សែលកាត បរិច្ចាគសម្ភារៈការពារវិរុសកូរ៉ូណា ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
ក្រុមហ៊ុនសែលកាត បានប្រគល់ជូននូវគ្រឿងបរិក្ខារការពារសុវត្ថិភាព ដល់ក្រសួងប្រៃសណីយ៍និង
ទូរគមនាគមន៍ ដើម្បីជួយការពារបុគ្គលិករបស់នាយកដ្ឋាន ក្នុងអំឡុងពេលដែលពួកគាត់បន្តប្រតិបត្តិការ
ការងាររបស់ខ្លួន។ គ្រឿងបរិក្ខារនេះ ដូចជា ម៉ាសការពារចំនួន៥០០០ ទឹកលាងដៃសំលាប់មេរោគចំនួន
៣០០ដប និង ឧបករណ៍វាស់កម្តៅចំនួន៣៥គ្រឿង ដែលបានបរិច្ចាគដោយផ្ទាល់ពីក្រុមហ៊ុនសែលកាត
និងរ៉ូយ៉ាល់គ្រុប នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានប្រគល់អំណោយនេះ
ដោយផ្ទាល់ជូនដល់ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅទីស្នាក់ការ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ចាប់ពីថ្ងៃនេះតទៅ គ្រប់សាខាលក់រាយរបស់សែលកាត
នឹងពន្យារម៉ោងបំរើសេវាកម្មសម្រាប់អតិថិជន នៅថ្ងៃធ្វើការ និងថ្ងៃសៅរ៍រហូតដល់ម៉ោង
6:30ល្ងាច
ហើយនឹងផ្តល់ជូនសេវាដឹកជញ្ជូនស៊ីមកាតដោយឥតគិតថ្លៃដល់អ្នកដែលមិនអាចទៅដល់ហាង
ឬភ្នាក់ងារចែកចាយដោយផ្ទាល់បាន។
គម្រោង Cellcard 4U ក៏ភ្ជាប់មកជាមួយនូវគម្រោងតំលៃថ្មី
ដែលផ្តល់លទ្ធភាពដល់អតិថិជនរក្សាទុកសមតុល្យទឹកប្រាក់ ដែលមិនទាន់បានប្រើអស់
ទៅគម្រោងបន្ទាប់ និងការភ្ជាប់គម្រោងរៀងរាល់សប្តាហ៍ទី៤ ដោយឥតគិតថ្លៃ ។
លោក Ian Watson បានមានប្រសាសន៍ថា “សែលកាតកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីខិតខំបន្តគាំទ្រប្រជាជនកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ”។ ខណៈពេលដែលយើងផ្តល់ការគាំទ្រ និងយក ចិត្តទុកដាក់បន្ថែមទៀតដល់អតិថិជនរបស់យើង
យើងក៏កំពុងតែការពារបុគ្គលិករបស់យើងផងដែរ ជាមួយនឹងវិធានការណ៍
និងនីតិវិធីសុវត្ថិភាពបន្ថែម។
កិច្ចការប្រតិបត្តិការបន្តរបស់ក្រសួងពេលនេះ គឺជាបញ្ហាសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា
ហើយក្រុមហ៊ុន ប្តេជ្ញាចិត្តបម្រើក្រសួង
និងជួយការពារនិយោជិកឲ្យបន្តប្រតិបត្តិការនេះ។ យើងត្រូវតែរួមគ្នា ឲ្យបានរឹងម៉ាំ ដើម្បីធ្វើការ និងប្រឈមមុខរាល់បញ្ហាដែលកើតឡើង។
សម្រាប់ប្រជាជនកម្ពុជា រួមទាំងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
និងរដ្ឋាភិបាលទាំងមូល Cellcard 4U គឺសម្រាប់មនុស្សគ្រប់រូប
សម្រាប់គ្រប់អតិថិជន និយោ ជិក អ្នកពាក់ព័ន្ធ និងដៃគូសំខាន់ៗរបស់យើង៕
Post a Comment