ទីក្រុង៣ ទទួលបានពានជ័យលាភី ថា ជាទីក្រុងទេសចរណ៍ស្អាត ឆ្នាំ២០២០ - ២០២២
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
ទីក្រុងដែលទទួលបានជ័យលាភី
ពីគណៈកម្មាធិការជាតិ បានវាយតម្លៃថា ជាទីក្រុងស្អាតបំផុត ហើយគណៈ
កម្មាធិការជាតិ នឹងរៀបចំពិធីប្រគល់ស្លាកសញ្ញាជាផ្លូវការ
(LOGO)
ឬរង្វាន់ ដោយសម្តេច តេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីជាការលើកទឹកចិត្តដល់ទីក្រុងដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ
និងអភិវឌ្ឍន៍ទីក្រុងខ្លួន ពិសេសការ
ថែរក្សាការពារ បរិស្ថាន និងបានជម្រុញឲ្យតួអង្គសំខាន់ៗក្នុងវិស័យទេសចរណ៍នេះ
ហើយប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែកក្នុងការគ្រប់គ្រង់បរិស្ថាននៅក្នុងទីក្រុង
ដោយក្នុងនោះមានទីក្រុងបី ដែលទទួលបានជ័យលាភីថាជាទីក្រុងទេសចរណ៍ស្អាត គឺមានក្រុងតាខ្មៅ
ក្រុងខណ្ឌដូនពេញ និងក្រុងកែប ។
គោលបំណង នៃការប្រឡងប្រណាំងទីក្រុងស្អាតនេះ
គឺរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព
បរិស្ថានអនាម័យ
និងសណ្តាប់ធ្នាប់ទីក្រុង ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាល។
លោក សាន យ៉ាត
ចៅសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល បានបញ្ជាក់ថាក្នុងអង្គប្រជុំផ្សព្វផ្សាយជាសា
ធារណៈ
ថា បេក្ខភាពក្រុងទាំងបី នៅតែបន្តនិរិន្តន៍ភាពជានិច្ច ក្នុងកិច្ចប្រឹងប្រែងសំអាតទីក្រុងបន្តទៀត
ដើម្បី អនាម័យក្រុង ឲ្យបានល្អប្រសើរថែមទៀត។
ផលប្រយោជន៍ និងការប្រឡងប្រណាំងទីក្រុងស្អាតនេះ
គឺបានផ្តល់នូវផលប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធជា
ច្រើនដូចជា ៖
១-
ទីក្រុងជ័យលាភីទទួលបាន
ក ស្លាកសញ្ញាផ្ការំដូល ៣ទង៖
នឹងត្រូវប្រគល់ជូនទីក្រុងណាដែលទទួលបានពិន្ទុចន្លោះ៥៨ និង៧៧ លក្ខណៈវិនិច្ឆ័យ
(យ៉ាងហោចណាស់ស្មើនឹង ៧៥% នៃចំនួនពិន្ទុសរុប)
ខ ស្លាកសញ្ញាផ្ការំដួល ២ទង៖
នឹងត្រូវប្រគល់ជូនទីក្រុងណាដែលទទួលបានពិន្ទុចន្លោះ៤៦ និង៥៧ លក្ខណៈវិនិច្ឆ័យ
(យ៉ាងហោចណាស់ស្មើនឹង៦០% នៃចំនួនពិន្ទុសរុប)
គ ស្លាកសញ្ញាផ្ការំដួល ១ទង៖
នឹងត្រូវប្រគល់ជូនទីក្រុងណាដែលទទួលបានពិន្ទុចន្លោះ៣១ និង៤៥ លក្ខណៈវិនិច្ឆ័យ
(យ៉ាងហោចណាស់ស្មើនឹង ៤០% នៃចំនួនពិន្ទុសរុប)
២-
ប្រជាជនក្នុងទីក្រុងទទួលបាន ៖
ក ការលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់ប្រជាជន ក្នុងទីក្រុងឲ្យមានភាពប្រសើរ
។
ខ ការយល់ដឹងពីផលប៉ះពាល់ដែលបណ្តាលមកពីសកម្មភាពប្រចាំថ្ងៃ ទៅលើបរិស្ថាន
និងសង្គម ។
គ ការយល់ដឹងពីសារៈសំខាន់នៃបរិស្ថានស្អាត នៅក្នុងទីក្រុង
និងនៅតាមទីប្រជុំជន ។
ឃ ការលើកកម្ពស់សោភ័ណភាពតំបន់ បៃតង ក្នុងទីក្រុង។
ង ហេដ្ឋារចនាសម្ព័ន្ធ
ក្នុងទីក្រុងមានការកែលម្អកាន់តែប្រសើរឡើង ដែលអាចឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច
