លោក ភិរម្យ ជាម្ចាស់សិប្បកម្មផលិតខ្ទះ ថា ខ្ទះចាក់ពុម្ពដោយម៉ាស៊ីន មានភាពស្រួលឆាប់បាក់បែកច្រើន ជាងការផលិតដោយពុម្ពចាក់ដៃ
ដោយ៖ សេង ស៊ីដារ៉ូ
សិប្បកម្មផលិតខ្ទះ ពីដេរ៉ា នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ
ខេត្តកណ្តាល ពីមុនមកផលិតចាក់ពុម្ពដោយដៃ ជាឆ្នាំងដាំបាយ ជាលក្ខណៈគ្រួសារប៉ុណ្ណោះ តែក្រោយមកសិប្បករឈ្មោះ
ភិរម្យ ក៏បានចាប់ផ្តើមផលិតពុម្ពដោយដៃផ្ទាល់ ដើម្បីចាក់នៅខ្ទះត្នោត ដែលភាពសាមញ្ញបំផុត។
សិប្បកម្មផលិតខ្ទះនេះ ក្នុងមួយថ្ងៃៗអាចផលិតបានចំនួនពី ៨ ទៅ១០ខ្ទះ
លោក ភិរម្យ បានលើកឡើងថា ក្នុងសម័យឆ្នាំ៧៩
សិប្បកម្មរបស់លោកផលិតខ្ទះនេះ ដោយការដូរអង្ករ ឬស្ករ ទៅតាមលទ្ធភាពរបស់ប្រជាពលរដ្ឋ ពេលខ្លះចំណេញតិច
ពេលខ្លះចំណេញច្រើន ដោយសម័យនោះពុំទាន់មានការចាយលុយនៅឡើយទេ
ហើយក៏មានតម្រូវការអ្នកប្រើប្រាស់ច្រើនផងដែរ។
បើប្រៀបធៀបមកដល់ពេលបច្ចុប្បន្ននេះ គឺមានការវិវត្តច្រើន
ហើយការលក់ចេញ ក៏បានចំណេញច្រើន ព្រោះតម្រូវការប្រើប្រាស់ច្រើនរាល់ថ្ងៃ។
ប្រភេទខ្ទះទំហំ ១ម៉ែត្រ ត្រូវលក់គិតជាគីឡូ ដោយក្នុងមួយគីឡូតម្លៃ ១២០០០៛ ទៅ ២០០០០៛។
លោក ភិរម្យ ម្ចាស់សិប្បកម្មផលិតខ្ទះ បានបញ្ជាក់ឡើងវិញថា ប្រភេទខ្ទះត្នោតរបស់គាត់នេះ
មានគុណភាពជាប់ស្វិតបានយូរ ដោយយកពូថៅវាយក៏មិនបែកដែរ ដោយឡែកចំពោះខ្ទះចាក់ពុម្ព ដោយម៉ាស៊ីនមានភាពស្រួលឆាប់បាក់បែកច្រើន
ជាងការផលិតដោយពុម្ពចាក់ដៃនេះ៕
Post a Comment