Header Ads

នយោបាយសង្គម វិចារណៈកថា៖ វីរុស ធំៗបី ធ្វើឲ្យពិភពលោកកើតកលយុគ្គនេះ តើជាវីរុសជីវសាស្ត្រ ឬវីរុសកើតចេញពីធម្ម​ជាតិ?


ភ្នំពេញៈ


ដោយ៖ ក្រុងលង្វែក


ការសង្កេត និងតាមដានរបស់សារព័ត៌មានក្រុងលង្វែក គឺឃើញថា ដោយសាររបថនយោបាយពិភពលោក​មាន​​ការប្រជែងគ្នា ដើម្បីឲ្យក្លាយជាមហាអំណាចសេដ្ឋកិច្ចលើលោកទាំងមូល ទើបមានហេតុការណ៍ចម្លែកៗ​ជាច្រើនកើតឡើងជាបន្តបន្ទាប់ ដូចជា ការកកើតនៃវិរុសធំៗ ចំនួនបី គឺ វីរុសហ៊ីវ (Hiv) ឬជម្ងឺអេដស៍ ជម្ងឹ​ផ្តា​សាយបក្សី (មេរោគ H5N1) និងវីរុសកូរ៉ូណា (Covid-19)នេះ ធ្វើឲ្យពិភពលោក​រងផល​ប៉ះ​ពាល់យ៉ាង​ខ្លាំង​បំ​ផុត ដែលមនុស្ស​​ភាគច្រើន ​នឹកស្មានមិនដល់ ហើយពុំដឹងពីប្រភពនៃមេរោគដ៏កាចសាហាវនេះ កើត​ចេញ​ពី​ណា!

ដូច្នេះ សារព័ត៌មានក្រុងលង្វែក សូមលើកបញ្ហាទាំងនេះ យកមកស្រាយបំភ្លឺ ដើម្បីពញ្ញាក់ស្មារតីដល់មនុស្ស​គ្រប់ៗ​រូប ឲ្យចេះចាប់អារម្មណ៍នៅហេតុការណ៍ដែលកើតឡើង ជុំវិញពិភពលោកយើងនេះ។
ហេតុការណ៍ដែលកើតឡើងនៃវីរុសធំៗទាំង៣ ខាងលើនេះ​ តើចេញពីប្រភពណា មានការទាក់ទងជាមួយ​ប្រទេស​​ណាខ្លះ ដែលជាដើមហេតុលេចចេញនៃ វីរុសដ៏កាចហាវទាំងនេះ?

តើអ្វីទៅជាមហិច្ចតារបស់ប្រទេសចិន? គ្មានទេចម្លើយពិតប្រាកដ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែមនុស្សក្នុងពិភព លោកត្រូវចោទសួរ សាកល្បងយល់ ប្រឹងប្រែងវិភាគ ខ្នះខ្នែងមើលឲ្យធ្លុះ ពីព្រោះការរីកចម្រើនយ៉ាងលឿន​រហ័សពេកនៃមហាអំណាចកុម្មុយនីស្តអាស៊ី ចិន ទាំងផ្នែកសេដ្ឋកិច្ច យោធា និងច្បាប់ ធ្វើឲ្យប្រែប្រួលមុខមាត់ នៅទ្វីបអាស៊ី និងលើពិភពលោក ម្យ៉ាងទៀតអាចនិយាយបានថា ថ្នាក់ដឹកនាំប្រទេសចិនសព្វថ្ងៃ មាន​មហិច្ច​តា ចង់យកឈ្នះមហាអំណាចលោកសេរី លើគ្រប់វិស័យទាំងអស់។

ការពិតមហិច្ចតានេះ មហាអំណាចអាស៊ី ចិន គិតជាង ១០០ឆ្នាំមកហើយ នៅចុងសតវត្សទី១៩ មេដឹកនាំកំ​ពូលចិន បានប្រើពាក្យ​ស្លោក “ហ្វូជាំង” ដែលមានន័យថា​ “អ្នកមាន និងមានអំណាច” ក្រោយមក ស៊ុន យ៉ាត​​សេន​​ ជាបិតានៃសាធារណរដ្ឋចិន បានដាក់បន្ថែមពាក្យសង្គមនិយមទៅលើពាក្យស្លោក ហ្វូជាំង ដើម្បីឃោស​នា​បង្រួបបង្រួមប្រជាជាតិ គឺ (យកឈ្នះ មិនចាំប្រយុទ្ធ ឬយកឈ្នះ ដោយសុខសន្តិភាព) មិនចាំបាច់ ធ្វើ​សង្គ្រា​​ម។ មហាអំណាចកុម្មុយនីស្ត ចិន ដឹងថា ការធ្វើសង្គ្រាម យោធា និងធ្វើឲ្យប្រទេសចិនចាញ់។