និងទេសចរណ៍។
ការយល់ដឹងអំពីការគ្រប់គ្រងសំណល់
ប្រជាពលរដ្ឋទាំងអស់មានតួនាទី ក្នុងការគ្រប់គ្រងកាកសំណល់ ដែល
ពួកគាត់បានបញ្ចេញ
ព្រោះថា សំណល់ខ្លះអាចមានផលប៉ះពាល់ដល់បរិស្ថាន និងសុខុមាលភាពរបស់ពួកគាត់ផ្ទាល់។
យើងអាចកាត់បន្ថយសំណល់ទាំងនោះតាមរយៈ
១-ការកាត់បន្ថយបរិមាណសំណល់
២-ការប្រើប្រាស់ឡើងវីញ
៣-ការកែច្នៃ
អ្នកណាខ្លះត្រូវចូលរួម? ការចួលរួមពីកុមារ៖ ការបង្ហាត់បង្រៀនក្មេងឲ្យយល់ដឹងពីសារៈសំខាន់នៃការគ្រប់គ្រង
សំណល់
បណ្តុះគំនិតឲ្យមានការយល់ដឹងពីការថែរក្សា និងការពារបរិស្ថានជុំវិញខ្លួនឲ្យបានស្អាតល្អ។
ការចូលរួមពីយុវជន៖ ត្រូវមានការយល់ដឹងអំពីអត្ថាប្រយោជន៍ករថែរក្សា និងការពារបរិស្ថាននៅជុំវិញខ្លួន ឲ្យបានស្អាតល្អយល់ដឹងពីផលប៉ះពាល់ ដែលបណ្តាលមកពីបរិស្ថានមិនល្អ និងត្រូវចូលរួមក្នុងសកម្មភាពនានា ដើម្បីការពារបរិស្ថានឲ្យបានស្អាតល្អ ទាំងនៅក្នុងសាលា
និងនៅតាមទីសាធារណៈ។
ការចូលរួមពីប្រជាពលរដ្ឋ៖ ត្រូវចូលរួមទុកដាក់សម្រាម ឲ្យបានត្រឹមត្រូវតាមលំនៅដ្ឋាននីមួយៗ
ត្រូវមានធុងសម្រាម និងមិនត្រូវចោលសម្រាមពាសវាលពាសកាល ដែលបណ្តាលឲ្យបាត់បង់សោភ័ណភាព
និងបរិស្ថាន ។
ការចូលរួមរបស់ផ្នែករដ្ឋ៖ ជម្រុញ និងអនុវត្តន៍ឲ្យបាននូវយន្តការក្នុងការរៀបចំទីក្រុងស្អាត
ទីក្រុងបៃតង។ សហការរៀបចំស្ថាប័នគោលដៅទេសចរណ៍គំរូលើការងារទីក្រុងស្អាតសង្គម។ សហការរៀបចំក្រុង
សង្កាត់ភូមិគំរូ។
ការចូលរួមរបស់ផ្នែកឯកជន៖ ជម្រុញការអនុវត្តធុរកិច្ចបៃតង ជម្រុញការអនុវត្តយុវជនស្ម័គ្រចិត្ត
គ្រប់គ្រងការប្រើប្រាស់ និងការចែកចាយថង់ប្លាស្ទីក។
ការចូលរួមជាមួយដៃគូរអភិវឌ្ឍនានា អង្គការសង្គមស៊ីវិល៖
លើកទឹកចិត្តឲ្យមានការចូលរួមគាំទ្រលើសកម្មភាពនានា ដោយឈរលើទស្សនទានស្អាត និងបៃតង។
ទីក្រុងស្អាតផ្តើមចេញពីការរួមគិត
រួមធ្វើ រួមទទួលខុសត្រូវ
១. រួមគិត៖
ចូលរួមគិតកិច្ចការទីក្រុងស្អាត និងសង្គម ចូលរួមធ្វីឲ្យទីក្រុងបេក្ខភាពក្លាយជាគោលដៅទេស
ចរណ៍ដ៏ល្អ
ប្រកបដោយភាពទាក់ទាញ និងប្រកបដោយភាពកក់ក្តៅ។ ចូលរួមគិត និងស្រលាញ់ ភាពស្អាត
ដោយផ្តើមចេញពីយើងទាំងអស់គ្នា។
២. រួមធ្វើ៖
ចូលរួមធ្វើសកម្មភាពក្នុងបុព្វហេតុទីក្រុងស្អាត និងសង្គម
យុទ្ធនាការសកម្មជនទីក្រុងស្អាត ប្រើ
ប្រាស់យន្តការអប់រំ និងផ្សព្វផ្សាយបន្តទៅដល់ក្រុមគ្រួសារ
និងអ្នកជុំវិញខ្លួន។ ចូលរួមអនុវត្តន៍សកម្មភាពនានា បម្រើ និងទ្រទ្រង់ភាពស្អាត
និងបៃតង ។
៣- រួមទទួលខុសត្រូវ៖
ចូលរួមទទួលខុសត្រូវក្នុងសកម្មភាពនៃកិច្ចការពារ និងលើកកម្ពស់ទីក្រុងស្អាត។ ការ
គ្រប់គ្រងសំណល់ការអនុវត្តគោលការណ៍៣R (ការកាត់បន្ថយការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់)។
ចូលរួមទទួលខុសត្រូវលើសកម្មភាពធ្វើឲ្យទីក្រុង
ឆ្ពោះទៅរកភាពស្អាត ប្រកបដោយភាពបៃតង ជាគោលដៅ
ទេសចរណ៍បៃតង៕
Post a Comment