Header Ads

ក្រសួងអភិវឌ្ឍនជនបទ បានចុះកិច្ចសន្យាជាមួយលោក LEE, JH. Martin លើគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ នៃខេត្តទាំង១០ (ថវិកាសរុប ១២០លានដុល្លារ)



ភ្នំពេញៈ

ដោយ៖ ឌឹម​ គឹមហាក់
 

លោក សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះហត្ថលេខាលើកិច្ចសន្យា ជាមួយ លោក LEE, JH. Martin ជាអគ្គនាយក (CEO) ក្រុមហ៊ុនទីប្រឹក្សា Seoyoung Engineering Co., Ltd ដែលដេញ​ថ្លៃបានលើការងារគ្រោងប្លង់លំអិត ជំនួយការលទ្ធកម្ម និងត្រួតពិនិត្យការសាងសង់ (Detailed Design, Procurement Assistance, and Construction Supervision) នៃគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ (RRIP III) សម្រាប់ផ្នែកហិរញ្ញប្បទានផ្តល់ដោយ ធនាគារនៃសាធារណរដ្ឋកូរ៉េ (EDCF/KEXIM BANK)។


គម្រោង RRIP III ចាប់អនុវត្តន៍ពីឆ្នាំ២០២០ ដល់ ២០២៥ ដោយគ្រោងនឹងប្រើប្រាស់ថវិកាសរុបប្រមាណ ១២០ លានដុល្លារអាមេរិក ដែលបានមកពី ឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារអាហរ័ណ​និហរ័ណនៃសាធារណរដ្ឋកូរ៉េ (KEXIM BANK) ព្រមទាំងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា។

គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ (RRIP III) នេះ ត្រូវបានផ្តល់ហិរញ្ញប្បទាន​ដោយធនាគារអភិវឌ្ឍន៍​អាស៊ី (ADB) និងសាធារណរដ្ឋកូរ៉េ (KEXIM BANK) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ​ជាភ្នាក់ងារប្រតិបត្តិ​គម្រោង (Executive Agency – EA) និងជាគម្រោងផ្លូវជនបទ ពីក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាល​កៅស៊ូ​​​​ពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុង ប្រវែងប្រមាណ ៧២៤ គ.ម ក្នុងខេត្តចំនួន ១០ គឺ ខេត្ត​កំពង់​​ចាម ត្បូងឃ្មុំ កណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងក្រចេះ។

ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោក ចាន់ ដារ៉ុង រដ្ឋលេខាធិ​ការ​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្ត្រី PMU នៃគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ (Rural Road Improvement Project III – RRIP III) នៅទីស្តីក្រសួងថ្មីៗនេះ៕

No comments

Powered by Blogger.