Header Ads

សិប្បកម្មផលិត តូបម្រេញគង្វាល កំពុងមានទីផ្សារ ព្រោះប្រជាពលរដ្ឋ មានជំនឿខ្លាំងលើពុទ្ធ សាសនា



ខេត្តតាកែវៈ


ដោយ៖​ សេង ស៊ីដារ៉ូ


ប្រសិនប្រទេសមួយណា មានភាពជំនឿ ខាងផ្លូវងងឹត ឬអបិយជំនឿច្រើន ធ្វើឲ្យប្រទេសនោះមិនសូវមានភាព

 រីកចម្រើនឡើយ។


សិប្បកម្មផលិត តូបដាក់ម្រេញគង្វាលនៅមុខផ្ទះ ធ្វើឲ្យប្រជាពលរដ្ឋយើងមានជំនឿថា ជាផ្លូវងងឹត ​ដែល អាច
ការពារភូមិករ និងមនុស្សនៅក្នុងផ្ទះនោះ ឲ្យមានសេចក្តីសប្បាយ និងត្រជាក់ត្រជុំជានិច្ច។

តូបម្រេញគង្វាល និងតូបទេវតា ដែលប្រជាពលរដ្ឋដាក់ដង្វាយនោះ មានរចនាបទខុសៗគ្នា ដោយតូបទេវតា​សាងសងអំពីថ្មស៊ីម៉ង់ត៍ មានរចនាបទស្រស់ឆើត ដោយតូបម្រេញគង្វាល ​សាងសងដោយឬស្សីនោះវិញ ​គឺ​មាន​សភាពតូចដូចគ្នា ហើយជំនឿក៍ដូចគ្នាដែរ ដោយតូបទេវតាសម្គាល់ទៅនឹងព្រះភូមិ ម្ចាស់ទឹក ម្ចាស់ដី រីឯ​ចំណែកតូចម្រេញគង្វាល សំដៅលើផ្លូវងងឹត ដែលមានរូបកុមារតូចៗ រត់លេងមុខផ្ទះ ​និងការពារផ្ទះ​យើងឲ្យ​បាន​សុខសប្បាយ និងត្រជាក់ត្រជុំ។

លោក ហាន ជាម្ចាស់សិប្បកម្មផលិត​ តូបម្រេញគង្វាល ដែលស្ថិតនៅទីរួមខេត្តតាកែវ បានឲ្យដឹងថា រូបលោក
ចាប់មុខរបរផលិតតូបម្រេញគង្វាលនេះ ជាយូរឆ្នាំមកហើយ រូបលោកអាចផលិតរូបរាងតូបម្រេញគង្វាល ជា​ច្រើនប្រភេទ បើតូបតូចអាចធ្វើបានចំនួន ១០តូបក្នុងមួយថ្ងៃ តែបើតូបធំៗវិញ​ អាចផលិតបានតែ បួន ឬប្រាំ​ប៉ុណ្ណោះក្នុងមួយថ្ងៃ។

លោក ហាន បានលើកឡើងបន្តទៀតថា ​កាលពីមុនរូបលោក ធ្លាប់តែដាក់លក់នៅផ្ទះប៉ុណ្ណោះ តែរយៈពេល​
នេះ​បានដាក់ឡានលក់តាមផ្សារ ក្នុងក្រុងតាខ្មៅ រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត ហើយការលក់​នេះ​ មានលក្ខណៈបោះដុំ និងលក់រាយផង ដោយតូបតូចលក់ក្នុងតម្លៃ ៧ពាន់រៀល ទៅ ៨ពាន់រៀល  រីឯចំ​ណែក​តូបធំ អាចលក់បានចន្លោះពី ២៥០០០ រៀល ទៅ ៣០០០០ រៀល។

លោក ហាន បានបញ្ជាក់ថា ​ដោយសារមាន​ ប្រជាពលរដ្ឋ​មានជំនឿទៅលើ​ពុទ្ធសាសនាច្រើន​ ទើប​ការផលិត​
តូប​ម្រេញគង្វាលនេះ មានការលក់ដាច់​ ហើយជំនឿនេះ មានការជឿតៗគ្នា តាំងពីបុរាណកាល​មក​ម្ល៉េះ បាន​ជា​​​ប្រជាពលរដ្ឋនិយមចូលចិត្តប្រើប្រាស់តូបម្រេញគង្វាលនេះ យកមកដាក់តាមផ្ទះតៗគ្នាផងដែរ៕


No comments

Powered by Blogger.