Header Ads

ពានរង្វាន់ជម្រើស ភាពយន្តចំនួន១០ ដោយ​មហា​ជន ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឆ្នាំ២០២០


ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


ក្រុមហ៊ុនសែលកាត បានបង្ហាញឆន្ទៈសារជាថ្មីម្ដងទៀត ក្នុងការអបអរ និងគាំទ្រទេពកោសល្យ ស្នា​​​ដៃ របស់​កូនខ្មែរ ដោយបានសម្រេចធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីធំនៃមហោស្រព ភាពយន្តអន្តរជាតិកម្ពុជា ឆ្នាំ២០២០។ ពិធីបើកមហោស្រពភាពយន្តនេះ  បានប្រព្រឹត្តឡើងនៅថ្ងៃទី១៣​​ ខែមីនា នៅសាលសន្និ​សីទចតុ​មុខ។ នៅ ក្នុង​​មហោស្រពនេះ ទូតតំណាងរបស់សែលកាត  អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម និងសិល្បករ​ជាច្រើន​រូប នឹងចូលរួមទស្សនា“ The Village by Cellcard” ផងដែរ។
ក្រុមហ៊ុនសែលកាត ពិតជាមានការគាំទ្រ នៃការប្រារព្ធខួបទី១០របស់មហោស្រព ភាពយន្តអន្តរជាតិកម្ពុជា
ជាមួយនឹងការចាក់បញ្ចាំងភាពយន្តជាង ១៥០រឿង នៅទីតាំងចំនួន ៦កន្លែង ក្នុងរាជធានីភ្នំពេញ។

មហោស្រពនេះ សហការរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្

ត​បរទេសនៅកម្ពុជា និងមជ្ឈមណ្ឌលបុប្ផាណា នឹងមានការចាក់បញ្ចាំងភាពយន្ត​ ​ពីថ្ងៃសៅរ៍ ទី១៤​​​ រហូតដល់​

ថ្ងៃ​អាទិត្យទី២២ ខែមីនានេះ។

ទីតាំងចាក់បញ្ចាំងភាពយន្តទាំង៦កន្លែងរួមមានដូចជាសាលសន្និសីទចតុមុខ,​សាលមហោស្រព Rosewood
​,មជ្ឈមណ្ឌលបុប្ផាណា, រោងភាពយន្ត Major Cineplex, លេជេន (Legend Cinemas) និងការ​បញ្ចាំង​ក្រៅ​មហោស្រពនៅ “The Village by Cellcard”

“The Village by Cellcard” គឺជាទីតាំងចម្បងនៃសកម្មភាពផ្សេងៗ នៅក្នុងព្រឹត្តិការណ៍នេះ ដូចជា ការ
​បញ្ចាំងភាពយន្តក្រៅមហោស្រព, កម្មវិធីផ្សេងៗរបស់ក្រុមហ៊ុនឧបត្ថម្ភ  និងដៃគូរួមវិស័យផ្សេងៗ បូករួមទាំង​បទបង្ហាញរបស់សមិទ្ធិករភាពយន្ត សិក្ខាសាលា និងការសម្ដែងនានា។ ក្រុមហ៊ុនសែលកាត នឹងមានបង្ហាញ​នៅក្នុងស្តង់​ដាក់ឲ្យសាកល្បង VR (Virtual Reality) មួយទៀត សម្រាប់ការតាំងបង្ហាញខ្លឹមសាររឿង និង បទពិសោធន៍ឌីជីថលថ្មីៗ។

មហោស្រពភាពយន្តឆ្នាំនេះ បង្កើតពានរង្វាន់ថ្មីមួយប្រភេទ ដែលមានឈ្មោះថា «ពានរង្វាន់ជម្រើស​មហា​ជន» 

People’s Choice Awards ដែលអាចឲ្យសាធារណជនទូទៅជ្រើសរើសរឿង ដែលខ្លួនចូលចិត្ត ១ ពី​ភាពយន្ត
ចំនួន១០ ដែលមហោស្រព បានសម្រាំងទុក។ សាធារណជន អាចទស្សនាភាពយន្ត​ហើយធ្វើការ​បោះឆ្នោតលើភាពយន្ត ដែលពួកគេចូលចិត្តនៅលើ គេហទំព័រ របស់សែលកាត រហូតដល់ថ្ងៃទី ២១ ខែមីនា។ ភាពយន្តដែលទទួលបានការគាំទ្រច្រើននឹងត្រូវបានប្រកាស ទទួលពានរង្វាន់នៅ ថ្ងៃទី២២ ខែមីនា នៅឯ​សាល​​សន្និសីទចតុមុខ

លោក Cedric Eloy ជាប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជាមានប្រសាសន៍ថា “​ពានរង្វាន់ជម្រើស មហាជននេះ People’s Choice Awards គឺជាពានរង្វាន់ល្អមួយ​ក្នុងការជួយជំរុញ ឲ្យ​សាធារណជន​បង្កើន​ការចូលរួមរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះហើយក៏ជាការលើកស្ទួយ និងអភិវឌ្ឍឧស្សាហកម្មភាពយន្ត​នៅកម្ពុជា​យើងផងដែរ។

លោក Ian Watson នាយកប្រតិបត្តរបស់សែលកាត បានលើកឡើងថា ពួកយើងបានមើលឃើញពី សក្តា​នុពល​របស់យុវជនកម្ពុជា ដូចនេះហើយ ក្នុងនាមប្រតិបត្តិករដែលមានម្ចាស់ជាខ្មែរ ក្រុមហ៊ុនសែលកាត សូម​គាំ​ទ្រ យ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមទាំងឡាយ ដែលផ្តោតទៅលើការស្វែងរក ការបណ្ដុះបណ្តាល និង​ការទទួលស្គាល់នូវទេពកោសល្យក្នុងស្រុក។ លោក Ian Watson បានបន្តទៀតថា “​មហោស្រពភាព​យន្តអន្តរជាតិ បានបង្ហាញខ្លឹមសាររឿងដ៏អស្ចារ្យជាច្រើន ព្រមទាំងទាក់ទាញ​ដល់គ្រប់ផ្នែកទាំងអស់​យ៉ាងទូលំ​ទូលាយ។​”

ខ្លឹមសាររឿងនឹងក្លាយទៅជាចំណុចចម្បងនៃយុទ្ធសាស្ត្រកម្សាន្ត សម្រាប់ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ ក្រុម​ហ៊ុន​ផ្សព្វផ្សាយ និងក្រុមហ៊ុនដែលផ្តល់វេទិកាឌីជីថល នៅពេលដែលពួកយើងឈានទៅរកសម័យកាល ​ឌីជី​ថល​រួចហើយ។ ក្នុងនាមប្រតិបត្តិករតែមួយគត់ដែលមានម្ចាស់ជាខ្មែរ និងជាបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប យើងគ្រោងនឹងគាំទ្រ យ៉ាងពេញទំហឹងចំពោះការរីកចម្រើន​នៃបណ្តាខ្លឹមសាររឿង ដែលបង្កើតក្នុងស្រុកនៅ​ពេល​អនា​​គត ហើយយើងទន្ទឹងរងចាំការមកដល់នៃមហោស្រពនេះ និងឃើញអនាគតផលិតករខ្សែភាពយន្ត​ក្នុងស្រុកទាំងអស់ បានរះចែងចាំងផងដែរ៕









No comments

Powered by Blogger.