Header Ads

អ្នកស្រី យន់ ថៃ ថា សិប្បកម្មផលិតចង្ក្រានឡូវ មានការលក់ដាច់ខ្លាំង ព្រោះគុណភាពល្អខ្ពស់



 ខេត្តកំពង់ឆ្នាំងៈ

ដោយ៖​ សេង ស៊ីដារ៉ូ
 

ខេត្តកំពង់ឆ្នាំង ជាប់ចំណាត់ថ្នាក់ល្អ ខាងផលិតក្អម ឆ្នាំង និងចង្ក្រានផ្សេងៗចេញពីដីឥដ្ឋ ជាលក្ខណៈគ្រួសារ​ ក្រៅពីមុខរបរធ្វើស្រែចំការ។

នាពេលបច្ចប្បន្ននេះ មានសិក្បកម្មផលិតចង្ក្រានឡូវ  ដែលចេញពីដីឥដ្ឋ ដូច ក្អម និងឆ្នាំង និងចង្ក្រានដី ធម្មតាដែរ ហើយសិប្បកម្មផលិតចង្ក្រានឡូវនេះ កំពុងតែលក់ដាច់លើទីផ្សារ ព្រោះអ្នកប្រើប្រាស់ថាល្អប្រើ។

អ្នកស្រី យន់ ថៃ ជាម្ចាស់សិប្បកម្មផលិតចង្ក្រានឡូវ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មុខរបរ​ផលិត​ចង្ក្រានឡូវនេះ អ្នកស្រី បានឆ្លងកាត់វគ្គសិក្សាពីអង្គការ ដោយទទួលស្គាល់ត្រឹមត្រូវថា ជាសិប្បករ ដែល​​ផលិតចង្ក្រានឡូវនេះបានល្អ និងគុណភាពខ្ពស់។ អ្នកស្រី យន់ ថៃ បានបន្តថា ការផលិតចង្រ្កាននេះ មានតម្លៃទាបចាប់ពី ១០០០០រៀល ទៅដល់ ៤០០០០រៀល។

ការផលិតនេះ អ្នកស្រី ប្រើក្បាលចង្ក្រានផ្កាប់ទៅក្រោម ហើយដាក់អង្ក្រាមនឹងបៀកដោយស៊ីម៉ង់ ​ត្រង់កន្លែង​កាយផេះទុកឲ្យស្ងួត ហើយចាប់ផ្តើមផ្ងារមកវិញ សម្រាប់រៀបចំខាងក្នុងទៀត ហើយចង្ក្រាននេះ​បានធ្វើការ​កែលំអរដោ​យលាបពណ៌ចំរុះ ដើម្បីមានសោភ័ណ្ឌភាពល្អ។ អ្នកស្រី យន់ ថៃ ថា មកដល់ពេលនេះ​មានអ្នកគាំ​ទ្រច្រើន ​ដោយទិញដុំ និងរាយ ហើយស្ទើរតែរផលិតពុំទាន់ អ្នកប្រើប្រាស់ផង៕


No comments

Powered by Blogger.