Header Ads

អ្នកស្រី ពេជ្រ អ្នកលក់បង្កងធម្មជាតិ ក្នុងផ្សារចាក់អង្រែ ថា បង្កងបឹង ឬទន្លេ មានតម្លៃខ្ពស់ដដែល



ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

បង្កងធម្មជាតិ នៅតែមានតម្លៃខ្ពស់ក្នុងទីផ្សារដដែរ ហើយបង្កងនេះ សំបូរអ្នកទទួលទានច្រើន ព្រោះវាមាន​រស់​ជាតិឆ្ងាញ់ខុសពីបង្កងចិញ្ចឹម​ ចំណែកបង្កងដែលឈ្មោះល្បីល្បាញជាងគេនោះ គឺបង្កងបឹង ក្នុងខេត្តតាកែវ​តែ​ម្តង  ដែលមានរសជាតិឆ្ងាញ់ជាងបង្កងទន្លេ ហើយនៅតែរក្សាបានតម្លៃលក់ចេញខ្ពស់ជានិច្ច។

អ្នកស្រី ពេជ្រ ជាអ្នកលក់បង្កងធម្មជាតិ នៅគ្រប់រដូវ ក្នុងផ្សារចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់​ឲ្យដឹងថា បច្ចុប្បន្ននេះ បង្កងបឹងតាកែវ បានមានលក់ក្នុងទីផ្សារគ្រប់រដូវកាល គឺចាប់ពីខែកញ្ញា ដល់​​ខែ​តុលា ដោយឡែកបង្កងទន្លេ ចាប់ផ្តើមមានពីខែមករា ដល់ខែកញ្ញា ដែលជារដូងបង្កងទន្លេ។

អ្នកស្រី ពេជ្រ បានបន្តថា តម្លៃលក់ចេញបង្កងបឹង និងបង្កងទន្លេ ប្រភេទលេខ១ តម្លៃ១គីឡូ ៤៣ដុល្លារ ប្រភេទលេខ២ និងប្រភេទលេខ៣ តម្លៃ២០ដុល្លារ ក្នុងមួយគីឡូក្រាម។

ចំពោះអថិតិជនដែលនិយមចូលចិត្តបង្កងធម្មជាតិ គឺមិនគិតពីតម្លៃ ថ្លៃ ឬថោក​ឡើយ ហើយភាគច្រើនបង្កង​នេះ គេកម្មង់យកទៅធ្វើ​ម្ហូបអាហារ ក្នុងថ្ងៃរៀបមង្គលការ ហើយអតិថិជនដែលគាំទ្របង្កងបឹង នៅតែបន្ត​ទទួលទានជាប្រចាំ ​បង្កងធម្មជាតិនេះ ក្នុងមួយថ្ងៃអាចបញ្ចេញលក់បានចាប់ពី២០គីឡូ ទៅ ៤០គីឡូ តែ​ប៉ុណ្ណោះ៕ 


No comments

Powered by Blogger.