្រទេស។
ក្រុមការងារបណ្តាញវិស្វកររបស់យើង និងក្រុមបច្ចេកទេសទាំងអស់
ដែលគ្រប់គ្រងរាល់ហេដ្ឋារចនាសម្ព័ន្ធ និង
ប្រព័ន្ធប្រតិបត្តិការរបស់យើង បានត្រៀមរួចរាល់២៤ម៉ោងក្នុងមួយថ្ងៃ
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលអាចកើតឡើង។
ដើម្បីគាំទ្របន្ថែមទៀត នូវតំរូវការនៃការទំនាក់ទំនងនៅក្នុងគ្រាលំបាកនេះ
ក្រុមហ៊ុនសែលកាត បានប្រកាស
ដាក់ចេញនូវគំរោងថ្មីដែលមានឈ្មោះថា Cellcard 4U ដែលអាចឲ្យអតិថិជនរក្សាទុក ទិន្នន័យការហៅចេញ
និងការផ្ញើសារ ដែលពួកគាត់ប្រើមិនអស់ សំរាប់ប្រើប្រាស់នៅពេលក្រោយ។
លោកនាយកប្រតិបត្តិ បានបន្ថែមថា ប្រសិនបើអតិថិជនមិនបានប្រើប្រាស់គម្រោង របស់ពួកគាត់ឲ្យអស់ទេ
យើងនឹងធ្វើការទុកសមតុល្យទឹកប្រាក់ក្នុងគម្រោងនោះ បន្តទៅសប្តាហ៍ក្រោយ
ហើយពួកគាត់អាចបន្តទុកវារហូតទៅដល់ពេញ១ឆ្នាំ។
យើងក៏នឹងផ្តល់ជូនអតិថិជន ដែលបន្តភ្ជាប់គម្រោងដោយមិនគិតថ្លៃ រៀងរាល់សប្តាហ៍ទី៤។
ការផ្តល់ជូនថ្មីនេះ
គឺដើម្បីជួយមនុស្សគ្រប់គ្នាក្នុងគ្រាលំបាក
ហើយក៏ចង់បង្ហាញដល់ប្រជាជនកម្ពុជាទាំងអស់ ឲ្យបានដឹងថា ក្រុមហ៊ុនសែលកាត
គឺនៅទីនេះសម្រាប់អ្នក ហើយយើងតែងតែបំពេញតាមការរំពឹងទុក និងការប្តេជ្ញាចិត្តក្នុងការរក្សាតម្លៃ
សេវាកម្ម គុណភាព រួមជាមួយនឹងបទពិសោធន៍បណ្តាញដ៏ល្អបំផុត នៅក្នុងប្រទេសកម្ពុជា។
Cellcard 4U មានតម្លៃ ៥០០០ រៀលក្នុងមួយសប្តាហ៍ ដែលផ្តល់ការប្រើទិន្នន័យអិនធើណេតបានរហូតដល់
៥ ជីកាបៃ ការហៅចេញបានរហូតដល់ ៥០០០ នាទី និងការផ្ងើរសារបានចំនួ ៥០០សារ។ អតិថិជន ដែល
បញ្ចូលទឹកប្រាក់រៀងរាល់សប្តាហ៍ ក្នុងរយៈពេលបីសប្តាហ៍ជាប់គ្នា នឹងទទួលបានគម្រោងដោយមិនគិតថ្លៃ នៅ
សប្តាហ៍ទី ៤។
រាល់អតិថិជនទាំងអស់ អាចប្តូរទៅគម្រោងនេះ ដោយគ្រាន់តែចុច *5000#។ ហើយអតិថិជនថ្មី អាចទូរស័ព្
ទមកលេខ ០១២ ៨១២ ៨១២ ឬទៅកាន់ហាង ឬបណ្តាញចែកចាយស៊ីមដោយឥតគិតថ្លៃរបស់ពួកគាត់បាន។
Post a Comment