ជក់បំភ្លេចទុក្ខ ឬផឹកកាត់សាញ តើបង្កើតជាបទឧក្រឹដ្ឋកម្មអ្វីខ្លះដល់សង្គម?
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
តើនៅពេលប្រទេសធ្លាក់ក្នុងវិបត្តិនយោបាយ
និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនោះ មនុស្សបង្កភាពវឹកវរអ្វីខ្លះដល់សង្គម? តើរដ្ឋាភិបាល
ក្នុងប្រទេសនោះត្រូវរកមធ្យោបាយ និងវិធានការណ៍បែបណា ដើម្បីឲ្យមានភាពរីក ចម្រើន?
ពេលខ្លះ មនុស្សអត់ឃ្លាន មានចិត្តអំណត់ ខំបំភ្លេចទុក្ខសោកប្រចាំថ្ងៃរបស់ខ្លួន ដោយយកគ្រឿងភេជ្ជៈខ្លះមក លួងលោមជីវិត ដូចជាកាហ្វេ តែ កាកាវជាដើម។ ដើម្បីបំភ័ន្តការអត់ឃ្លាន និងបំភ្លេចការនឿយហត់ ពួកកសិករ និងកម្មករ អាមេរិក ខាងត្បូងតែងតែយកស្លឹកកូកាមកទំពារ។ មានជនខ្លះទៀត ជក់បារី កញ្ឆា ឬអាភៀន ដើម្បីធ្វើឲ្យចិត្តអណ្តែតអណ្តូង ធ្លាក់ក្នុងសភាពស្ងប់អារម្មណ៍។
នៅស្រុកខូរ៉ាសាន់(Khorassan) នៃប្រទេសអៀរ៉ង់ ស្រីដែលបេះស្លឹកកញ្ឆា តែងយកម្រាមដៃ ដែលជាប់ជាតិកញ្ឆាទៅបញ្ចុកមាត់ក្មេង ឲ្យក្មេងជញ្ជក់ នៅពេលដែលក្មេងនោះ ស្រែកតាមទារអាហារ។ មានកសិករ ឬកម្ម ករខ្លះទៀត បានហុចបំពង់កញ្ឆាដល់ក្មេងដែលអត់ឃ្លាន។ ហេតុនេះ ប្រជារាស្ត្រអៀរ៉ង់ទាំងអស់ ក្នុងសម័យ អតីតកាល ទាំងទារក ទាំងក្មេង ទាំងជំទង់ ទាំងចាស់ តែងតែរស់ក្នុងភាពស្រមៃនាឋានសួគ៌ក្លែងក្លាយជានិច្ច។
នៅប្រទេសអៀរ៉ង់ អ្នកជក់អាភៀនដោយចង់សប្បាយ អ្នកក្រទិញអាចម៌អាភៀន មកលេបបំបាត់ទុក្ខ។ ប្រជា ជនក្រុងតេអេរង់ រាជធានីនៃប្រទេសអៀរ៉ង់ បានជាក់អាភៀនក្នុងមួយថ្ងៃអស់ ៣០០ គីឡូក្រាម មួយឆ្នាំអស់ ១០៨តោន ពោលគឺ ៧៥% នៃប្រជាជនក្រុង ត្រូវធ្លាក់ខ្លួនញៀនអាភៀន។
មនុស្ស ដែលមានទុក្ខព្រួយ អត់ឃ្លានដល់កំរិត តែងផឹកកាត់សាញ លុះត្រាក្លាយខ្លួនទៅជាអ្នកប្រមឹក សភាព ស្លូតបូតរម្យទម ក៏ប្រែជាកាចសាហាវ ពុំរាថយនឹងប្រព្រឹត្តអំពើឧក្រឹដ្ឋគ្រប់បែបយ៉ាង។ វិធានការណ៍កំរោល មានការឃុំឃាំងគុកស្រវាក់ជាដើម ពុំអាចដោះស្រាយភាពប្រមឹកបានឡើយ ប្រសិនបើគេខ្វះគំរោងការធ្វើឲ្យ សង្គមលូតលាស់ លើកដំកើងប្រាក់បៀវត្ស ផ្តល់ការសំរាកប្រចាំសប្តាហ៍ ផ្តល់ប្រាក់បំណាច់សំរាប់គ្រួសារ និងការឈប់សំរាកដោយទទួលប្រាក់ខែ។ល។ និង។ល។

Post a Comment