តើអ្នកដឹកនាំប្រទេសជាតិ នាសម័យថ្មី អាចឆ្លើយតមនឹងសម្លេងអស់សង្ឃឹម នៃរាស្ត្រស្រេកឃ្លានក្នុងសកលលោកឬទេ?
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
ប៉ុន្តែការអត់ឃ្លាន ជាបញ្ហាសង្គម របស់មនុស្សដ៏ពិតៗ ប្រសិនបើបញ្ហាស្រេកឃ្លាននេះ ជាបញ្ហាសង្គមមនុស្សមែននោះ មនុស្សនៅលើលោកត្រូវយល់ឃើញថា បញ្ហានេះមិនមែនដោះស្រាយមិនរួចនោះទេ គឺវាប្រាកដជាដោះរួច ព្រោះបញ្ហាមនុស្ស ទាល់តែមនុស្សទេ ដែលអាចដោះស្រាយបាន ពិសេស គឺអ្នកដែលតំណាងឲ្យរដ្ឋ ឬតំណាងឲ្យប្រជាពលរដ្ឋតែម្តង។
តើអារ្យធម៌មនុស្សសម័យថ្មី អាចឆ្លើយតមនឹងសម្លេងអស់សង្ឃឹមរបស់រាស្ត្រអត់ឃ្លាន ដែលរស់នៅក្នុងសលក លោកឬទេ? បើចំនួនមនុស្សលោកកាន់តែកើនឡើងយ៉ាងឆាប់រហ័ស ហើយចំណីអាហារលូតលាស់ពុំទាន់ ហេតុនេះបញ្ហាអត់ឃ្លានកាន់តែចោទជាបញ្ហាទ្វេឡើងជាលំដាប់។
ក្នុងមួយឆ្នាំៗ មនុស្សស្លាប់ដោយសារការខ្វះអាហារបរិភោគមានចំនួនពី៣០ ទៅ ៤០លាននាក់ ស្ថិតិនេះមាន ហួសចំនួនមនុស្ស ដែលបានស្លាប់ក្នុងភ្នក់ភ្លើងសង្គ្រាមសកលលោកទាំងពីរលើកទៅទៀត។
ដូច្នេះហើយ ទើបអ្នកនយោបាយ ពុំសូវមានចិត្តក្លាយហាននឹងហ៊ាននិយាយការពិត ប្រាប់ប្រជាពលរដ្ឋ ថា ការអត់ឃ្លានកំពុងតែកើតមាននៅក្រោមការដឹកនាំរបស់ខ្លួន។ ការដែលពុំដាច់ចិត្តពោលពាក្យពិត គឺកើតមកអំពី សត្រូវរបស់គេ ចេះតែឃោសនាភាពសម្បូរណ៍សប្បាយ ចំណែកពួកគហិបតី មូលធនភាគច្រើនវិញ ពួកនេះ កាន់តែពុំហ៊ានធ្វើការវែកញែកបង្ហាញហេតុផលនៃការអត់ឃ្លានឡើយ។
Post a Comment