Header Ads

អំពៅខ្មៅ តម្រូវការជាចាំបាច់ ចំពោះសែស្រឡាយកាត់ចិន និងមានសារប្រយោជន៍ជាច្រើន ដល់សុខភាព

ខេត្តកណ្តាលៈ

ដោយ៖ សេង ស៊ីដារ៉ូ


អំពៅខ្មៅនេះ កសិករយើងធ្វើការដាំសម្រាប់តម្រូវការក្នុងឱកាសចូលឆ្នាំចិន តែប៉ុណ្ណោះ  ហើយភាគីច្រើន​អំពៅ​​​​ខ្មៅ គេតែងតែយកមកលក់នៅវិហារចិន ជារៀងរាល់ឆ្នាំ នៅពេលចូលឆ្នាំចិនម្តងៗ ចំពោះប្រជាពលរដ្ឋ​ណា ដែល​កាត់​សែស្រឡាយចិន គេតែងមានជំនឿថា យកអំពៅខ្មៅទៅដាក់តាំងមុខផ្ទះ ដើម្បី​ដេញ​ឧបទ្រុប​ចង្រៃ និង​នាំលាភសក្ការៈចូលផ្ទះ។

អ្នកស្រី សូណា អ្នកដាំអំពៅខ្មៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បានលើកឡើងថា ​អ្នកស្រី​តែង​​តែដាំជារៀងរាល់ឆ្នាំ នៃអំពៅខ្មៅនេះ ព្រោះវាជាតម្រូវការជាចាំបាច់ នូវរដូវចូលឆ្នាំចិនតែម្តង ហើយក្នុងឆ្នាំ​ទៅ​​​មាន​អ្នកទិញអំពៅខ្មៅច្រើនលើសលប់ ក៏ប៉ុន្តែក្នុងឆ្នំាំ២០២០នេះ ស្រាប់តែបាត់អ្នកទិញអស់ពាក់កណ្តាល ដោយពុំដឹងពីមូលហេតុអ្វី។

អ្នកស្រីសូណា បានបន្តថា អ្នកស្រីជួលដីគេ ដាំអំពៅខ្មៅនេះ ដែលមានផ្ទៃដីជិតកន្លះហិកតា ហើយការ​ចំណាយ​​ទុន​ដាំអំពៅខ្មៅនេះ ប្រមាណជាង២០០០ដុល្លារ ចំណែកឆ្នាំនេះ ពុំ​សូវទទួលបាន​ចំណូល​ដូច​ឆ្នាំទៅ​នោះ​ឡើយ ។

អ្នកស្រីសូណា បានបញ្ជាក់ទៀតថា អំពៅខ្មៅនេះ ដាំចាប់ពីខែមិថុនា រហូតដល់ខែមករា ឬកុម្ភៈ ទើបទទួល​បាន​ផល ​ដោយដើមអំពៅខ្មៅ អាចលូតលាស់ចាប់ពី ២ម៉ែត្រ រហូតដល់ ៣ម៉ែត្រ វាមានរសជាតិផ្អែមដែរ តែ​មិន​ដូចអំពៅស្ករនោះឡើយ។ ពូជអំពៅ គឺមានច្រើនប្រភេទ ដូចជា អំពៅត្រឡាញ់ អំពៅខ្មៅ អំពៅស្ករ ជាដើម ហើយប្រភេទអំពៅខ្មៅនេះវិញ មិនត្រឹមតែទទួលទានបានទេ ក៏សម្រាប់យកទៅផ្សំធ្វើជាឱសថ​បុរាណ​ផងដែរ៕

No comments

Powered by Blogger.