ទីផ្សារអំពៅស្ករ លក់បានថ្លៃខ្ពស់ មុនឱកាសចូលឆ្នាំខ្មែរ
ដោយ៖ សេង ស៊ីដារ៉ូ
អ្នកស្រី វ៉ន ជាអ្នកលក់អំពៅ នៅស្តង់ផ្សារតាខ្មៅ បានឲ្យដឹងថា
អំពៅនាំចូលពីស្រុកកៀនស្វាយ និងស្រុកស្អាង ដែលអាចលក់ចេញបានក្នុងមួយថ្ងៃ ៥០ ទៅ
៦០បាច់ ដោយក្នុងមួយបាច់លក់បានពី ១០០០០រៀលឡើងទៅ។ ពូជអំពៅស្ករ ឬហៅថា អំពៅម្រេចនេះ ដែលអ្នកទិញបន្តយកទៅកិនកៀបយកទឹកលក់បន្តទៀត
។ អ្នក វ៉ន បានបន្តថា មិនថាអំពៅនាំចូលពីខេត្តណាទេ គឺមានតម្លៃដូចៗគ្នា
ហើយតម្លៃលក់ចេញក្នុងឆ្នាំនេះបានខ្ពស់បន្តិច ដោយក្នុងមួយបាច់អាចលក់បាន ចាប់ពី
១២០០០រៀល ទៅដល់ ១៥០០០រៀល ។
លោក លីហួត ជាកសិករអ្នកដាំអំពៅ បានបញ្ជាក់ថា ទីផ្សារអំពៅស្ករនេះ
ចាប់ផ្តើមពីខែកក្កដា ដល់ខែតុលា រូបលោក មានផ្ទៃដីទំហំ ២០អា អាចដាំបានអំពៅជាង
១០០០ដើម ហើយក្នុងគុម្ពនីមួយៗអាចទទួលបានផលចាប់ពី ១៣ដើម ទៅ ១៥ដើម
តែត្រូវការថែទាំទឹកច្រើនទើបអាចទទួលបានផលល្អប្រសើរ។
អ្នកលក់អំពៅក្នុងស្តង់ផ្សារតាខ្មៅផ្សេងទៀត បានលើកឡើងថា អំពៅស្ករនេះមិនត្រឹមតែមានក្នុងខែកុម្ភៈនេះទេ
គឺអាចមានរហូតដល់ខែមេសា ជារដូវចូលឆ្នាំខ្មែរ ដែលមានទិន្នផលខ្ពស់ ដោយការលូតលាស់ដើមអំពៅរហូតដល់កំពស់
៣ម៉ែត្រក៏មានដែរ ដែលក្នុងនោះមួយបាច់អាចលក់បានទៅដល់ ៣០០០០រៀល។
លោក ផុន អ្នកដឹកជញ្ជូនអំពៅបោះដុំលក់ក្នុងទីផ្សារតាខ្មៅ បានឲ្យដឹងទៀតថា
រដូវអំពៅពីខែកក្កដា ដល់
ខែតុលា ក៏នៅមាន រដូវប្រមូលផលអំពៅ ក្នុងខេត្តមួយចំនួនទៀត
គឺខេត្តកំពង់ចាម និងខេត្តព្រៃវែង ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ
នឹងឈានបន្តរហូតដល់ចូលឆ្នាំខ្មែរ ដើម្បីតម្រូវការទីផ្សារក្នុងស្រុក បានគ្រប់រដូវកាល៕
Post a Comment