បើចិនធ្វើសង្គ្រាម មានតែធ្វើសង្គ្រាមជាមួយ សហរដ្ឋអាមេរិក ព្រោះចិន ដឹងថា ៣០ឆ្នាំខាងមុខទៀត ប្រទេស​​​​ចិន និងប្រឈមមុនគេ ជាមួយសហរដ្ឋអាមេរិក ទោះជានៅអាស៊ីបូព៌ា នៅអាស៊ីអាគ្នេយ៍ ឬនៅប៉ាស៊ី​ហ្វិក​​ ក៏ដោយ នឹងធ្វើឲ្យចិន ខាតធ្ងន់ធ្ងរបំផុត ផ្ទុយទៅវិញ គឺចំណេញ សហរដ្ឋអាមេរិក។

នៅឆ្នាំ១៩៧៨ បក្សកុម្មុយនីស្តចិន កាលណោះ ក្រោមការដឹកនាំរបស់ ដេង សៀវភីង បានសម្រេចចិត្តប្រ ឈម​មុខផ្ទាល់ជាមួយ “ចក្រពត្តិអាមេរិក” មករកមាគ៌ាសេដ្ឋកិច្ចមូលធននិយម ដោយបើកចំហប្រទេសទៅ ក្រៅ និងកំណែទម្រង់នៅខាងក្នុង ហើយចិន ប្រើពាក្យថា ពិភពលោក ភាវូបនីយកម្ម មានន័យថា សង្គ្រាម សេដ្ឋកិច្ចពិភពលោក ទើបធ្វើឲ្យប្រទេសក្លាយជាប្រទេសមហាអំណាចបាន។ ថ្នាក់ដឹកនាំចិន ដឹងថា ប្រទេស ចិន មានគុណសម្បត្តិច្រើន ដូចជា​​ ចំនួនសន្ធឹកសន្ធាប់នៃប្រជាជន ពលករស្វិតស្វាញ និងមានថ្វីដៃ កំណើន​សេដ្ឋកិច្ចខ្លាំងក្លា មានអាសនៈអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ ជាសមាជិកអង្គការពាណិជ្ជកម្ម ​ពិភព​លោ​ក​​តាំងពី ឆ្នាំ២០០១មកម្ល៉េះ។

មូលហេតុនៃការកកើតនៃវិរុស ហ៊ីវ (Hiv) ឬជម្ងឺអេដស៍

កាលណោះ មហាអំណាចអាស៊ី ចិន ចាប់ផ្តើមសម្លឹងមើលប្រទេសណា ដែលមានផលប្រយោជន៍ដ៏ធំសម្រាប់​ប្រទេសខ្លួន ចិន និងចាប់យកភ្លាម ដើម្បីធ្វើសេដ្ឋកិច្ចរួមគ្នា ពិសេសដូចជា ប្រទេសអាហ្វ្រិក ខាងត្បូង ដែល​សម្បូរទៅដោយរ៉ែពេជ្យ ដ៏ល្អបំផុត និងមានតម្លៃជាងគេនៅលើពិភពលោក មិនត្រឹមប៉ុណ្ណោះ រ៉ែពេជ្យទាំងនេះ អាច​យក​ធ្វើជាថាមពលនុយក្លេអែរ ថែមទៀតផង។ ដូច្នេះ ទើបចិន បោះទុនដ៏ធំធេង និងធ្វើការបញ្ជូន​ប្រជា​ជនរបស់ខ្លួនចូលទៅប្រទេសអាហ្វ្រិក ទាំងកម្មករ និងទេសចរណ៍ជាដើម។ ដើម្បីទិញទឹកចិត្តរបស់​ប្រជា​ពល​រដ្ឋ និងរដ្ឋាភិបាលអាហ្វ្រិក ខាងត្បូង កុំឲ្យមានគំនិតងាករេទៅចាប់សម្ព័ន្ធមិត្តជាមួយប្រទេសដទៃៗទៀត នាំ ឲ្យខាតប្រយោជន៍ដ៏ធំរបស់ខ្លួន។​

