ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសឲ្យដំណើរការគម្រោងគាំទ្រនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ របស់ខេត្តគោលដៅទាំង១២
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
ក្រសួងអភិវឌ្ឍន៍ជនបទ
ប្រកាសឲ្យដំណើរការគម្រោង កែលម្អផ្លូវជនបទប្រវែងសរុប
៤៥០គីឡូម៉ែត្រ ផ្សារជនបទ ៥០កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសម្រួលដល់ច្រវ៉ាក់ផលិតកម្មកសិកម្មផ្សេងៗរបស់ខេត្តគោលដៅទាំង១២
។
ក្នុងពិធីប្រកាស
ដាក់ឲ្យដំណើរការគម្រោងជាផ្លូវការ “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ
ដើម្បីទីផ្សារកសិករ
និងពាណិជ្ជូបនីយកម្មកសិកម្ម “ ហៅកាត់ថា សម្បត្តិ (SAAMBAT)។
លោក សួស គង់
រដ្ឋលេខាធិការប្រចាំការ តំណាងលោករដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ខេត្តគោលដៅទាំង១២ គឺខេត្តកណ្តាល ស្វាយរៀង កំពង់ចាម កំពង់ឆ្នាំង ពោធិសាត់
បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង តាកែវ និងខេត្តកំពត នឹងទទួលបានការកែលម្អផ្លូវជនបទប្រវែងសរុប
៤៥០ គីឡូម៉ែត្រ ផ្សារជនបទ ៥០កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសម្រួលដល់ច្រវ៉ាក់ផលិតកម្មកសិកម្មផ្សេងៗទៀតពីគម្រោងនេះ។
លោកលេខាធិការ បានបន្តទៀតថា គម្រោង SAAMBAT នេះ ជាគម្រោងថ្មីមួយ
ដែលទទួលការគាំទ្រហិរញ្ញវត្ថុពហុភាគី រួមមានបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិអភិវឌ្ឍន៍វិស័យកសិកម្ម
(IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB)
និងសហគមន៍អឺរ៉ុប ដែលត្រូវបានរៀបចំឡើងក្រោមកម្មវិធីសហប្រតិបត្តិការបំពេញបន្ថែម ទៅលើគម្រោងកំពុងដំណើរការក្រោមហិរញ្ញប្បទានរបស់
IFAD ដូចជាគម្រោង ASPIRE អនុវត្តន៍ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោងAIMS ដែលអនុវត្តន៍ដោយក្រសួងពាណិកម្ម
ដើម្បីបង្កើតឲ្យមានការគាំទ្ររួមគ្នាដល់ការអភិវឌ្ឍកសិកម្មខ្នាតតូចនៅកម្ពុជា។
គម្រោង“គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ
ដើម្បីទីផ្សារកសិករ
និងពាណិជ្ជូបនីយកម្មកសិកម្ម“ ហៅកាត់ថា សម្បត្តិ នឹងចាប់ផ្ដើមអនុវត្តន៍ក្នុងរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ ២០២៥ ក្រោមហិរញ្ញប្បទាន សហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា
IFAD EIB និង EU សរុបចំនួន១២៤,២៤ លានដុល្លារ ក្នុងគោលបំណងបង្កើនផលិតភាពរបស់យុវជនជនបទ សហគ្រិនភាព
និងសេដ្ឋកិច្ចជនបទប្រកបដោយនិរន្តភាព ដើម្បីរួមចំណែកដល់គោលដៅកាត់បន្ថយភាពក្រីក្រ
និងលើកកម្ពស់សន្តិសុខស្បៀង ក្នុងនោះមាន៖ សមាស ភាគទី១ អនុវត្តន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ
ផ្នែកហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រច្រវ៉ាក់ផលិតកម្ម ដែលគ្រោងនឹងកែលម្អផ្លូវជនបទប្រវែង
៤៥០គ.ម ផ្សារជនបទចំនួន ៥០ និងហេដ្ឋារចនាសម្ព័ន្ធសម្រួលដល់ច្រវ៉ាក់ផលិតកម្មកសិកម្មផ្សេងៗទៀត
នៅក្នុងខេត្តគោលដៅ។ សមាសភាគទី ២ អនុវត្តន៍ដោយក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុផ្នែក ជំនាញបច្ចេកវិទ្យា
និងសហគ្រិនភាពដែលគ្រោងបណ្តុះបណ្តាលជំនាញ ដល់សហគ្រិនជន បទ
និងការរៀបចំបង្កើតឲ្យមានប្រព័ន្ធឌីជីថល ដើម្បីសេដ្ឋកិច្ចជនបទ។ យុវជននៅជនបទជិត ៧០០០ នាក់
នឹងទទួលបានការបណ្តុះបណ្តាលជំនាញ និង ៥០០
សហគ្រាសអាជីវកម្មធុនតូច និងមធ្យម នឹងបានភ្ជាប់ទៅនឹងកម្មវិធីបណ្តុះបណ្តាល។
លោកលេខាធិការប្រចាំការ បានអំពាវនាវដល់តំណាងក្រសួង-ស្ថាប័ន
ដៃគូអភិវឌ្ឍន៍ជាតិ នឹងអន្តរជាតិ ឲ្យចូលរួមសហប្រតិបត្តិការឲ្យបានល្អប្រសើរដើម្បីដំណើរការអនុវត្តគម្រោង
SAAMBAT នេះមានភាពរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក៕
Post a Comment