ការអត់ឃ្លាន និងវិបត្តិផ្លូវចិត្ត វាកាចហាវដូច វីរុសកូរ៉ូណា (Covid-19)
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉
វាមិនខុសនាពេលបច្ចុប្បន្ននេះទេ ដែលវីរុសកូរ៉ូណា (Covid-19) កំពុងរាតត្បាតទូទាំងពិភពលោក ដែលធ្វើ ឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះយ៉ាងខ្លាំង មនុស្សមានការភ័យខ្លាចតក់ស្រុត នៃវីរុសនេះ អ្នកខ្លះអត់ការងារធ្វើ អ្នកខ្លះបោះបង់អាជីពប្រចាំថ្ងៃរបស់ខ្លួន ដើម្បីរត់គេចពីជម្ងឺកូរ៉ូណា(Covid-19)នេះ ឲ្យរួចផុតពីសេចក្តីស្លាប់ ដែលខ្លួនកំពុងតែជាប់ភារៈកិច្ច និងកាតព្វកិច្ច ជាកូនបំណុល និងជាម្ចាស់បំណុលផងនោះ។ ហើយការប៉ះពាល់យ៉ាងខ្លាំងនោះ គឺផលប្រយោជន៍ និងការសិក្សារបស់មនុស្សក្នុងសង្គមតែម្តង ព្រោះវីរុសកូរ៉ូណា(Covid-19)នេះ វាមាន ថាមពលខ្លាំងក្លាជាង ថាមពលនុយក្លេអ៊ែរ និងបាតុភូតធម្មជាតិទៅទៀត។
អំពើអបាយមុខ កើតចេញពីការអត់ឃ្លាន៖
នៅពេលដែលការអត់ឃ្លានដល់កំរិត មនុស្សពុំរុញរានឹងសាងអំពើ អកុសលឡើយ លោក សូរូគិន (Sorokin. Man and Society in Calamity) បានកត់សម្គាល់ដឹងថា ក្នុងពេលកើតទុរ្ភិក្ស អាកប្បកិរិយារបស់មនុស្ស រស់នៅក្នុងសង្គម ត្រូវប្រែប្រួល ដូចជា៖
១ ការនិយមស៊ីសាច់គ្នាឯង តិចជាង១/៣ នៃភាគរយ
២ ការសម្លាប់គ្រួសារ និងញាតិមិត្ត តិចជាង ១ភាគរយ
៣ ការសម្លាប់អ្នកដទៃ ពី ២ទៅ៥ ភាគរយ
៤អំពើលួចប្លន់ ពី ៧ទៅ១០ ភាគរយ
៥ ការក្លាយខ្លួនទៅជាស្រីពេស្សា ជាង ១០ភាគរយ
៦ ការខ្វះចរិយាធម៌ ពី ១០ ទៅ ២០ ភាគរយ
៧ ការគ្មានការស្មោះត្រង់នឹងគ្នា ពី ២០ ទៅ៩៩ ភាគរយ
៨ ការបន្ថយការសេពសន្ឋវៈ ពី ៧០ ទៅ ៩០ ភាគរយ
ក្នុងឆ្នាំ១៩២១ ដល់ ១៩២២ នៅទីក្រុង សាម៉ារ៉ា នៃប្រទេសអ៊ីរ៉ាក់ មនុស្សច្រើនរយពាន់នាក់ ត្រូវស្លាប់ដោយ សារការអត់ឃ្លាន។
លោក រុហ្សេន ស្ទាំង (Rogenstein) បានបញ្ជាក់ឲ្យដឹងថា ក្នុងពេលនោះ ខ្មោចជាងមួយរយនាក់ ត្រូវគេយកមកបរិភោគ។
Post a Comment