ជាក់ស្តែង ដូចជាប្រទេសខ្មែរ មហាអំណាចចិន បានចាប់យកប្រទេសខ្មែរ ជាដៃគូរយ៉ាងសំខាន់ចំពោះ​ប្រទេ​ស​​​​ខ្លួន​​ ព្រោះចិនសម្លឹងឃើញថា ប្រទេសខ្មែរមានសារៈសំខាន់​ណាស់ ទាំងនយោបាយ សេដ្ឋកិច្ច និងធន​ធាន​ធម្ម​​​ជាតិ ជាដើម។ មហាអំណាចចិន ហ៊ានផ្តល់អ្វីៗគ្រប់យ៉ាងដល់រដ្ឋាភិបាលខ្មែរ ដូចជា ការធ្វើវិនិ​យោគ​ទុន​គ្រប់​ប្រភេទ ជំនួយឥតសំណង ដោយឥតលក្ខខ័ណ្ឌ សម្ភារៈបរិក្ខាផ្សេងៗ ពិសេសសពាវុធ… មហា​អំណាច​ចិន ក៏មានគំនិតទុកជាមុនរួចហើយថា បើឲ្យប្រទេសខ្មែរ បែរឆ្ពោះទៅរកមហាអំណាចលោកសេរី​នោះ មហា​អំណាច​ចិន និងខាតធ្ងន់ គឺ

១ ប្រទេសខ្មែរ​ ជាទឹកដីសុវណ្ណភូមិ ដែលសម្បូរទៅដោយធនធានគ្រប់ប្រភេទ ដូចជា រ៉ែមាស រ៉ែខ្យាច់ រ៉ែធ្យូងថ្ម រ៉ែប្រេង ព្រៃឈើ… ពិសេសដើមក្រញ៉ូង ជាប្រភេទឈើដ៏ល្អបំផុត សម្រាប់ប្រទេសចិន ព្រោះដើមក្រញ៉ូងនេះ​ អាចយកទៅបំលែងជាថាមពលនុយក្លេអែរ ដើម្បីផលិតចេញជាអាវុធជីវសាស្ត្រផ្សេងៗទប់ទល់ជាមួយ  សហ​រដ្ឋ​អា​​មេរិក  និងឲ្យក្លាយជាមហាអំណាចសេដ្ឋកិច្ចលើលោក។

២ បញ្ហាដ៏សំខាន់មួយទៀត គឺមានការពាក់ព័ន្ធជម្លោះដែនសមុត្រចិន ដែលជាសមុទ្រសេដ្ឋកិច្ចអន្តរជាតិ ដូច្នេះ ​មហា​អំណាចចិន មិនអាចអត់ពីប្រទេសខ្មែរបានទេ ព្រោះប្រទេសខ្មែរជារបងដ៏រឹងម៉ឹង ដើម្បីការពារ​ប្រទេស​​ខ្លួន ពិសេស សមុទ្រខ្មែរតែម្តង ដែលជានេនដ្ឋានកងទ័ព្វដ៏សំខាន់ ក្នុងការធ្វើសង្គ្រាម ដណ្តើមយក​មហា​សមុទ្រសេដ្ឋកិច្ចអន្តរជាតិ ជាមួយប្រទេសដទៃទៀត។

