ក្រពះវាស្វិត គឹព្រោះតែនយោបាយមិនល្អ
ដោយ៖ សេង ស៊ីដារ៉ូ
ការអត់ឃ្លាននេះ នៅតែបន្តរាតត្បាត និងកំញើញទ្វីបលោកជានិច្ច ហើយសម្លេងថ្ងូរនៃមនុស្សអ្នកសង្ឃឹម និងជិវិតឥតន័យ លាន់ឮរំពងពេញផ្ទៃពិលោកយើងនេះ។ ការអត់ឃ្លានបានបង្ហាញតួអង្គប្រុសស្គមកំព្រឹង និងតួ អង្គស្រីខ្វះឈាម ដែលកំពុងឱបក្រសោបទារក ដែលនៅសល់តែឆ្អឹង ក្មេងក្រពះស្វិត ជើងតូចឆ្មារ ពោះហើម កំបោង ប្រៀបបានទៅនឹងរូបតុក្កតានៃវិចិត្រករ ដែលខ្វះទេពកោសល្យ។
វិនាដកម្មនេះ ពុំមែនជាទស្សនិយភាពថ្មោងថ្មីនោះទេ ដូចគុម្ពីរ និងគ្រឹស្តសាសនា ក៏បានសរសេរទុកកាលប្រវត្តិ នៃសម័យុគកណ្តាលក៏បានកត់ត្រាពង្សាវតារបស់ចិន ក៏បានរៀបរាប់អំពីការស្លាប់ដោយសារការអត់អា ហារ រៀបរាប់អំពីការស៊ីសំបកឈើ ស្លឹកឈើ ដើម្បីចំអែកក្រពះ។
កាលពីដើមឡើយ គេបាននាំគ្នាឃុបឃិត លាក់បំបិទពុំហ៊ានពោលពាក្យថា “ចង្រៃ” ឬថាស្រុកទេសកើតជម្ងឺ អាសន្នរោគ ឬជួបប្រទះទុរភក្សឡើយ។ លុះមកដល់សម័យនេះ មនុស្សភាគច្រើន ចាប់ផ្តើមភ្ញាក់រលឹក ដឹង ឬសគល់នៃកំណើត ការអត់ឃ្លាន។
ពិភពលោកស្រេកឃ្លាន គឺចាប់ផ្តើមមាន អង្គការ សមាគមអន្តរជាតិផ្សេងៗ (ONU, FAO, OMS…) បាន បង្កើតឡើងជាបន្តបន្ទាប់ ដើម្បីឈមមុខតតាំងនឹងបញ្ហានេះ។ តើគេត្រូវប្រកាន់យកការដោះស្រាយ តាមរបៀ បណាខ្លះ ដើម្បីធ្វើឲ្យក្មេងច្រើនលាននាក់ ដែលខ្វះអាហារ មានការលូតលាស់ និងធាត់ធំដូចមនុស្សធម្មតា? តើគេត្រូវធ្វើយ៉ាងណា ដើម្បីឲ្យស្ត្រីមានផ្ទៃពោះប្រកបទៅដោយសុខភាពល្អបរិបូរណ៍ មានអាហារគ្រប់គ្រាន់ដើ ម្បីចែករំលែកដល់ទារកពុំទាន់ដឹងក្តី ហើយកំពុងតែត្រៀមខ្លួនរង់ចាំដល់ថ្ងៃកំណើត នៃសេរីភាពរបស់ខ្លួន? តើគេត្រូវធ្វើយ៉ាងណាទៀត ដើម្បីជួយស្រោចស្រង់ដល់អ្នកទទួលរងគ្រោះ ដោយសារជម្ងឺឆ្លង និងភាពអាសន្ន ផ្សេងៗ? តើគេត្រូវរកវិធីណា ដើម្បីដោះស្រាយការត្រូវការរបស់មនុស្ស?
ចំពោះសំនួរនេះ អ្នកប្រាជ្ញវិជ្ជា ពេទ្យវិជ្ជាជីវសាស្ត្រ បានវែកញែកបង្ហាញឲ្យយើងដឹងថា អាហារសំខាន់សម្រាប់ មនុស្ស ព្រោះវាជាជាតិប្រូតេអ៊ីន កាល់ស្យូម ជាតិដែក វីតាមីន អ្នកប្រាជ្ញសង្គមវិជ្ជា អ្នកប្រាជ្ញជតិពន្ធវិទ្យា បាន ខំស្រាវជ្រាវបង្ហាញផលអាក្រាក់ នៃជំនឿទំនៀមទំលាប់ និងផលវិបត្តិនៃការអត់ឃ្លាន ដែលកើតមានក្នុងសង្គមមនុស្ស។ អ្នកវិទ្យាសាស្ត្រ បច្ចេកទេស និងអ្នកសេដ្ឋសាស្ត្រ ខំបង្កើត និងរិះរកស្នៀតថ្មី ដើម្បីធ្វើឲ្យផល រីកច្រើន។
Post a Comment