ខណៈនោះ សហរដ្ឋអាមេរិក មើលឃើញផែនការណ៍ដ៏ធំមហិមារ របស់មហាអំណាចចិន ដែលចង់ត្របាក់​លេប​​​​សេដ្ឋ​កិច្ចលើពិភពលោក  និងព្រម​ទាំង​ដណ្តើមយក​តំណែងរបស់ជប៉ុន ដែលធ្លាប់ជាមហាអំណាច​សេដ្ឋ​កិច្ច​លេខ២ លើលោក មក​ធ្លាក់​នៅចំណាត់ថ្នាក់លេខ៣ នៃសេដ្ឋកិច្ចពិភពលោកវិញនោះ សហរដ្ឋអាមេរិក​ ក៏​ចាប់ផ្តើម​ព្រួយ​​បារម្មណ៍ ជាមួយប្រទេសចិន ខ្លាចប្រទេសចិន ក្តោបក្តាប់ប្រទេស​អាហ្វ្រិក ខាងត្បូង និង​ប្រទេស​​ខ្មែរ​​​បានទាំងស្រុង​ សហរដ្ឋអាមេរិក ចាប់ផ្តើមរៀបចំយុទ្ធសាស្ត្រនយោបាយថ្មី ដែលមិនអាចធ្វើឲ្យ​ពិភពលោក​មើលធ្លុះ ពីផែនការណ៍របស់ខ្លួនឡើយ ដើម្បីឲ្យច្រួលច្របល់ក្នុងពិភពលោក និងទប់ស្កាត់​សេដ្ឋ​កិច្ច ចិន កុំឲ្យ​រីកលូតលាស់​លឿន​ខ្លាំងពេក ទើបមានវីរុសដ៏កាចសាហាវមួយកើតឡើង ដែលមានឈ្មោះថា វិរុស ហ៊ីវ (Hiv) ឬជម្ងឺអេដស៍​ បានសម្លាប់មនុស្សរាប់លាននាក់លើសកលលោក។ ប្រទេសដែលទទួលគ្រោះ​ថា្នក់​​ធ្ងន់​ធ្ងរមុនគេនោះ​​ គឺ អាហ្វ្រិក ស្ទើតែ ៧០%​ ទៅហើយដែលទទួលរងគ្រោះពី  វិរុស ហ៊ីវ (Hiv) ឬជម្ងឺ​អេដស៍​នេះ។
តើជម្ងឺផ្តាសាយបក្សី (មេរោគ H5N1) មានការពាក់ព័ន្ធជាមួយមហាអំណាចសេដ្ឋកិច្ចលើពិភពលោក ឬទេ?

បន្ទាប់ពីវិរុស ហ៊ីវ (Hiv) ឬជម្ងឺអេដស៍ បានស្ងប់ស្ងាត់ពីលើលោកនេះទៅ ស្រាប់តែមានការលេចចេញជម្ងឺផ្តា​សាយ​បក្សី (មេរោគ H5N1)ឡើង ដើម្បីគម្រាមពិភពលោកសារ​​ជាថ្មី ដែលធ្វើឲ្យមនុស្សភ័យតក់ស្លុត និង​ប៉ះ​ពាល់​​សេដ្ឋកិច្ចយ៉ាងខ្លាំង គ្រប់បណ្តាប្រទេសលើពិភពលោក ពីជម្ងឺផ្តាសាយបក្សីមួយនេះ។

មូលហេតុដែលកើតជម្ងឺផ្តាសាយបក្សី (មេរោគ H5N1)នេះឡើង គឹ​ កាលនោះប្រទេចចិន មានការរីកចម្រើន ផ្នែកកសិកម្មយ៉ាងខ្លាំង នៃវិស័យចិញ្ចឹមមាន់ ហើយទីផ្សារនាំចេញពងមាន់ សាច់មាន់ លក់ទៅក្រៅប្រទេស មានវិសាលភាពធំធេងណាស់ ចិន មិនខ្លាចលក់មិនដាច់នូវផលិតផលរបស់ខ្លួនឡើយ ព្រោះប្រទេសចិន  ជាប់​​​ចំណាត់ថ្នាក់លេខ១ លើពិភពលោក នៃចំនួនប្រជាជន ហើយប្រជាជនចិន រាប់សិបលាននាក់ ដែលរស់​នៅ​ជុំវិញពិភពលោក​ ទោះបីជនជាតិផ្សេងៗ មិនគាំទ្រ ឬទិញផលិតផល ចិន ក៏ដោយ ចិន ក៏នៅមានទីផ្សារ​ក្នុង​​ពិភព​លោក​ដ៏ធំសម្រាប់លក់ទំនិញរបស់ខ្លួនដែរ។ ហើយទីផ្សារដ៏ធំនេះ គឹជា​ប្រជាជនរបស់​ខ្លួនតែម្តង  ដែលបានជួយជ្រុមជ្រែង និងសាមគ្គីគ្នា ដើម្បីលើកតម្កើងផលិតផលប្រទេសខ្លួន ដើម្បីពង្រីកសេដ្ឋកិច្ចរបស់​ប្រទេសខ្លួន ដូច្នេះរាល់ការនាំចេញ នូវពងមាន់ សាច់មាន់​​​​​​ របស់ចិន ​ទៅទីផ្សារពិភពលោក  តែងតែរលូន មិន​ថា អ្នកមានមុខជំនួញ តូចធំ ឬអ្នក​មាន​​អ្នក្រនោះទេ តែងតែនាំគ្នាទិញទំនិញទាំងនេះផ្ទុកទុក និងលក់បន្ត​ទៅ​ឲ្យជនជាតិដទៃ។

ដោយសារទីផ្សារសេដ្ឋកិច្ចដ៏ធំរបស់ ចិន នៅលើទីផ្សារពិភពលោកបែបនេះ មហាអំណាចលោកសេរី មានការ​ព្រួយ​បារម្មណ៍យ៉ាងខ្លាំង នៃការរីកចម្រើនសេដ្ឋកិច្ចរបស់ចិន​ ហើយម្យ៉ាងទៀត សហរដ្ឋអាមេរិក ខ្លាចមហាអំ​ណា​ច​ចិន​មួយនេះ ត្រូវ​វ៉ាផ្តាច់សេដ្ឋកិច្ចរបស់ខ្លួន នាពេលថ្ងៃខាងមុខ ដែលធ្វើឲ្យសហរដ្ឋអាមេរិក ពិបាក​ទប់​ស្កាត់ និងប្រកួតប្រជែង ជាមួយមហាអំណាចសេដ្ឋកិច្ចចិន​​ មិនបាននោះ សហរដ្ឋអាមេរិក ត្រូវតែមាន​វិធាន​ការណ៍ជាបន្ទាន់ ដើម្បីទប់សេដ្ឋកិច្ចចិន ឲ្យជាប់​នឹងថ្កល់នោះ សហរដ្ឋអាមេរិក ត្រូវតែបង្កើតអ្វីដែលផ្លែក ដែលពិភព​លោក​​គិតស្មានមិនដល់ថា មានជម្ងឺផ្តាសាយបក្សី (មេរោគ H5N1)នេះទាល់តែសោះ។ ជម្ងឺផ្តា​សាយ​បក្សី (មេរោគ H5N1)នេះ កាចសាហាវ ធ្វើឲ្យពិភពលោកខ្លាចញញើតយ៉ាងខ្លាំង និងមិនហ៊ាន​បរិភោគ​បក្សី ដូចជា ពងមាន់ សាច់មាន់ នេះបន្តទៅទៀត ហើយធ្វើឲ្យវិស័យកសិកម្មរបស់​ចិន មានការរាំងស្ទះ និង​ខាត​​បង់​​យ៉ាងធ្ងន់ធ្ងរបំផុត និយាយពីសេដ្ឋកិច្ច ចិន ដាំក្បាលចុះយ៉ាងខ្លាំង រាល់ការនាំចេញនូវ ពងមាន់ សាច់មាន់ ចេញទៅទីផ្សារអន្តរជាតិ ត្រូវបានមហាអំណាចពិភពលោក បិទមិនឲ្យនាំចូលជាដាច់ខាត ចំណែក ប្រទេស​ទទួលគ្រោះថ្នាក់ដ៏ធំនោះ គឺប្រទេសក្រីក្រ ដូចជាប្រទេសកម្ពុជា​ជាដើម។

ចូរវិភាគទាំងអស់គ្នា៖ តើវីរុស ៣ធំៗនេះ គឺជាវីរុសជីវសាស្ត្រ ដែលមហាអំណាចសេដ្ឋកិច្ចពិភពលោក បង្កើត ឡើង​ ដើម្បីធ្វើការទប់មហាអំណាចសេដ្ឋកិច្ចអាស៊ី (ចិន)ឬ?

បើយើងធ្វើការប្រៀបធៀវ រវាងវីរុសធំៗទាំង៣ ដែលមានលក្ខណៈផ្លែកៗ ដូចជា វិរុស ហ៊ីវ (Hiv) ឬជម្ងឺ​អេដស៍​ ជម្ងឺផ្តាសាយបក្សី (មេរោគ H5N1) និងវីរុសកូរ៉ូណា (Covid-19)នេះ វាកាចសាហាវ​ប្រហាក់​ប្រហែ​ល​​គ្នា ទៅនឹងវីរុសជីវសាស្ត្រ ដែលគេបង្កើតឡើងក្តោបក្តាប់សេដ្ឋកិច្ច និងនយោបាយពិភពលោក និងប្រទេស មហាអំណាចមួយចំនួនពិបាកធ្វើការសិក្សាស្រាវជ្រាវ រករូបមន្ត ដើម្បីបង្កើតថ្នាំ សម្រាប់ព្យាបាលមនុស្ស ដែល ឆ្លងពីវីរុសទាំងនេះ ព្រោះវីរុសធំៗ ហើយផ្លែកៗនេះ វាមិនមែនកើតចេញពីបាតុភូមិធម្មជាតិនោះទេ គឺមនុស្ស ជាអ្នកបង្កើត វាដូចជារាវម្ជុលនៅបាតសមុទ្រអញ្ជឹង។

បញ្ហា វិរុស ហ៊ីវ (Hiv) ឬជម្ងឺ​អេដស៍ និងជម្ងឺផ្តាសាយបក្សី (មេរោគ H5N1) ទំរាំរកវិធានការណ៍ និងថ្នាំទប់ ស្កាត់ពីជម្ងឺទាំងនេះបាន ត្រូវធ្វើឲ្យអ្នកប្រាជ្ញលើពិភពលោកចំណាយពេលវេលាអស់ជាច្រើនឆ្នាំ ដើម្បីផលិត​ចេញជា​ថ្នាំសម្រាប់ព្យាបាលពីជម្ងឺកាចសាហាវនេះ។ កាលណោះ ប្រទេសដែលរកឃើញថ្នាំព្យាបាលនៃ ជម្ងឺ​អេដស៍​ នេះមុនគេ គឺ ឥណ្ឌា ប៉ុន្តែវាមិនសូវមានប្រសិទ្ធភាពក្នុងការព្យាបាលទាល់តែសោះ ហើយក្នុងការ​ពិសោ​ធន៍​ថ្នាំ​ព្យាបាលអេដស៍នេះ ក្នុងចំណោមមនុស្ស ៣នាក់ អាចព្យាបាលជាតែម្នាក់ប៉ុណ្ណោះ មិនអាចយក​ជាផ្លូវ​ការណ៍បានឡើយ។

ក្រោយមកទៀត ប្រទេសដែលរកឃើញថ្នាំព្យាបាលជម្ងឺអេដស៍នេះ បានទាំងស្រុង គឹមហាអំណាចកុម្មុនីស្តអ៊ឺ រ៉ុប (សហភាពសូវៀត ឬរុស្ស៊ី) ដែលខំចំណាយពេលវេលា និងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់​ សម្រាប់ផលិត ថ្នាំព្យាបាលជម្ងឺអេដស៍នេះឡើងមក ដើម្បីជួយសង្គ្រោះមនុស្ស ដែលរងគ្រោះពីវីរុសជីវសាស្ត្រ ដ៏កាចសាហាវ នៅលើពិភពលោកយើងនេះ។

ជាអកុសល្យ នៃមនុស្សលើពិភពលោក​ មិនគួមានវីរុសកូរ៉ូណា (Covid-19)កើតឡើង ដែលជាវីរុស​ជីវសាស្ត្រ​ថ្មី ដ៏មហាកាចសាហាវជាងវីរុសផ្សេងៗទៀត ដែលធ្វើឲ្យមនុស្សមានការភ័យខ្លាចតក់ស្លុតបំផុត ទើប​ពិភព​លោក​​ទាំងមូល ច្រួល​ច្របល់ និងទប់ស្កាត់មិនបាន ដែលមហាអំណាចធំៗ ក្នុងលោក ពុំទាន់ស្រាវជ្រាវរក​ឃើញថ្នាំសម្រាប់ព្យាបាលវី​រុសកូរ៉ូ​​ណា(Covid-19)នេះឡើយ។ ដូច្នេះ សូមមនុស្សក្នុងសង្គមនាពេល​បច្ចុប្បន្ន​​​​នេះ មេត្តាគិតវិភាគទាំងអស់គ្នាថា តើវីរុសធំៗទាំង៣ ខាងលើនេះ ជាវីរុសជីវសាស្ត្រ ឬជាវីរុស កើតចេញពី​បាតុ​ភូត​ធម្មជាតិ?

No comments

Powered by Blogger.